Ria​ តាម​ទូរស័ព្ទ​

ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ Ria​ ដើម្បី​នាំ​មក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​មធ្យោបាយ​ផ្ទេរ​ប្រាក់​រហ័ស​ និង​មាន​សុវត្ថិភាព​ដោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​នេះ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ។​ ឥឡូវ​ អតិថិជន​ធនាគារ​ ABA​ អាច​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ពី​ជុំវិញ​ពិភពលោក​ដោយ​ផ្ទាល់​ចូល​ក្នុង​គណនី​របស់​ពួក​គាត់​បាន​ 24/7​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ ។

​អតិថិជន​មិន​ចាំបាច់​មក​កាន់​សាខា​ធនាគារ​ទៀត​ទេ​ នៅ​ពេល​ទទួល​ប្រាក់​ដែល​សាច់ញាតិ​ មិត្តភក្តិ​ ឬ​ដៃគូ​របស់​ពួក​គាត់​ផ្ញើ​ប្រាក់​មក​នោះ​។​ មធ្យោបាយ​ថ្មី​ក្នុង​ការ​ទទួល​ប្រាក់​ផ្ញើ​ចូល​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ មាន​ក្នុង​កម្មវិធី​ ABA​ Mobile​ ដោយ​មិន​គិតថ្លៃ​សម្រាប់​ទាំង​ប្រព័ន្ធ​ iOS​ និង​ Android​ ។​

របៀប​បញ្ចូល​ប្រាក់​ទទួល​បាន​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ទៅ​ក្នុង​គណនី ABA Mobile៖

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ប៊ូ​តុង​ “​ផ្ទេរ​ប្រាក់​”​ រួច​ចុច​ប៊ូ​តុង​ “​ទទួល​ប្រាក់​តាម​ Ria”
  3. បញ្ចូល​លេខ​សម្ងាត់​ 11​ ខ្ទង់​ (​ផ្តល់​ដោយ​អ្នក​ផ្ញើ​)​ និង​ចំនួន​ទឹកប្រាក់​ទទួល​
  4. ចុច​ប៊ូ​តុង​ “​បញ្ចូល​គណនី​”​  ហើយ​បញ្ជាក់​ប្រតិបត្តិការ​ជាមួយនឹង​លេខ​កូដ​ PIN​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។

អ្នក​អាច​មើល​លក្ខខណ្ឌ​ពេញលេញ​នៃ​សេវា​ផ្ទេរ​ប្រាក់​ Ria​ តាម​ទូរស័ព្ទ​ដៃ​បាន​​​ នៅទីនេះ

​ហេតុ​អ្វី​ជ្រើសរើស​សេវា​ផ្ទេរ​ប្រាក់​ Ria?

សេវា​ផ្ទេរ​ប្រាក់​ Ria​ ផ្តល់​ជូន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ និង​ទទួល​ប្រាក់​ពី​អន្តរជាតិ​តាម​រយៈ​បណ្តាញ​ភ្នាក់ងារ​របស់​ខ្លួន​ទូ​ទាំង​ពិភពលោក​។​ ការ​ផ្ទេរ​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ តាម​ទូរស័ព្ទ​ដៃ​គឺ​៖​

  • ​រហ័ស​ និង​មាន​សុវត្ថិភាព​ –​ អ្នក​អាច​ទទួល​ប្រាក់​ផ្ទេរ​ចូល​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ បាន​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ បាន​យ៉ាង​ងាយស្រួល​។
  • ​រហ័ស​ និង​ងាយស្រួល​សម្រាប់​អតិថិជន​​ ABA​ ទាំងអស់​ –​ អ្នក​អាច​ទទួល​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ របស់​អ្នក​បាន​លុះត្រាតែ​អ្នក​ប្រើ​កម្មវិធី​ ABA​ Mobile។
  • ​លឿន​ និង​ងាយស្រួល​ –​ អតិថិជន​មិន​ចាំបាច់​មក​កាន់​សាខា​ធនាគារ​ទៀត​ទេ​ ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ ABA​ Mobile​ អ្នក​អាច​ទទួល​ប្រាក់​ផ្ទាល់​ចូល​ក្នុង​គណនី​របស់​អ្នក​បាន​ដែរ​។
  • មាន​សេវា​ទទួល​ប្រាក់​ទូ​ទាំង​ពិភពលោក​ –​ អ្នក​ផ្ញើ​អាច​ជ្រើសរើស​ផ្ញើ​ប្រាក់​ពី​ 397,000​ កន្លែង​នៅ​ទូ​ទាំង​ពិភពលោក​បាន​។​

ចូល​ចិត្ត​មុខងារ​នេះ​ទេ​?

​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ ដើម្បី​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Ria​ តាម​ទូរស័ព្ទ​ និង​មុខងារ​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​!

  

​របៀប​ស្នើ​សុំ​បើក​គណនី​ ABA

មក​កាន់​សាខា​ធនាគារ​ ABA​ ហើយ​ជួប​ជាមួយ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យើង​ដែល​នឹង​ណែនាំ​អ្នក​អំពី​របៀប​ស្នើ​សុំ​បើក​គណនី​ ឬ​ទូរស័ព្ទ​មក​កាន់​ 023​ 225​ 333​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader