បញ្ចុះតម្លៃ​ 10%​ ពេញ​មួយ​ឆ្នាំ​ លើ​សំបុត្រ​យន្តហោះ​ EVA​ Air​ សម្រាប់​ម្ចាស់​កាត​ ABA​

28/02/2020

EVA Air image kh

​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ ប្រូ​ម៉ូ​សិន​នេះ​ល្អ​បំផុត​សម្រាប់​អ្នក​!​ ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ ភ្លាមៗ​ នៅ​ពេល​អ្នក​កក់​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន​ EVA​ Air​ ដោយ​ប្រើ​កាត​ ABA​ Mastercard​ និង​ Visa​។​ ស្វែងរក​គោលដៅ​ដែល​អ្នក​ពេញចិត្ត​ ហើយ​កក់​សំបុត្រ​យន្តហោះ​ឥឡូវនេះ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត​ដែល​អ្នក​ប្រាថ្នា​។​

ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​សម្រាប់​តែ​ការ​កក់​សំបុត្រ​ចាប់ពី​ថ្ងៃ​ទី​ 26​ កុម្ភៈ​ ដល់​ 31​ ធ្នូ​ 2020​ ហើយ​រយៈពេល​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​ 26​ កុម្ភៈ​ 2020​ ដល់​ 31​ មីនា​ 2021​។​

​ជំហាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​យន្តហោះ​ EVA​ Air​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​៖

  1. បើក​កម្មវិធី​ EVA​ Mobile​ ឬ​ចូល​ទៅ​កាន់​លីង​ប្រូ​ម៉ូ​សិន​នេះ​ 
  2. ជ្រើសរើស​ទីតាំង​ចេញដំណើរ​របស់​អ្នក​
  3. ជ្រើសរើស​កាលបរិច្ឆេទ​ចេញដំណើរ​ និង​ត្រលប់​មក​វិញ​
  4. ជ្រើសរើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​ប្រភេទ​កន្លែង​អង្គុយ​ 
  5. បញ្ជាក់​ និង​បង់ប្រាក់​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard

​លក្ខខណ្ឌ​៖

  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​តែ​សំបុត្រ​យន្តហោះ​ដែល​បាន​ទិញ​តាម​រយៈ​កម្មវិធី​ EVA​ Mobile​ ឬ​តាមលីង​នេះ
  • ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​ទាំង​ម្ចាស់​កាត​ ABA​ Mastercard​ និង​ Visa​ ថ្មី​ និង​មាន​ស្រាប់​ទាំងអស់​ (​ទាំង​កាត​ផ្លា​ស្ទិ​ក​ និង​កាត​និម្មិត​)​។​
  • ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ទៅ​កាន់​គោលដៅ​នានា​នៅ​តៃប៉ិ​ អាស៊ី​ អា​មេ​រិ​ក​ខាងជើង​ អឺរ៉ុប​ និង​អូ​ស្រា្ត​លី​ ដែល​ក្រុមហ៊ុន​ EVA​ Air​ កំពុង​ប្រតិបត្តិការ​។​
  • ការ​បញ្ចុះតម្លៃ​នេះ​មិន​អនុវត្ត​ចំពោះតម្លៃពន្ធ​ ​និង​តម្លៃ​នានា​នៅ​តាម​អាកាស​យាន្ត​ដ្ឋា​ន​ឡើយ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​អនុវត្ត​ចំពោះ​សំបុត្រ​យន្តហោះ​ទាំង​ប្រភេទ​ Business​ និង​ Economy​ ប៉ុន្តែ​ចំពោះតែ​កៅអី​ ប្រភេទ​កន្លែង​អង្គុយ​ និង​តារាង​ពេលវេលា​ហោះហើរ​ដែល​មាន​តែ​ប៉ុណ្ណោះ​។​
  • ​សំបុត្រ​យន្តហោះ​អាច​ប្តូរ​ជា​ប្រាក់​វិញ​បាន​អាស្រ័យ​លើ​លក្ខខណ្ឌ​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន​ EVA​ Air​ (​វិធាន​តម្លៃ​សំបុត្រ​)​។​ ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​បណ្តាល​មក​ពី​វិ​ប​សាយ​កក់​សំបុត្រ​ អតិថិជន​គួរតែ​ទាក់ទង​មក​បញ្ជរ​សេវាកម្ម​ក្រុមហ៊ុន​ EVA​ Air​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 210​ 303​ /​ 023​ 219​ 911​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ ឬ​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​ឡើយ​។​
  • ក្រុមហ៊ុន​ Eva​ Air​ និង​ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​ធ្វើការ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​