ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ សម្រាប់​អាហារ​ និង​ភេសជ្ជៈ​ ជាមួយ​កាត​ ABA​ Visa

21/Jan/2019

តើ​អ្នក​កំពុង​ស្វែងរក​កន្លែង​ពិសេសៗ​សម្រាប់​ទទួលទាន​អាហារ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ ឬ​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​គ្រួសារ​មែន​ទេ​?​ មិនបាច់​ស្វែងរក​ទៀត​ទេ​ ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2020​ ម្ចាស់​កាត​ ABA​ Visa​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ សម្រាប់​អាហារ​ និង​ភេសជ្ជៈ​នៅ​តាម​ភោជនីយដ្ឋាន​របស់​ក្រុមហ៊ុន​ Almond​ Group​ ដែល​មាន​រាយ​នាម​ខាងក្រោម​។​

​គ្រាន់តែ​ទូទាត់​ដោយ​ប្រើប្រាស់​កាត​ ABA​ Visa​ នោះ​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​នេះ​ភ្លាមៗ​តែ​ម្ដង​!​ មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ សូម​ចូល​ទៅ​កាន់​ ទំព័រ​ កាត​ទូទាត់​​ ដើម្បី​ទទួល​បាន​កាត​នេះ​នៅ​ថ្ងៃនេះ​!​

​លក្ខណៈ​ពេញ​សិទ្ធិ​នៅ​តាម​ទីតាំង​នានា​ខាងក្រោម​នៅ​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​

លក្ខខណ្ឌ

  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​ការ​ទិញ​ដោយ​ប្រើប្រាស់​កាត​ ABA​ Visa​ នៅ​តាម​បណ្តា​ ភោជនីយដ្ឋាន​ដែល​ចូលរួម​តែ​ប៉ុណ្ណោះ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ បច្ចុប្បន្ន​ និង​បើក​ថ្មី​ទាំងអស់​។​
  • ​ការ​បញ្ចុះតម្លៃ​ 10%​ នេះ​សម្រាប់​តែ​អាហារ​ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ មិន​រួម​បញ្ចូល​ភេសជ្ជៈ​ជាតិ​ស្រវឹង​ឡើយ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​កម្រិត​ត្រឹមតែ​ $20​ ក្នុង​មួយ​វិក្កយបត្រ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​មាន​តាម​គោលការណ៍​ “​មក​មុន​ ទទួល​បាន​មុន​”​ និង​រហូត​ដល់​អស់ពី​ស្តុក​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ប្រើប្រាស់​រួម​ជាមួយ​ការ​បញ្ចុះតម្លៃ​ គូ​ប៉ុង​ ប្រូ​ម៉ូ​សិន​ ឬ​ឯកសិទ្ធិ​ផ្សេងៗ​ឡើយ​។​
  • ​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ Almond​ Group​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ទាំងនេះ​ដោយ​មិនបាច់​មានការ​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ Almond​ Group​ អំពី​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មានការ​ឆ្លើយឆ្លង​ណា​ផ្សេង​ទៀត​ឡើយ​។​