បញ្ចុះតម្លៃ 10% ពេញមួយឆ្នាំ លើសំបុត្រយន្ដហោះ EVA Air សម្រាប់ម្ចាស់កាត ABA
15/Dec/2022
ដំណឹងល្អសម្រាប់អ្នកចូលចិត្តធ្វើដំណើរទាំងអស់!
អតិថិជន ABA អាចបន្ដទទួលបានការផ្ដល់ជូនដ៏ល្អមួយនេះពីក្រុមហ៊ុន EVA Air ដោយទទួលបានការបញ្ចុះតម្លៃ 10% នៅពេលកក់សំបុត្រយន្ដហោះ ដោយប្រើកាត ABA Mastercard និង Visa ដើម្បីធ្វើដំណើរទៅកាន់កន្លែងដែលអ្នកប្រាថ្នា។
មិនទាន់មានកាត ABA Mastercard និង Visa? សូមមើលពីរបៀបបើកកាត ABA Mastercard និង Visa ប្លាស្ទិក និង និម្មិតតាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 1 មករា ដល់ថ្ងៃទី 31 ធ្នូ 2023 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 1 មករា 2023 ដល់ថ្ងៃទី 31 មីនា 2024 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air ជាមួយការបញ្ចុះតម្លៃ
វិបសាយ EVA៖ លីងប្រូម៉ូសិន | កម្មវិធី EVA Mobile |
|
|
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែសំបុត្រយន្តហោះដែលបានទិញតាមរយៈកម្មវិធី EVA Mobile ឬតាមលីងនេះ។
- ប្រូម៉ូសិននេះសម្រាប់ទាំងម្ចាស់កាត ABA Mastercard និង Visa ទាំងថ្មី ទាំងចាស់ (អនុវត្តចំពោះកាតប្លាស្ទិក និងកាតនិម្មិត)។
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅនានានៅតៃប៉ិ អាស៊ីអាមេរិកខាងជើង អឺរ៉ុប និងអូស្រា្តលី ដែលក្រុមហ៊ុន EVA Air ធ្វើប្រតិបត្តិការ។
- ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះតម្លៃពន្ធ, សេវា និងបន្ទុកនានានៅតាមអាកាសយាន្តដ្ឋានឡើយ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះសំបុត្រយន្តហោះទាំងប្រភេទ Business និង Economy ប៉ុន្តែចំពោះតែកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរដែលមានតែប៉ុណ្ណោះ។
- សំបុត្រយន្តហោះអាចប្តូរជាប្រាក់វិញបានអាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនគួរតែទាក់ទងមកបញ្ជរសេវាកម្មក្រុមហ៊ុន EVA Air ឬទូរស័ព្ទមកលេខ 023 210 303 / 023 219 911។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ។
- ក្រុមហ៊ុន Eva Air និងធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។