​ចុះថ្លៃ​ 25%​ លើ​សំបុត្រ​យន្ដហោះ​ Cambodia​ Angkor​ Air​ ជាមួយ​កាត​ ABA​ Mastercard!

18/Sep/2023

ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​លើ​សំបុត្រ​យន្ដហោះ​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard!

ប្រសិនបើ​គោលដៅ​ធ្វើ​ដំណើរ​របស់​អ្នក​ ទៅ​កាន់​ប្រទេស​កម្ពុជា​ វៀតណាម​ ចិន​ ឬ​សិង្ហ​បុរី​ សូម​ត្រៀម​ទទួលយក​តម្លៃ​សំបុត្រ​ យន្ដហោះ​ដ៏​ពិសេស​នេះ​ពី​ Cambodia​ Angkor​ Air​ ជាមួយ​កាត​ ABA​ Mastercard​ របស់​អ្នក​!​ ពី​ថ្ងៃ​ទី​ 20​ ខែកញ្ញា​ ឆ្នាំ​ 2023​ ដល់​ថ្ងៃ​ទី​ 25​ ខែឧសភា​ ឆ្នាំ​ 2024​ ចុះថ្លៃ​ 25%​ លើ​សំបុត្រ​យន្ដហោះ​គ្រប់​ប្រភេទ​របស់​ Cambodia​ Angkor​ Air​។​ យើងខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​បទ​ពិសោធ​នៃ​ការ​ផ្ដល់​ជូន​ដ៏​ល្អ​នេះ​ ដូច្នេះ​ សូម​ប្រាកដ​ថា​ អ្នក​កក់​សំបុត្រ​សម្រាប់​ដំណើរ​កម្សាន្ដ​របស់​អ្នក​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​របស់​យើង​! ​

មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ សូម​មើល​ពី​របៀប​បើក​កាត​ Mastercard​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile។

រយៈពេល​ទិញ​

រៀងរាល់ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ប្រចាំខែ​នីមួយៗ​ ដូច​មាន​បញ្ជាក់​ខាងក្រោម​៖

  • ​ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែកញ្ញា​ ឆ្នាំ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ​ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែតុលា​ ឆ្នាំ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែវិច្ឆិកា​ ឆ្នាំ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែធ្នូ​ ឆ្នាំ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែមករា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែកុម្ភៈ​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែមីនា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែមេសា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)
  • ​ថ្ងៃ​ទី​ 20​ ដល់​ថ្ងៃ​ទី​ 25​ ខែឧសភា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)

​រយៈពេល​ធ្វើ​ដំណើរ​

  • សម្រាប់​សំបុត្រ​ទិញ​ក្នុង​ឆ្នាំ​ 2023៖​ ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ 31​ ខែមីនា​ ឆ្នាំ​ 2024​ ។
  • ​សម្រាប់​សំបុត្រ​ទិញ​ក្នុង​ឆ្នាំ​ 2024៖​ ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ 31​ ខែតុលា​ ឆ្នាំ​ 2024​ ។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ដើម្បីទទួលបានការបញ្ចុះតម្លៃ 25% លើថ្លៃសំបុត្រយន្តហោះទាំងអស់របស់ ខេមបូឌា អង្គរ អ៊ែរ សូមទិញជើងហោះហើររបស់អ្នកតាមរយៈគេហទំព័រ ខេមបូឌា អង្គរអ៊ែរ ដោយប្រើលេខកូដប្រូម៉ូសិន MASTERCARD23 សម្រាប់សំបុត្រដែលបានទិញក្នុងឆ្នាំ 2023 និង MASTERCARD24 សម្រាប់សំបុត្រដែលបានទិញក្នុងឆ្នាំ 2024 ហើយបង់ជាមួយ ABA Mastercard ។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គ្រប់​ជើងហោះហើរ​ Cambodia​ Angkor​ Air​ ដូច​ជា​៖

    • ​ជើងហោះហើរ​ក្នុងស្រុក​៖

      • ភ្នំពេញ​ -​ សៀមរាប​
      • ​ខេត្ត​ព្រះ​សីហ​នុ​ -​ សៀមរាប​

    • ជើងហោះហើរ​ទៅ​ប្រទេស​វៀតណាម​៖

      • ​ភ្នំពេញ​ -​ ហាណូយ​
      • ​ភ្នំពេញ​ -​ ហូ​ជី​មិ​ញ​
      • ​សៀមរាប​ -​ ហាណូយ​
      • ​សៀមរាប​ -​ ហូ​ជី​មិ​ញ​
      • ​សៀមរាប​ -​ ដា​ណា​ង​

    • ជើងហោះហើរ​ទៅ​ប្រទេស​ចិន​៖

      • ​ភ្នំពេញ​ -​ ក្វា​ង​ចូ​វ​
      • ​ភ្នំពេញ​ -​ សៀង​ហៃ​
      • ​ភ្នំពេញ​ -​ ចឹ​ង​ចូ​វ​

    •  ជើងហោះហើរ​ទៅ​ប្រទេស​សិង្ហ​បុរី​៖

      • ​ភ្នំពេញ​ -​ សិង្ហ​បុរី

  • ​ការ​បញ្ចុះតម្លៃ​នេះ​ មិន​រាប់​បញ្ចូល​ពន្ធ​អាកាសយានដ្ឋាន​,​ ថ្លៃ​សេវា​ និង​ថ្លៃ​បន្ទុក​ផ្សេងៗ​ទេ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​ឡើយ​។​
  • ​ធនាគារ​ ABA,​ Mastercard​ និង​ Cambodia​ Angkor​ Air​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ឬ​កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​ Cambodia​ Angkor​ Air​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ទៀត​។