​ចុះថ្លៃ​ 15%​ នៅ​ហាង​ THE​ fresh​ ជាមួយ​ ABA​ Mobile

03/Nov/2022

កំពុង​រក​មើល​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​គុណភាព​ស្ដង់ដារ​ជប៉ុន​? ​

ប្រសិនបើ​លោក​អ្នក​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​មាន​ផ្ទុក​អាហារូបត្ថម្ភ​ខ្ពស់​ និង​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ និង​មាន​វីតាមីន​ល្អៗ​ចំពោះ​សុខភាព​ ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​គឺ​សម្រាប់​លោក​អ្នក​។​ ពី​ថ្ងៃ​ទី​ 10​ មីនា​ ដល់​ថ្ងៃ​ទី​ 9​ មេ​សា​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ នឹង​បានការ​បញ្ចុះតម្លៃ​ 15%​ លើ​បន្លែ​ ផ្លែ​ឈើ​ អាហារ​ ភេសជ្ជៈ​ និង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ ពេល​ទិញ​នៅ​ហាង​ THE​ fresh​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​កម្មវិធី​ ABA​ Mobile​ ដោយ​ប្រើ​ប្រូ​ម៉ូ​កូដ​ “ABA”​។​ ​

មុខងារ​ សេវាកម្ម​ មាន​គោលបំណង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​ ABA​ Mobile​ កាន់តែ​មាន​ផលិតភាព​ និង​រៀបរយ​។​ អតិថិជន​អាច​ទូទាត់​សេវា​ផ្សេងៗ​ពី​ដៃគូ​របស់​ធនាគារ​ ABA​ កាន់តែ​ងាយស្រួល​ ខណៈ​ដែល​អាច​ស្វែងរក​ការ​ផ្ដល់​ជូន​ពិសេសៗ​ជា​ច្រើន​នៅ​ទីនោះ​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​ ​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 10​ មីនា​ ដល់​ថ្ងៃ​ទី​ 9​ មេ​សា​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។​
  • ​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​ នឹង​បានការ​បញ្ចុះតម្លៃ​ 15%​ ភ្លាមៗ​ នៅ​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​ដែល​ទិញ​នៅ​ហាង​ THE​ fresh​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ដោយ​ប្រើ​ប្រូ​ម៉ូ​កូដ​ “ABA”​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្កួ​ប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ THE​ fresh​ ឡើយ​។​
  • ធនាគារ​ ABA​ និង​ THE​ fresh​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​ខ​ និង​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេច​របស់​ធនាគារ​ ABA​ និង​ THE​ fresh​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​ ​