​ចុះថ្លៃ​ ៥០%​ លើ​មាតិកា​ BOOKEYOND​ ទិញ​ផ្ទាល់​ ក្នុង​ ABA​ Mobile

15/Dec/2022

បាន​សាក​ស្ដាប់​សៀវភៅ​អេ​ឡិ​ក​ត្រូ​និក​ លើ​ ABA​ Mobile​ ឬ​នៅ​? ​

ជាមួយ​ Bookeyond​ នៅ​ក្នុង​ ABA​ Mobile​ អ្នក​អាច​អាន​សៀវភៅ​គ្រប់​ប្រភេទ​ជា​ភាសា​ខ្មែរ​ ឬ​ស្ដាប់​ជា​សម្លេង​ មិន​ថា​ជា​សៀវភៅ​អាជីវកម្ម​ ប្រវត្តិសាស្ដ្រ​ ឬ​ភាព​ជា​អ្នកដឹកនាំ​!​ ពិសេស​ សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 50%​ នៅ​ពេល​ទិញ​សៀវភៅ​របស់​ Bookeyond​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ។​ ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ពី​ថ្ងៃ​ទី​ 15​ កញ្ញា​ ដល់​ថ្ងៃ​ទី​ 13​ ខែវិច្ឆិកា​ ឆ្នាំ​ 2023​ ប៉ុណ្ណោះ​ ដូច្នោះ​ សូម​រួសរាន់​ឡើង​ កុំ​ខកខាន​ឱកាស​ចំណេញ​ដ៏​ច្រើន​នេះ​ឲ្យ​សោះ​! ​

មុខងារ​ សេវាកម្ម​ មាន​គោលបំណង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​ ABA​ Mobile​ កាន់តែ​មាន​ផលិតភាព​ និង​រៀបរយ​។​ អតិថិជន​អាច​ទូទាត់​សេវា​ផ្សេងៗ​ពី​ដៃគូ​របស់​ធនាគារ​ ABA​ កាន់តែ​ងាយស្រួល​ ខណៈ​ដែល​អាច​ស្វែងរក​ការ​ផ្ដល់​ជូន​ពិសេសៗ​ជា​ច្រើន​នៅ​ទីនោះ​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​15​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​13​ ខែវិច្ឆិកា​ ឆ្នាំ​2023​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 50%​ នៅ​ពេល​ទិញ​សៀវភៅ​អេ​ឡិ​ក​ត្រូ​និក​ជា​សម្លេង​ និង​សៀវភៅ​សង្ខេប​របស់​ Bookeyond​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ។​ ​

ខ​ និង​លក្ខខណ្ឌ

  • ​​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​ អនុវត្ត​ចំពោះ​ការ​ទិញ​សៀវភៅ​គ្រប់​ប្រភេទ​របស់​ Bookeyond​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ពីមុខ​ងារ​ សេវាកម្ម​ នៃ​ ABA​ Mobile​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​របស់​ធនាគារ​ ABA​ និង​/​ឬ​ Bookeyond​ ឡើយ​។​
  • ​សៀវភៅ​អេ​ឡិ​ក​ត្រូ​និក​ជា​សម្លេង​ និង​សៀវភៅ​សង្ខេប​ ដែល​បាន​ទិញ​ពី​ប្រូ​ម៉ូ​សិន​នេះ​ អាច​អាន​ ឬ​ស្ដាប់​បាន​ តែ​ក្នុង​ Bookeyond​ ដែល​នៅ​ក្នុង​មុខងារ​ សេវាកម្ម​ នៃ​ ABA​ Mobile​ ប៉ុណ្ណោះ​។​
  • ធនាគារ​ ABA​ និង​ Bookeyond​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Bookeyond​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​