​ចុះថ្លៃ​ 15%​ លើ​សំបុត្រ​ឡានក្រុង​ សំបុត្រ​ទូក​ និង​តាក់ស៊ី​ របស់​ Camboticket​ តាម​ ABA​ Mobile

02/May/2025

ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ក្នុង​ខែមេសា​នេះ​!​ ចាប់ពី​ថ្ងៃ​ទី​ 01​ ខែមេសា​ ដល់​ថ្ងៃ​ទី​ 30​ ខែមិថុនា​ ឆ្នាំ​ 2025​ អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​ សម្រាប់​ការ​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ Camboticket​ តាម​មុខងារ​ សេវាកម្ម​ របស់​ ABA​ Mobile​។​ ការ​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​ រាប់​ចាប់ពី​សំបុត្រ​ឡានក្រុង​ តាក់ស៊ី​ និង​ ទូក​ ទៅ​កាន់​គោលដៅ​នានា​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជិតខាង​។​ រៀបចំ​ផែនការ​ធ្វើ​ដំណើរ​ជា​មុន​ ហើយ​កក់​សំបុត្រ​ឥឡូវនេះ​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ឥឡូវ​។​ ​

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 01​ ខែមេសា​ ដល់​ថ្ងៃ​ទី​ 30​ ខែមិថុនា ឆ្នាំ​ 2025​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​

​ចន្លោះ​ពេល​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 01​ ខែមេសា​ ដល់​ថ្ងៃ​ទី​ 30​ ខែមិថុនា ឆ្នាំ​ 2025​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 15%​ ភ្លាមៗ​ លើ​សំបុត្រ​ឡានក្រុង​ តាក់ស៊ី​ និង​ទូក​របស់​ Camboticket​ ពេល​ទិញ​ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ទិញ​សំបុត្រ​គ្រប់​ប្រភេទ​របស់​ Camboticket​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ការ​បញ្ចុះតម្លៃ​ 15%​ នឹង​ត្រូវ​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​បង់ប្រាក់​។​ អ្នក​ប្រើ​ ABA​ Mobile​ អាច​បង់ប្រាក់​ក្នុង​តម្លៃ​ដែល​បាន​ចុះថ្លៃ​រួច​ជាមួយ​គណនី​ ABA​ របស់​ខ្លួន​។​
  • ​មិន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ម្នាក់ៗ​ឡើយ​។​
  • សំបុត្រ​ដែល​បាន​ទិញ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ មិន​អាច​ដូរ​យក​លុយ​វិញ​ ឬ​ដូរ​ថ្ងៃ​ធ្វើ​ដំណើរ​ឡើយ​។​
  • ​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Camboticket​ ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​ ដែល​អាច​បញ្ចប់​មុន​ពេល​ដែល​បាន​កំណត់​។​
  • ​ធនាគារ​ ABA​ និង​ Camboticket​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Camboticket​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​