កាត​ ABA​ ជួយ​ឲ្យ​អ្នក​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ​ពី​សណ្ឋាគារ​ដែល​អ្នក​ពេញចិត្ត​

19/Feb/2020

Booking.com LP KH

ដំណើរ​កម្សាន្ត​ដ៏​រំភើប​រីករាយ​គួរតែ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​។​ នេះ​ជា​ប្រូ​ម៉ូ​សិន​!​ អ្នក​អាច​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ​រហូត​ដល់​ 10%​ ពី​ការ​ស្នាក់​នៅ​ជាទី​ពេញចិត្ត​របស់​លោក​អ្នក​ទូ​ទាំង​ពិភពលោក​ ប្រសិនបើ​អ្នក​កក់​តាម​គេហទំព័រ​ booking.com/ababank​ ហើយ​បង់ប្រាក់​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard​ របស់​អ្នក​។​

​រយៈពេល​ប្រូ​ម៉ូ​សិន

​ប្រូ​ម៉ូ​សិន​មាន​សុពលភាព​ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2020​។

​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ និង​អនុវត្ត​សម្រាប់​អ្នក​ប្រើ​កាត​ ABA​ Visa​ និង​ Mastercard​ ទាំងអស់​។​
  • ​ចំនួន​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​មាន​ចាប់ពី​ 6%​ ដល់​ 10%​ សម្រាប់​ការ​កក់​បន្ទប់​សណ្ឋាគារ​ដែល​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ប៉ុណ្ណោះ​។​
  • ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ប្រើ​កាត​ចាំបាច់​ត្រូវ​កក់​តាម​វិ​ប​សាយ​ដែល​កំណត់​ ហើយ​បង់ប្រាក់​ភ្លាមៗ​ ឬ​នៅ​សណ្ឋាគារ​ផ្ទាល់​ដោយ​ប្រើ​កាត​ ABA​ Visa/Mastercard​។​ ការ​កក់​ដែល​មិន​ត្រូវការ​កាត​ឥណទាន​ ឬ​ត្រូវការ​កាត​ធនាគារ​ផ្សេង​ មិន​អាច​ប្រើ​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​នេះ​បាន​ឡើយ​។​
  • ការ​កក់​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​ booking.com/ababank​ ដើម្បី​មាន​លក្ខណៈ​ពេញ​សិទ្ធិ​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​។​
  • ​ការ​កក់​ដែល​ធ្វើ​ឡើង​ផ្ទាល់​តាម​រយៈ​គេហទំព័រ​ (www.booking.com)​ និង​កម្មវិធី​ទូរស័ព្ទ​ នឹង​មិន​មាន​លក្ខណៈ​ពេញ​សិទ្ធិ​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​ឡើយ​។​
  • ប្រសិនបើ​ប្រតិបត្តិការ​ត្រូវ​បាន​បញ្ជាក់​ថា​មាន​លក្ខណៈ​ពេញ​សិទ្ធិ​បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់​តាម​រយៈ​ Booking.com​ តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ នោះ​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​គណនី​អ្នក​ប្រើ​កាត​ដែល​ប្រើ​សម្រាប់​កក់​ ក្នុង​រយៈពេល​ហុកសិប​ (60)​ ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ជាក់​ និង​ការ​ប្រើប្រាស់​ការ​កក់​សណ្ឋាគារ​។​
  • ​ប្រាក់​ប្រគល់​ត្រលប់​មក​វិញ​ត្រូវ​បាន​ប្រគល់​តាម​តម្លៃ​កក់​តែ​ប៉ុណ្ណោះ​ និង​មិន​រួម​បញ្ចូល​ពន្ធ​,​ សេវាកម្ម​,​ សេវាកម្ម​បន្ទប់​,​ វិក្កយបត្រ​ភោជនីយដ្ឋាន​,​ ការ​បោក​អ៊ុត​,​ និង​ស្ប៉ា​ជាដើម​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ និង​មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ និង​សេវាកម្ម​ផ្សេង​បាន​ឡើយ​។​
  • ​អ្នក​ប្រើ​កាត​ដែល​មាន​លក្ខណៈ​ពេញ​សិទ្ធិ​ និង​ចូលរួម​មាន​កាតព្វកិច្ច​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​របស់​ Booking.com​ និង​ធនាគារ​ ABA​។

​មិន​ទាន់​មាន​កាត​ ABA​ Visa​ ឬ​ Mastercard​ មែន​ទេ​?​ ស្នើ​សុំ​ថ្ងៃនេះ​នៅ​តាម​សាខា​ធនាគារ​ ABA​ និង​រីករាយ​ទទួល​បានការ​ផ្តល់​ជូន​អស្ចារ្យ​នេះ​!​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ កាតទូទាត់​។​