ជូនដំណឹងតាមអ៊ីមែល

លោកអ្នក នៅតែអាច ភ្ជាប់ទំនាក់ទំនង ជាមួយគណនីរបស់ខ្លួនជានិច្ច នៅគ្រប់ទីកន្លែងដោយ ឥតគិតថ្លៃ តាមរយៈសេវាជូនដំណឹង តាមអ៊ីមែល គ្រប់ប្រតិបត្តិការ សាច់ប្រាក់ទាំងអស់ របស់លោកអ្នក ជាមួយនឹងធនាគារ ABA។ តាមរយៈសេវាកម្មនេះ លោកអ្នក នឹងទទួលបាន ការជូនដំណឹង តាមរយៈអ៊ីមែល ដែលបានចុះឈ្មោះ ជាមួយយើង ពាក់ព័ន្ធនឹង ការផ្ទេរចូល ឬចេញ ដោយប្រើប្រាស់ គណនីរបស់លោកអ្នក រួមទាំង មូលប្បទានបត្រ ការដាក់សាច់ប្រាក់ ឬ ការដកប្រាក់តាម ATM។

លក្ខណៈពិសេស

លោកអ្នកអាច ទទួលបាន ការជូនដំណឹង តាមអ៊ីមែល សម្រាប់ប្រតិបត្តិការ ដូចខាងក្រោម៖

  • ប្រតិបត្តិការដាក់ប្រាក់ (ឥណទាន)
  • ប្រតិបត្តិការដកប្រាក់ (ឥណពន្ធ)
  • សមតុល្យគណនី
  • ប្រតិបត្តិការប្រើប្រាស់កាតឥណទាន/ ឥណពន្ធ

លោកអ្នក អាចកំណត់ ទម្រង់ជូនដំណឹង របស់លោកអ្នក តាមរយៈការជ្រើសរើសប្រភេទប្រតិបត្តិការជូនដំណឹង នៅពេលណា ដែលលោកអ្នកចង់បាន។

របៀបស្នើសុំ

លោកអ្នក អាចស្នើសុំប្រើប្រាស់ សេវាកម្មនេះបាន ដោយៈ

  • អ្នកត្រូវមានគណនីមួយនៅធនាគារ ABA
  • សូមអញ្ចើញ មកកាន់សាខាណាមួយ ដែលជិតលោកអ្នកបំផុត ដើម្បីដាក់ពាក្យសុំប្រើប្រាស់សេវាកម្ម ហើយសូមផ្តល់លេខគណនី និង អត្តសញ្ញាណប័ណ្ណ ឫ លិខិតឆ្លងដែនរបស់អ្នក។
  • ត្រូវផ្តល់អាស័យដ្ឋានអ៊ីមែលរបស់អ្នកសម្រាប់ការចុះឈ្មោះ។

ព័ត៌មានទំនាក់ទំនង

សេវាកម្មនេះ ផ្តល់ជូន សម្រាប់តែ គណនីបញ្ញើសន្សំ និងគណនីចរន្ត ប៉ុណ្ណោះ មិនអនុវត្តចំពោះគណនីរួមឡើយ។
លក្ខខណ្ឌនានា អាចមានការផ្លាស់ប្តូរ ទៅតាមសិទ្ធិរបស់ធនាគារ ដោយមិនមាន ការជូនដំណឹង ជាមុនដល់អតិថិជនឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទ មកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ 023 225 333 ឬ អញ្ជើញមកកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។