បណ្តាញ Easy Cash

ធនាគារ ABA គឺជាសមាជិក Easy Cash ដែលជាបណ្ដាញ ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ។បណ្តាញនេះបានផ្តល់ដល់ម្ចាស់កាត ABA VISA កាន់តែមាន ភាពងាយស្រួលក្នុងការប្រើប្រាស់ គណនី ABA របស់ពួកគេ តាមរយៈចំនួនដ៏ច្រើននៃម៉ាស៊ីន ATM របស់ធនាគារនានាជាដៃគូនៅកម្ពុជា។ ម្ចាស់កាត ABA VISA ទាំងអស់អាចដកសាច់ប្រាក់ ឬ ពិនិត្យសមតុល្យគណនីរបស់ពួកគេនៅគ្រប់ម៉ាស៊ីន ATM ដែលជាសមាជិក Easy Cash ដោយចំណាយថ្លៃសេវាទាបបំផុត។

  • ប្រតិបត្តិការដកសាច់ប្រាក់៖ 0.50ដុល្លារ
  • ប្រតិបត្តិការពិនិត្យមើលសមតុល្យ៖ 0.10ដុល្លារ

ប្រតិបត្តិការទាំងអស់របស់ម្ចាស់កាតធនាគារ ABA នៅតាមបណ្ដាម៉ាស៊ីន ATM របស់ធនាគារ ABA គឺនៅតែឥតគិតថ្លៃដដែល។

តាមរយៈការចូលរួម នៅក្នុងបណ្ដាញនេះ ធនាគារ ABA បានក្លាយជាអ្នកចូលរួមទីប្រាំបី នៅក្នុងបណ្ដាញ Easy Cash នេះ ដែលអាចឲ្យអតិថិជនប្រើប្រាស់កាតរបស់ខ្លួននៅតាមម៉ាស៊ីន ATM របស់ធនាគារកាថេយូណៃធីត ធនាគារ មេគង្គកម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារសហពាណិជ្ជ ធនាគារកម្ពុជាសាធារណៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស ធនាគារកម្ពុជាអាស៊ី និងធនាគារ ABA ដែលមានបិទស្លាកសញ្ញា Easy Cash។ បច្ចុប្បន្នបណ្ដាញ Easy Cash មាននៅតាមបណ្ដាម៉ាស៊ីន ATM ចំនួនជាង 450កន្លែង ហើយនឹងមានការតំឡើងម៉ាស៊ីននេះបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជន។

បណ្ដាញ Easy Cash គឺជាបណ្ដាញ ATM ក្នុងស្រុកសម្រាប់ Visa Plus ដែលដំណើរការរួមគ្នាដោយធនាគារសមាជិក ទាំងប្រាំបីនៅក្នុងប្រទេសកម្ពុជា។ បណ្ដាញនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី28 ខែសីហា ឆ្នាំ2008។