ម៉ាស៊ីន ATM

បណ្តាញ ATM ដ៏ទូលំទូលាយយរបស់យើង អាចឲ្យលោកអ្នកចូលទៅកាន់គណនីរបស់ខ្លួនបានគ្រប់ពេលវេលា។ ម៉ាស៊ីន ATM របស់ធនាគារ ABA អាចប្រើប្រាស់បានជាមួយនឹងប័ណ្ណ VISA, Mastercard និង China UnionPay គ្រប់ប្រភេទ។

លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់ប័ណ្ណឥណពន្ធអន្តរជាតិរបស់ធនាគារ ABA ជាមួយនឹងម៉ាស៊ីន ATM រាប់ពាន់នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។

លោកអ្នកអាចទទួលបានសេវាកម្មខាងក្រោមនៅតាមម៉ាស៊ីន ATM ៖

  • ដកប្រាក់ (ដុល្លារអាមេរិក និងប្រាក់រៀល)
  • សមតុល្យសាច់ប្រាក់
  • ដកប្រាក់រហ័ស
  • ប្តូរលេខសម្ងាត់
  • ផ្ទេរប្រាក់ទៅគណនីធនាគារ ABA 
  • របាយការណ៍សង្ខេប
  • បង់វិក្កយបត្រប័ណ្ណឥណទាន
  • បង់វិក្កយបត្រផ្សេងៗដូចជាបញ្ចូលប្រាក់ក្នុងទូរស័ព្ទ បង់សេវាអ៊ីនធឺណិត និងទឹក-ភ្លើង។ល។

សម្រាប់សំណួរពាក់ព័ន្ធនឹងប័ណ្ណឥណពន្ធ ឬប្រតិបត្តិការម៉ាស៊ីន ATM សូមទាក់ទងមជ្ឈមណ្ឌលចេញប័ណ្ណរបស់យើងខ្ញុំតាមទូរស័ព្ទលេខ +855 (0)98 203 333។សម្រាប់ព័ត័មានពេញលេញអំពីសេវា ATM របស់ធនាគារ ABA សូមមើលវែបសាយត៍របស់យើងខ្ញុំនៅទំព័រស្វែងរកសាខា / ATM (Find a Branch / ATM)។

ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) គឺជាម៉ាស៊ីនដែលអាចឲ្យអតិថិជនចូលទៅកាន់គណនីរបស់ខ្លួនដើម្បីដកសាច់ប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗដោយមិនចាំបាច់អញ្ជើញមកកាន់សាខារបស់យើងផ្ទាល់។
ម៉ាស៊ីន ATM របស់ធនាគារ ABA អាចប្រើបាស់ជាមួយប័ណ្ណ ATM ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន។
ដើម្បីធ្វើប្រតិបត្តិការនៅម៉ាស៊ីន ATM របស់ធនាគារ ABA អតិថិជនត្រូវស៊កប័ណ្ណទៅក្នុងម៉ាស៊ីន ATM បញ្ចូលលេខសម្ងាត់ (PIN) រួចជ្រើសរើសប្រភេទប្រតិបត្តិការ។
PIN គឺជាលេខសម្ងាត់សម្រាប់ចូលទៅប្រើប្រាស់នៅក្នុងម៉ាស៊ីន ATM។ លេខសម្ងាត់នឹងត្រូវផ្តល់ជូនអតិថិជននៅក្នុងស្រោមសំបុត្របិទជិតនៅពេលចេញប័ណ្ណ។ លេខសម្ងាត់នេះនឹងត្រូវកំណត់ជាថ្មីដោយអតិថិជន។ លេខសម្ងាត់មិនត្រូវសរសេរនៅលើប័ណ្ណ ឬរក្សាទុកនៅក្នុងកាបូបប្រាក់ឡើយ ព្រោះនៅក្នុងករណីនេះប័ណ្ណអាចត្រូវបានបន្លំ ប្រសិនបើបាត់ ឬត្រូវគេលួច។ 
បាន ប័ណ្ណដែលចេញដោយធនាគារនៅក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់បានជាមួយម៉ាស៊ីន ATM ធនាគារណាមួយនៅក្នុងប្រទេស។
ក្នុងករណីនេះលោកអ្នកត្រូវទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារ ABA តាមទូរស័ព្ទលេខ +855 (0)23 225 333 ផ្ញើមតិត្រឡប់ប្រព័ន្ធ offline នៅលើវែបសាយត៍ ឬអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ABA និងដាក់ពាក្យស្នើសុំដកយកប័ណ្ណចាស់/ចេញប័ណ្ណថ្មី។ នីតិវិធីនេះអាចអនុវត្តបានទោះបីជាប័ណ្ណត្រូវជាប់នៅក្នុង ម៉ាស៊ីន ATM របស់ធនាគារផ្សេងទៀតក៏ដោយ។
អតិថិជនអាចទាក់ទងមកធនាគារភ្លាមៗដើម្បីជូនដំណឹងអំពីការបាត់ប័ណ្ណនេះ និងដើម្បីឲ្យធនាគារអាចបិទការ ប្រើប្រាស់ប័ណ្ណនេះ។
មាន ដើម្បីការពារអតិថិជន ធនាគារ ABA បានកំណត់ចំនួនសាច់ប្រាក់សម្រាប់ការដករបស់អតិថិជន។ ចំនួនកំណត់នៃការដកប្រាក់សម្រាប់ប្រើប្រាស់នៅម៉ាស៊ីន ATM គឺអាស្រ័យទៅលើប្រភេទប័ណ្ណ (ប័ណ្ណ ATM, VISA Classic, VISA Business, VISA Platinum, MasterCard Standard) ហើយអាចធ្វើការកែតម្រូវនៅពេលមានសំណើពីអតិថិជន។
អតិថិជនធនាគារ ABA ពុំចាំបាច់បង់ថ្លៃសេវាសម្រាប់ការប្រើប្រាស់ម៉ាស៊ីន ATM របស់ធនាគារ ABA ឡើយ។ អតិថិជនរបស់ធនាគារ ABA ដែលប្រើប្រាស់ប័ណ្ណរបស់ខ្លួននៅម៉ាស៊ីន ATM របស់ធនាគារផ្សេង នឹងត្រូវបង់ថ្លៃសេវាប្រើប្រាស់នេះ។
ក្នុងករណីនេះ អ្នកត្រូវដាក់ពាក្យបណ្តឹងមកធនាគារ (នៅសាខាជិតបំផុត)។ នីតិវិធីនេះអាចអនុវត្តបានទោះបីជា ប្រតិបត្តិការត្រូវបានអនុវត្តនៅម៉ាស៊ីន ATM របស់ធនាគារផ្សេងក៏ដោយ។