ទទួលបានការប្រាក់ +0.50% ក្នុងមួយឆ្នាំបន្ថែមសម្រាប់បញ្ញើមានកាលកំណត់តាមទូរស័ព្ទ
21/Jan/2019
ហេតុអ្វីបានជាការបើក គណនីបញ្ញើមានកាលកំណត់ក្នុង ABA Mobile ល្អជាង? ព្រោះអ្នកមិនចាំបាច់អញ្ជើញទៅធនាគារ? ទទួលបានការប្រាក់ខ្ពស់ជាងគណនីដែលបើកនៅសាខា? ហើយអ្នកអាចទទួលបាន កម្ចីភ្លាមៗតាមរយៈបញ្ញើមានកាលកំណត់ ពេលត្រូវការប្រាក់បន្ទាន់? ពិតជាពិសេសមែនទែន ប៉ុន្តែមិនទាន់អស់ទេ! ពេលអ្នកបើកគណនីបញ្ញើមានកាលកំណត់ថ្មីជាប្រាក់ដុល្លារ ឬដាក់ប្រាក់ចូលក្នុងគណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារដែលមានស្រាប់ក្នុង ABA Mobile អ្នកនឹងទទួលបាន ការប្រាក់ 0.5% ក្នុងមួយឆ្នាំ បូកបន្ថែមពីលើការប្រាក់បច្ចុប្បន្ន! បើកគណនីបញ្ញើមានកាលកំណត់តាមទូរស័ព្ទបានយ៉ាងងាយបំផុតដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។
ជាមួយការប្រាក់ល្អមានច្រើនជម្រើស តាមរយៈពេលដែលអ្នកជ្រើសរើស បញ្ញើមានកាលកំណត់តាមទូរស័ព្ទ របស់ធនាគារយើងខ្ញុំ អាចជួយអ្នកសម្រេចបានគោលដៅ សន្សំរយៈពេលវែងរបស់អ្នកបាន។
សម្គាល់៖ បញ្ញើមានកាលកំណត់តាមទូរស័ព្ទជាប្រាក់រៀល ទទួលបានការប្រាក់ 1% ក្នុងមួយឆ្នាំ បូកបន្ថែមពីលើការប្រាក់បច្ចុប្បន្ន។
សូមពិនិត្យតារាងខាងក្រោមសម្រាប់អត្រាការប្រាក់ប្រូម៉ូសិននេះ៖
រយៈពេល (ខែ) | អត្រា (ដុល្លារ) | អត្រាប្រូម៉ូសិន | អត្រា (រៀល) | អត្រាប្រូម៉ូសិន |
1 | 0.75% | 1.25% | 2.25% | 3.25% |
2 | 1.13% | 1.63% | 3.00% | 4.00% |
3 | 1.50% | 2.00% | 3.75% | 4.75% |
4 | 2.00% | 2.50% | 4.08% | 5.08% |
5 | 2.50% | 3.00% | 4.41% | 5.41% |
6 | 3.00% | 3.50% | 4.75% | 5.75% |
7 | 3.15% | 3.65% | 4.79% | 5.79% |
8 | 3.30% | 3.80% | 4.83% | 5.83% |
9 | 3.45% | 3.95% | 4.88% | 5.88% |
10 | 3.55% | 4.05% | 4.92% | 5.92% |
11 | 3.65% | 4.15% | 4.96% | 5.96% |
12 | 3.75% | 4.25% | 5.00% | 6.00% |
18 | 3.80% | 4.30% | ||
24 | 3.85% | 4.35% | ||
30 | 3.90% | 4.40% | ||
36 | 3.95% | 4.45% |
លក្ខខណ្ឌ៖
- អតិថិជនត្រូវតែជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនចាំបាច់ត្រូវមានគណនីសន្សំ គណនីចរន្ត ឬ គណនីចរន្ត Plus ចំនួនមួយ មុនពេលបើកគណនីបញ្ញើមានកាលកំណត់តាមទូរស័ព្ទនេះ។ គណនីសន្សំតាមទូរស័ព្ទមិនអាចប្រើធ្វើជាគណនីប្រភព ដើម្បីបើកបញ្ញើមានកាលកំណត់តាមទូរស័ព្ទឡើយ។
- អត្រាការប្រាក់បង្គរ 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយគិតចំនួនថ្ងៃជាក់ស្តែងក្នុងមួយខែៗ។
- បញ្ញើអប្បបរមាដំបូង គឺ 100 ដុល្លារ ឬ 400,000 រៀល។
- ការដកដោយផ្នែកៗមិនអនុញ្ញាតឡើយ។
- ថ្លៃសេវា៖
- សេវាគណនីប្រចាំខែ - ឥតគិតថ្លៃ។
- បញ្ជាក់សមតុល្យគណនី គឺ 10 ដុល្លារ ឬ 40,000 រៀលក្នុងមួយសន្លឹក។
- ការបញ្ជាក់សវនកម្ម គឺ 10 ដុល្លារ ឬ 40,000 រៀលក្នុងមួយសន្លឹក។
- ការបិទគណនីអាចធ្វើបាននៅតាមសាខាធនាគារ ABA តែប៉ុណ្ណោះ។
- ធនាគារ ABA រក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬធ្វើការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA លើបញ្ហានានាពាក់ព័ន្ធនឹងប្រូម៉ូសិននេះជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងបន្ថែមណាមួយទៀតឡើយ។