ទិញទំនិញអនឡាញដោយប្រើកាត ABA Mastercard និងទទួលបានប្រាក់ត្រលប់មកវិញ $10
21/Jan/2019
ដំណឹងល្អសម្រាប់ម្ចាស់កាត ABA Mastercard ទាំងអស់!
ចាប់ពីថ្ងៃទី 23 មេសា ដល់ 30 ឧសភា 2020 លោកអ្នកអាចទទួលបានប្រាក់ត្រលប់មកវិញ 10 ដុល្លារ ពីការទិញទំនិញអនឡាញរបស់លោកអ្នក និងការដឹកជញ្ជូនដោយពាណិជ្ជករ ឬដៃគូចូលរួម ដូចខាងក្រោម៖
- Nham24
- Bloc by TK Express
- MUUVE
- Grocerydelivery.asia
- Decathlon1
- Delishop.asia
1 លោកអ្នកអាចទទួលបានការដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ ពីហាង Decathlon ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី 30 មេសា 2020។
ទិញទំនិញអនឡាញថ្ងៃនេះ ដើម្បីមានឱកាសទទួលបានប្រាក់ត្រលប់មកវិញពីការទិញទំនិញរបស់លោកអ្នក!
លក្ខខណ្ឌពេញសិទ្ធិ៖ ប្រូម៉ូសិននេះអនុវត្តសម្រាប់ម្ចាស់កាត ABA Mastercard ទាំងអស់ (រួមទាំងកាតនិម្មិត Mastercard) ដែលធ្វើប្រតិបត្តិការមួយដង ឬច្រើនដងនៅលើកម្មវិធីទូរស័ព្ទ ឬវិបសាយរបស់ពាណិជ្ជករ ដែលមានចំនួនទឹកប្រាក់សរុបចាប់ពី 100 ដុល្លារឡើងទៅ នៅក្នុងរយៈពេលប្រូម៉ូសិននេះ។
លក្ខខណ្ឌផ្សេងៗ៖
- នឹងមានអ្នកឈ្នះសរុបចំនួន 1,000 នាក់ នៅពេលបញ្ចប់ប្រូម៉ូសិននេះ ផ្អែកលើគោលការណ៍ “មកមុន ទទួលបានមុន”។
- ម្ចាស់កាតម្នាក់អាចទទួលបានប្រាក់ត្រលប់មកវិញ 10 ដុល្លារ តែមួយដងប៉ុណ្ណោះ អំឡុងពេលប្រូម៉ូសិននេះ។
- អ្នកឈ្នះនឹងត្រូវកំណត់អត្តសញ្ញាណ និងប្រកាសក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីបញ្ចប់រយៈពេលប្រូម៉ូសិននេះ។
- ប្រាក់ត្រលប់មកវិញ 10 ដុល្លារនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់អ្នកឈ្នះ ក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីប្រកាសនូវអ្នកឈ្នះ។
- អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងបណ្តាញទំនាកទំនងដែលបានជ្រើសរើស។
- ធនាគារ ABA និងក្រុមហ៊ុន Mastercard រក្សាសិទ្ធិក្នុងការដាក់ឈ្មោះ និងរូបថតរបស់អ្នកឈ្នះនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងប្រកាសដល់សាធារណជន។
- ធនាគារ ABA និងក្រុមហ៊ុន Mastercard រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Mastercard អំពីបញ្ហាណាមួយ ត្រូវតែជាការសម្រេចចិត្តចុងក្រោយ ហើយនឹងមិនមានការឆ្លើយឆ្លងបន្ថែមណាមួយឡើយ។
មិនទាន់មានកាត ABA Mastercard មែនទេ? ស្នើសុំកាតនេះនៅថ្ងៃនេះ នៅតាមសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត និងទទួលបានការផ្តល់ជូនដ៏អស្ចារ្យទាំងនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាត ABA Mastercard សូមចូលទៅកាន់ ត្រង់នេះ។