​ចុះថ្លៃ​ 15%​ លើ​អាហារ​ និង​ភេសជ្ជៈ​ នៅ​ហាង​ SUMIRE​ YAKITORI​ HOUSE​ ជាមួយ​ ABA​ KHQR

15/Dec/2022

ចង់​ញ៉ាំ​អាហារ​ជប៉ុន​ រសជាតិ​បែប​ជប៉ុន​ពិតៗ​ ដោយ​មិនបាច់​ចំណាយ​អស់​ច្រើន​?

​ហាង​ SUMIRE​ YAKITORI​ HOUSE​ ជា​ចម្លើយ​!​ ឆ្ងាញ់​មាត់​ជាមួយ​សាច់​ចង្កាក់​ yakitori,​ ពង​ក្រឡុក​ tamagoyaki​ និង​ស៊ុប​រ៉ា​មែន​ឈ្ងុយ​ឆ្ងាញ់​ប្រចាំ​ហាង​។​ សម្រាប់​ជា​កាដូ​ជូន​អ្នក​ប្រើប្រាស់​ ABA​ Mobile​ លោក​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​ លើ​អាហារ​ និង​ភេសជ្ជៈ​ ពេល​ទូទាត់​ជាមួយ​ ABA​ KHQR​ ។​ កុំ​ខកខាន​ប្រូ​ម៉ូ​សិន​នេះ​ណា៎​ -​ ចំណាយពេល​ដ៏​មានគុណ​ភាព​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ ខណៈ​ញ៉ាំ​អាហារ​ជប៉ុន​ឆ្ងាញ់ៗ​ ក្នុង​តម្លៃ​សមរម្យ​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​សុក្រ​ ពី​ថ្ងៃ​ទី​ 25​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ 31​ ខែតុលា​ ឆ្នាំ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 15%​ ភ្លាមៗ​ លើ​អាហារ​ និង​ភេសជ្ជៈ​ នៅ​ហាង​ SUMIRE​ YAKITORI​ HOUSE​ ពេល​ទូទាត់​ជាមួយ​ ABA​ KHQR​ ។

ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​ សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​ ដែល​ទូទាត់​ជាមួយ​ ABA​ KHQR​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អាហារ​ និង​ភេសជ្ជៈ​គ្រប់មុខ​ នៅ​ហាង​ SUMIRE​ YAKITORI​ HOUSE​ ហើយ​ផ្ដល់​ជូន​ពី​ថ្ងៃ​ចន្ទ​ ដល់​សុក្រ​ប៉ុណ្ណោះ​ លើកលែង​ថ្ងៃ​ឈប់​សម្រាក​ និង​ចុង​ស​ប្ដា​ហ៍​។​
  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​តែ​ការ​ញ៉ាំ​នៅ​ហាង​ផ្ទាល់​ និង​ខ្ចប់​ប៉ុណ្ណោះ​។​ ការ​កម្ម​ង់​តាម​អេប​ដឹក​ជញ្ជូន​ មិន​រាប់​បញ្ចូល​ទៅ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​ ដែល​មាន​ន័យ​ថា​ រយៈពេល​អាច​ចប់​មុន​កំណត់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ SUMIRE​ YAKITORI​ HOUSE​ ឡើយ​។
  • ​ធនាគារ​ ABA​ និង​ SUMIRE​ YAKITORI​ HOUSE​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ឬ​កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ SUMIRE​ YAKITORI​ HOUSE​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​