អតិថិជន ABA អាចឈ្នះទឹកប្រាក់ 88 ដុល្លារ ជាមួយ ABA KHQR នៅអ៊ីអនម៉ល!
11/Jun/2024
កុង ស៊ី ហ្វា ឆាយ! អបអរសាទរបុណ្យចូលឆ្នាំចិនជាមួយ ABA និងអ៊ីអនម៉ល! ទិញអីវ៉ាន់នៅហាងណាមួយនៅអ៊ីអនម៉ល ចាប់ពី 30 ដុល្លារ (120,000 រៀល) ដោយស្គែន ABA KHQR ជាមួយ ABA Mobile របស់អ្នក និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ 88 ដុល្លារ! រួសរាន់ឡើង ការផ្តល់ជូននេះនឹងបញ្ចប់នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2025!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 13 ដល់ថ្ងៃ 31 ខែមករា 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ អតិថិជន ABA Mobile ចាយចាប់ពី 30 ដុល្លារ (ឬ 120,000 រៀល) ក្នុងមួយវិក្កយបត្រ នៅហាងណាមួយ នៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ ហើយទូទាត់ដោយស្គែន ABA KHQR នឹងមានឱកាសឈ្នះទឹកប្រាក់ 88 ដុល្លារ។ វិក្កយបត្រត្រូវតាមលក្ខខណ្ឌមួយ ស្មើនឹងឱកាសមួយដង។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile ទាំងអស់ ដែលស្គែនទូទាត់ជាមួយ ABA KHQR នៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។
- រាល់ប្រតិបត្តិការជោគជ័យចាប់ពី 30 ដុល្លារ (ឬ 120,000 រៀល) នឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏មានច្រើនដូចគ្នា។
- ការចាប់ឆ្នោតនឹងធ្វើនៅថ្ងៃទី 8 កុម្ភៈ ឆ្នាំ 2025។
- អ្នកឈ្នះរង្វាន់ទឹកប្រាក់ 88 ដុល្លារ សរុបចំនួន 88 នាក់ នឹងត្រូវជ្រើសរើសពីកម្មវិធីប្រូម៉ូសិននេះ។
- រង្វាន់ជាសាច់ប្រាក់នឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅក្នុងគណនី ABA ដែលប្រើសម្រាប់ទូទាត់ ជាមួយនឹងអត្រាប្តូរប្រាក់ជាក់ស្តែងទៅតាមថ្ងៃដែលរង្វាន់ទឹកប្រាក់ត្រូវបានផ្ទេរ។ រង្វាន់សាច់ប្រាក់នឹងផ្ទេរក្នុងរយៈពេល 15 ថ្ងៃធ្វើការ បន្ទាប់ពីជ្រើសរើសអ្នកឈ្នះរួច។
- ការឈ្នះម្ដងហើយម្ដងទៀត មិនត្រូវបានអនុវត្តនៅក្នុងប្រូម៉ូសិននេះឡើយ។
- ធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅកាន់អ្នកឈ្នះរង្វាន់ទឹកប្រាក់ពីប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ, កែប្រែ, ឬបន្ថែម ខ និងលក្ខខណ្ឌណាមួយទាំងនេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។