សេវាអាទិភាពរបស់ធនាគារ ABA
នៅគ្រប់ប្រទេសទាំងអស់ តែងតែមានក្រុមអតិថិជនជម្រើសមួយចំនួនតូចដែលចង់បានផល ចំណេញខ្ពស់ ហើយសម្រាប់ជាតបស្នង យើងក៏តែងតែមានការបម្រុងសេវាពិសេសសម្រាប់ ក្រុមអតិថិជនទាំងនេះផងដែរ។ ជាទូទៅ ដំណើរការនេះក៏រួមបញ្ចូលទាំងការគ្រប់គ្រងកិច្ចការ ហិរញ្ញវត្ថុរបស់អតិថិជនទាំងនេះផងដែរ។ ធនាគារយើងខ្ញុំមានសោមនស្សរីករាយ ក្នុងការអញ្ជើញលោកអ្នកឱ្យមកទទួលយកឯកសិទ្ធិ ជាច្រើននៃសេវាអាទិភាពរបស់ធនាគារ ABA។ ជាមួយនឹងសេវាអាទិភាព របស់ធនាគារ ABA យើងខ្ញុំជឿជាក់ថា ធនាគារ យើងខ្ញុំផ្តល់ជូនសេវាធនាគារ និងសេវាជំនួយយ៉ាងច្រើនសន្ធឹក សន្ធាប់ដែលមិនត្រឹមតែបំពេញតម្រូវការប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងហួសពីការរំពឹងទុករបស់លោក អ្នកទៅទៀត។
ចំណុចគួរឱ្យចាប់អារម្មណ៍
បុគ្គលទាក់ទងរបស់លោកអ្នក
- ប្រធានគ្រប់គ្រងទំនាក់ទំនងផ្ទាល់របស់លោកអ្នកនឹងជួយឱ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ទាំងស្រុងពីទ្រព្យសម្បត្តិរបស់លោកអ្នក
- ការគាំទ្រពីមន្រ្តីប្រតិបត្តិផ្នែកទំនាក់ទំនងរបស់លោកអ្នក ដើម្បីជាជំនួយក្នុងករណីដែលមិន មានប្រធានគ្រប់គ្រងទំនាក់ទំនង
- ការប្រតិបត្តិសេវាប្រកបដោយការតាំងចិត្ត ដើម្បីដោះស្រាយតម្រូវការសេវាធនាគារប្រចាំ ថ្ងៃរបស់លោកអ្នក
- សេវាធនាគារតាមអ៊ីនធឺណិតពេញ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍
សេវាធនាគារប្រចាំថ្ងៃ
- កម្ចីទូទាត់ជាអន្តរជាតិដោយមានរូបិយប័ណ្ណច្រើនប្រភេទ
- ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន
គណនីបញ្ញើសន្សំ
- ជម្រើសគណនីបញ្ញើសន្សំមានច្រើនប្រភេទ
- រយៈពេលមានកាលកំណត់ និងងាយស្រួលចូលទៅប្រើប្រាស់គណនីបញ្ញើ
- បំពេញលំហូរសាច់ប្រាក់ និងតម្រូវការសន្ទនីយភាព
សេវាអាទិភាព
- ជម្រើសប័ណ្ណបំពេញបន្ថែម
- មានសិទ្ធិចូលក្នុងកន្លែងអង្គុយរង់ចាំឯកជនរបស់អាកាសយានដ្ឋានភ្នំពេញ និងសៀមរាប