កាតនិម្មិត
យើងបានសហការជាមួយ Mastercard និង VISA ក្នុងគោលបំណងនាំមកជូនលោកអ្នកនូវកាតនិម្មិត ពេញលក្ខណៈ និងឥតគិតថ្លៃ ដើម្បីធ្វើឲ្យអ្នកទិញទំនិញតាមអនឡាញបានយ៉ាងងាយស្រួលជាងមុន និងមានសុវត្ថិភាព។
តើអ្វីទៅជា កាតនិម្មិត?
កាតនិម្មិតម៉ាស្ទ័រកាត គឺជាកាតដែលអាចបង្កើតបានភ្លាមៗ មានលក្ខណៈជារូបភាពលើអេក្រង់ ដោយមានភ្ជាប់ឡូហ្គោ Mastercard ឬ VISA។ កាតនេះមានលក្ខណៈសម្បត្តិ និងអាចប្រើប្រាស់បានដូចកាតផ្លាស្ទិកដែលយើងប្រើរាល់ថ្ងៃដែរ គ្រាន់តែគ្មានរូបរាង មិនអាចកាន់ ឬប៉ះបានតែប៉ុណ្ណោះ។
តាមរយៈកាតនិម្មិតរបស់ធនាគារ ABA អ្នកអាចធ្វើការទូទាត់ និងទិញអីវ៉ាន់អនឡាញបានដូចកាតពិតប្រាកដ តាមវិបសាយធំៗ ដែលមានស្លាកសញ្ញា ទទួលយកកាតទូទាត់តាម Mastercard ឬ VISA ដូចជាវិបសាយ Amazon, eBay ឬ AliExpress ជាដើម។
អត្ថប្រយោជន៍
- មិនគិតថ្លៃបង្កើត និងសេវាប្រចាំឆ្នាំ
- អាចបង្តើតបានភ្លាមៗ
- ទូរទាត់អនឡាញមានសុវត្ថិភាព
- មានការជូនដំណឹងគ្រប់ប្រតិបត្តិការ
- មានការការពារ និងមិនបង្ហាញឈ្មោះ
តើវាដំណើរការយ៉ាងណា?
បន្ទាប់ពីការស្នើសុំបង្កើតកាត យើងនឹងបង្កើតលេខកូដ និងព័ត៌មានរបស់កាត ដែលអនុញ្ញាតឲ្យអ្នកធ្វើការបញ្ជារទិញ ឬ ទូទាត់តាមអនឡាញ ដោយមិនចាំបាច់បង្ហាញព័ត៌មានគណនី ឬព័ត៌មានលំអិតរបស់កាតឡើយ។ អ្នកគ្រាន់តែកំណត់ចំនួនបញ្ជាទិញប្រចាំថ្ងៃរបស់អ្នក ជាការស្រេច!
របៀបបង្កើតកាតនិម្មិតតាមកម្មវិធី ABA Mobile
- ចូលទៅកាន់កម្មវិធី ABA Mobile ហើយចុច បង្កើតកាតនិម្មិត
- ចុចយល់ព្រមលក្ខន្តិកៈ
- ជ្រើសរើសកាតដែលចង់ប្រើ
- ជ្រើសរើសគណនីដែលចង់ភ្ជាប់ជាមួយកាត
- បញ្ចូលអាសយដ្ឋានអ៊ីម៉ែល
- បញ្ចូលលេខទូរស័ព្ទ
- កំណត់ចំនួនបញ្ជាទិញប្រចាំថ្ងៃ
- ចុចបើកឥឡូវ។
លក្ខខ័ណ្ឌ និងតម្លៃសេវា
រូបិយប័ណ្ណ | ដុល្លារ |
ប្រភេទកាត | Mastercard ឬ VISA |
ចំនួនកាតដែលអាចប្រើបាន* | អ្នកប្រើ ABA Mobile អាចបើកកាតនេះបានរហូតដល់ 10កាត។ កាតដែលបាន Block ក៏រាប់បញ្ចូលក្នុងចំនួននេះដែរ។ |
ចំនួនកំណត់នៃកាតទិញប្រចាំថ្ងៃ** | 1 - 5,000ដុល្លារ ក្នុងមួយកាត |
រយៈពេលប្រើប្រាស់ | 2ឆ្នាំ |
អត្រាការប្រាក់*** | មិនមាន |
ចំនួនដែលអាចទិញបាន | បានរហូតដល់ 5ដង (អាចកំណត់បាននៅក្នុងកម្មវិធី) |
* កាតនិម្មិត សំដៅទៅលើកាតនិម្មិត Mastercard ឬ VISA ដែលចេញជូនអ្នកដោយ ធនាគារ ABA ក្រោមទម្រង់ និងលក្ខខណ្ឌត្រឹមត្រូវ ដែលចេញដោយធនាគារ ABA ដើម្បីទទួលប្រើសេវានេះ។ កាតនិម្មិតនេះ ជាកាតដែលអាចបញ្ចូលបន្ថែមទឹកប្រាក់បានគ្រប់ពេលវេលា។ អ្នកអាចកំណត់ចំនួនទឹកប្រាក់ដែលចង់ប្រើជាមួយកាតនេះ ក្រោមចំនួនកំណត់មួយដែលបានកំណត់ដោយធនាគារ ABA។
** អ្នកអាចកំណត់ និងប្តូរការកំណត់ក្នុងការបញ្ជាទិញជាមួយបានគ្រប់ពេល។ អ្នកអាច Block និង Unblock កាតនិម្មិតរបស់អ្នកបានតម្រូវការ។
*** នៅពេលដែលបើកកាតនិម្មិត ទឹកប្រាក់របស់អ្នកក្នុងគណនីមិនត្រូវបានកាត់នោះទេ។ ទឹកប្រាក់របស់អ្នកនឹងត្រូវបានកាត់នៅពេលដែលអ្នកធ្វើការបញ្ជាទិញផលិតផល ឬសេវាកម្មណាមួយដែលប្រើប្រាស់កាតប៉ុណ្ណោះ។
រាល់កម្រៃ និងថ្លៃសេវាទាំងអស់ដែលទូទាត់រួច មិនអាចប្រគល់ត្រលប់ទៅវិញបានទេ។ ធនាគារ ABA នឹងជូនដំណឹងអំពីការផ្លាស់ប្ដូរនានាដល់អ្នក តាមរយៈបណ្ដាញជូនដំណឹង និងទំនាក់ទំនងរបស់ ABA ដូចជាកម្មវិធី ABA Mobile ឬ iBanking។ល។
ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលជួយការពារអ្នក រាល់ពេលធ្វើការទូទាត់តាមអុីនធឺណិត៖
- ត្រូវប្រាកដដោយខ្លួនអ្នកថា អ្នកបានស្គាល់អ្នកជួញដូរតាមអុីនធឺណិត ហើយបានដឹងពីកេរ្តិ៍ឈ្មោះរបស់គេថាល្អត្រឹមត្រូវ មុនពេលបើកបង្ហាញព័ត៌មានលំអិតនៃកាតរបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នក យើងសូមណែនាំឲ្យអ្នកទិញតែទំនិញពីហាងល្បីៗមានប្រភព និងពីពាណិជ្ជករដែលគួរទុកចិត្តបានប៉ុណ្ណោះ។
- មុនពេលដែលបញ្ចូលព័ត៌មានលំអិត អំពីកាតរបស់អ្នកនៅលើអុីនធឺណិត អ្នកត្រូវប្រាកដថាអាសយដ្ឋានគេហទំព័រចាប់ផ្តើមដោយ (https://) មានន័យថារាល់ព័ត៌មានដែលបានបញ្ចូលត្រូវបានការពារដោយលេខកូដបិទ និង មិនអាចថតទុកដោយជនខិលខូច។
- សូមកុំធ្វើការឆ្លើយតបទៅអុីមែលណាដែលសុំឲ្យអ្នកបញ្ជាក់ព័ត៌មានកាតរបស់អ្នក ឬឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដែលអ្នកបានចុះឈ្មោះប្រើសេវាណាមួយតាមអនឡាញ។
- យើងសូមណែនាំឲ្យអ្នកទិញទំនិញនៅតាមហាងណា ដែលគេហទំព័ររបស់ហាងមានស្លាកសញ្ញា “Secure Code និង “3D-Secure ដែលចេញដោយម៉ាស្ទ័រកាត។ ទាំងនេះជាប្រព័ន្ធទំនើបចុងក្រោយបំផុតដែលជួយការពារសុវត្ថិភាព រាល់ពេលផ្ទេរទិន្នន័យ និងទូទាត់នៅតាមអុីនធឺណិត។
សូមចងចាំថា ធនាគារ ABA មិនដែល ហើយនឹងមិនធ្វើការស្នើសុំ លេខ និង ព័ត៌មានពេញលេញអំពីកាត ឬលេខកូដសម្ងាត់របស់អ្នកឡើយ។
ខ និងលក្ខខណ្ឌទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើការប្រើប្រាស់កាតនិម្មិត វីសា និង ម៉ាស្ទ័រកាតរបស់ ABA (“កាតនិម្មិត”) ដែលនឹងបានចេញជូនលោកអ្នកដោយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (“ABA”) តាមការស្នើសុំរបស់លោកអ្នក។ ការទទួលយក និង/ឬ ប្រើប្រាស់កាតនិម្មិតនេះ មានន័យថាលោកអ្នក ទទួលយល់ព្រមតាម ខនិងលក្ខខណ្ឌដែលមាននៅក្នុងឯកសារនេះ និង ខនិងលក្ខខណ្ឌស្ដីពីការប្រើប្រាស់កាតឥណពន្ធ ABA ដូចបានកំណត់នៅក្នុងតំណភ្ជាប់នេះ។
ខ និងលក្ខខណ្ឌដែលមានចែងក្នុងឯកសារនេះ មិនតំណាងឲ្យ ខនិងលក្ខខណ្ឌទាំងអស់ នៃផលិតផល និងសេវាធនាគារដែលបានផ្ដល់ជូននោះឡើយ។ ប៉ុន្តែលក្ខខណ្ឌបន្ថែមអាចនឹងអនុវត្តដោយច្បាប់ ព្រមទាំង ខនិងលក្ខខណ្ឌជាក់លាក់មួយចំនួន។ លោកអ្នក ត្រូវអានឯកសារនេះ អមជាមួយ ខនិងលក្ខខណ្ឌទូទៅ ដែលមានវិសាលភាពលើការប្រើប្រាស់គណនី និងអត្ថប្រយោជន៍ដូចមានកំណត់ក្នុងគេហទំព័រនេះ។
1. និយមន័យ
- “កាតនិម្មិត” សំដៅលើ កាតនិម្មិត ម៉ាស្ទ័រកាត ឬ វីសាកាត ដែលបើកជូនលោកអ្នកដោយធនាគារ ABA យោងទៅតាមការស្នើសុំរបស់អ្នក និងលក្ខខណ្ឌត្រឹមត្រូវ សមស្របតាមតម្រូវការកំណត់របស់ ABA ដើម្បីផ្ដល់ជូនសេវានេះ។
- “គណនី” មានន័យថាគណនីធនាគារ ដែលអាចជាគណនីសន្សំ គណនីចរន្ត ឬ គណនីចន្តរ Plus ដែលអ្នកប្រើជាគណនីបង្គោលសម្រាប់កាតនិម្មិតរបស់អ្នក និងជាគណនីត្រួតពិនិត្យលើប្រតិបត្តិការរបស់អ្នក។
- “អ្នក” និង “របស់អ្នក” សំដៅលើរូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានកាតនិម្មិត ហើយជាអ្នកដែលទទួលបានសិទ្ធិប្រើប្រាស់កាតនិម្មិតដូចមានចែងក្នុងឯកសារនេះ។
- “យើង” និង “របស់យើង” សំដៅលើធនាគារ ABA, អ្នកស្នង, អ្នកទទួលចែកចាយ, ឬអ្នកដែលត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវ។
2. កាតនិម្មិតរបស់អ្នក
កាតនិម្មិត គឺជាប្រភេទកាតដាក់ប្រាក់មុន ហើយជាកាតដែលអាចបញ្ចូលប្រាក់បន្ថែមបាន។ អ្នកអាចកំណត់សមតុល្យនៃកាតនិម្មិតដែលផ្ដល់ជូនដោយ ABA ។
3. កាតនិម្មិត មិនមែនជាកាតឥណទានទេ
កាតនិម្មិតនេះ មិនមែនជាអំណោយ ឬ ត្រូវបានធ្វើជាអំណោយ នោះទេ។ អ្នកនឹងមិនអាចទទួលបានការប្រាក់ពីប្រាក់ដែលមាននៅក្នុងកាតនេះឡើយ។ ដោយសម្រេចប្រើប្រាស់កាត់នេះ មានន័យថា អ្នកបានយល់ព្រមអនុលោម និងទូទាត់ថ្លៃសេវា និងកម្រៃផ្សេងៗ ដូចមានបញ្ជាក់ខាងក្រោម៖
- មិនគិតថ្លៃ សម្រាប់ការបង្កើតកាតនិម្មិត ។
- ថ្លៃសេវា និងកម្រៃផ្សេងៗ ដែលបានទូទាត់រួចនឹងមិនត្រូវបានប្រគល់ត្រលប់វិញឡើយ។
- ថ្លៃសេវា និងកម្រៃផ្សេងៗ អាចនឹងត្រូវផ្លាស់ប្ដូរនៅពេលក្រោយ។ ABA នឹងផ្ដល់ព័ត៌មានជុំវិញការផ្លាស់ប្ដូរតម្លៃសេវា និងកម្រៃផ្សេងៗដល់អ្នក អំឡុងពេលអ្នកធ្វើការទិញឬទូទាត់ដោយប្រើកាតនិម្មិតតាមរយៈបណ្ដាញរបស់ ABA ដូចជាកម្មវិធី ABA Mobile, iBanking ។ល។
- អ្នកយល់ព្រមបង់ថ្លៃទូទាត់ផ្សេងៗដែលពាក់ព័ន្ធជាមួយកាតនិម្មិតនេះ។ អ្នកបានយល់ព្រមថា យើងអាចនឹងធ្វើការផ្លាស់ប្ដូរតម្លៃ និងកម្រៃខាងលើជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយកាតនិម្មិតស្របតាមឆន្ទានុសិទ្ធិរបស់យើង។ អ្នកបានយល់ព្រមថា រាល់កម្រៃទូទាត់ណាមួយ អាចនឹងត្រូវដកចេញពីគណនីរបស់អ្នក។
4. ការប្រើប្រាស់កាតនិម្មិត
ប្រសិនបើអ្នកអនុញ្ញាតឲ្យអ្នកផ្សេងប្រើកាតនិម្មិតរបស់អ្នក អ្នកត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការតាមរយៈកាតនិម្មិត, លេខកាត ឬលេខគណនី, ក៏ដូចជាកម្រៃ និងបន្ទុកផ្សេងៗដែលអាចកើតមានក្រោមហេតុផលទាំងនោះ។ អ្នកត្រូវទទួលខុសត្រូវទាំងស្រុងលើការប្រើប្រាស់លេខកាតនិម្មិត ដោយយោងទៅតាមលក្ខខណ្ឌដែលមានចែងក្នុងឯកសារទាំងនេះ។
អ្នកត្រូវប្រើកាតនិម្មិត តាមដែលអាចប្រើប្រាស់បាន ដើម្បីទិញឬទូទាត់ថ្លៃទំនិញ ឬ សេវាកម្មផ្សេងៗដែលអាចប្រើប្រាស់កាតនេះបាន ដរាបណាមិនលើសចំនួនសមតុល្យដែលមាននៅក្នុងគណនី និង/ឬចំនួនកំណត់ដោយកាត ឬកំណត់ដោយខ្លួនអ្នកផ្ទាល់។ អ្នកត្រូវជ្រាបថា កន្លែងផ្ដត់ផ្គង់សេវានិងផលិតផលខ្លះដូចជា ក្រុមហ៊ុនអាកាសចរណ៍, រោងភាពយន្ត, ឬសណ្ឋាគារ អាចនឹងតម្រូវឲ្យអ្នកបង្ហាញកាតជាក់ស្ដែងដើម្បីបញ្ជាក់ ហើយអាចនឹងមិនទទួលការទូទាត់តាមរយៈកាតនិម្មិតឡើយ។ ហេតុដូច្នេះ អ្នកត្រូវអាន ខនិងលក្ខខណ្ឌនៃអ្នកផ្គត់ផ្គង់សេវានិងផលិតផលជាមុនសិន មុនពេលអ្នកធ្វើការទិញផលិតផល/សេវានោះ។ ABA មិនទទួលខុសត្រូវលើការបដិសេធមិនទទួលពីសំណាក់អ្នកផ្គត់ផ្គង់សេវានិងផលិតផលទាំងនោះឡើយ។
អ្នកថែមទាំងបានយល់ព្រមទៀតថា អ្នកនឹងមិនប្រើប្រាស់កាតនិម្មិតនេះក្នុងប្រតិបត្តិការខុសច្បាប់នានា ដូចជាសកម្មភាពអាសគ្រាម, ល្បែងស៊ីសង, ឬសកម្មភាពដែលធនាគារ ABA ចាត់ទុកថាខុសច្បាប់ឬ មិនអាចទទួលយកបាន។
5. ការកំណត់កាតនិម្មិត
ABA អាចធ្វើការកំណត់ផ្សេងគ្នា ដើម្បីការពារ និងធានាសុវត្ថិភាពក្នុងការប្រើប្រាស់កាតនិម្មិត។ តាមឆន្ទានុសិទ្ធិរបស់កាត ទម្រង់នៃការកំណត់ខ្លះ ផ្ដល់ជូនអ្នកតាមគោលបំណងនៃការប្រើប្រាស់។ ស្ដង់ដារនៃការកំណត់មួយចំនួន ត្រូវបានបង្ហាញក្នុងបញ្ជី ដែលរួមបញ្ចូលដោយមិនកំណត់ចំពោះ,
- ចំនួនកាតនិម្មិតសកម្មអតិបរមាដែលអាចបង្កើតបានគឺ 10 ដែលអាចរួមមានទាំង ម៉ាស្ទ័រកាត និង/ឬ វីសាកាត ដោយមិនគិតពី Channel ដែលបង្កើតកាតនិម្មិត។
- ការទូទាត់ដែលកំណត់ក្នុងមួយថ្ងៃគឺចម្លោះពី 1.00 ដុល្លារអាមេរិកដល់ 5,000.00ដុល្លារអាមេរិក។ អ្នកអាចកំណត់ និងផ្លាស់ប្ដូរចំនួនកំណត់នៃការទិញបានគ្រប់ពេលវេលាក្នុងចន្លោះដូចចំនួនខាងលើ។
- អ្នកអាចបង្កក និងបិទដំណើរការនៃកាតនេះបានគ្រប់ពេលដែលអ្នកត្រូវការ។
- កាតនីមួយៗ នឹងមានសុពលភាពក្នុងការប្រើប្រាស់រយៈពេល 2ឆ្នាំ។
6. ការកាត់ទុក
អ្នកមិនមានសិទ្ធិក្នុងការបញ្ឈប់ការទូទាត់លើរាល់ប្រតិបត្តិការណាមួយដែលធ្វើឡើងតាមរយៈកាតនិម្មិត បន្ទាប់ប្រតិបត្តិការនោះ ត្រូវបានយល់ព្រម។ នៅពេលអ្នកប្រើកាតនិម្មិតរបស់អ្នកដើម្បីទិញទំនិញ ឬសេវាកម្ម យើងនឹងដកហូតចំនួនទឹកប្រាក់ក្នុងគណនីរបស់អ្នកដើម្បីធ្វើការទូទាត់។ ប្រាក់ដែលដកហូត នឹងមិនមែនសម្រាប់អ្នកប្រើប្រាស់ក្នុងគោលបំណងណាមួយឡើយ រហូតដល់ប្រតិបត្តិការនោះត្រូវបានទូទាត់រួចរាល់។ យើងនឹងដកប្រាក់ពីគណនីរបស់អ្នកណាមួយដែលអាចធ្វើបាន នៅពេលមានការស្នើសុំទូទាត់ពីធនាគារ បើទោះជាកាតនោះផុតសុពលភាពក៏ដោយ។
7. ការបង្វិលប្រាក់ត្រលប់ និងការសងប្រាក់វិញ
ប្រសិនបើអ្នកត្រូវទទួលសំណងជាទឹកប្រាក់ត្រលប់មកវិញ ចំពោះការទិញទំនិញ ឬសេវាតាមរយៈកាតនិម្មិតរបស់អ្នក អ្នកយល់ព្រមឲ្យបង្វិលប្រាក់សំណងនោះចូលទៅក្នុងគណនីដែលភ្ជាប់ជាមួយកាតនិម្មិតរបស់អ្នក។ អ្នកនឹងមិនអាចទទួលសំណងនេះបានឡើយ ប្រសិនបើគណនីរបស់អ្នកត្រូវបានបិទ។
8. ការលុបកាត និងការបង្កកកាត
យើងរក្សាសិទ្ធិស្របតាមឆន្ទានុសិទ្ធិរបស់យើងក្នុងការកំណត់ការប្រើប្រាស់កាតនិម្មិតរបស់អ្នក ដោយរួមបញ្ចូលទាំងការកំណត់ ឬការហាមឃាត់លើប្រតិបត្តិការមួយចំនួន។ យើងអាចបដិសេធមិនចេញកាត ឬលុបកាតនិម្មិតរបស់អ្នក ដោយមាន ឬមិនមានជូនដំណឹងជាមុន។ អ្នកបានយល់ព្រមមិនប្រើប្រាស់ ឬមិនអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់កាតដែលផុតសុពលភាព, ដកហូត, លុបចោល, បង្កក, ឬកាតនិម្មិតមិនត្រឹមត្រូវ។ មិនមែនគ្រប់សេវាដែលមានបញ្ជាក់ក្នុងឯកសារនេះ សុទ្ធតែមានសម្រាប់គ្រប់អតិថិជន ឬគ្រប់បណ្ដាញនោះទេ។ យើងរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់យើងក្នុងការកំណត់, សំវិធាន នៃសេវាទាំងនេះដល់អ្នកណាម្នាក់ ឬតាមបណ្ដាញណាមួយ។ សេវាណាមួយដែលមានផ្ដល់ជូនក្នុងឯកសារនេះ ត្រូវទុកជាមោឃៈប្រសិនបើមានការហាមឃាត់។ យើងអាចដកចេញ ឬពន្យារពេលក្នុងការអនុវត្តសិទ្ធិរបស់យើងក្រោមកិច្ចព្រមព្រៀងនេះ ដោយមិនប៉ះពាល់ ឬបាត់បង់សិទ្ធិទាំងនោះឡើយ។
9. កម្រៃសម្រាប់ប្រតិបត្តិការអន្តរជាតិ ប្រសិនបើអ្នកធ្វើប្រតិបត្តិការក្នុងរូបិយប័ណ្ណ ឬប្រទេសផ្សេង ក្រៅពីរូបិយប័ណ្ណឬប្រទេសដែលអ្នកបានបើកកាតនេះ នោះចំនួនប្រាក់ដែលដកចេញ និងត្រូវដូរដោយ Payment Schemes (ដូចជា វីសា, ម៉ាស្ទ័រកាត) ទៅជាចំនួនតាមរូបិយប័ណ្ណនៃកាតនិម្មិតរបស់អ្នក។ វីសា ឬ ម៉ាស្ទ័រកាត U.S.A. Inc នឹងបង្កើតអត្រាប្ដូររូបិយប័ណ្ណជាស្រេច ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់នូវអត្រាដែលត្រូវបានជ្រើសរើសដោយ វីសា ឬម៉ាស្ទ័រកាត U.S.A.Inc ពីបណ្ដាអត្រាដែលមាននៅក្នុងទីផ្សាររូបិយប័ណ្ណ សម្រាប់កាលបរិច្ឆេទដំណើរការដែលអាចអនុវត្តបាន ដែលអាចខុសគ្នាពីអត្រាដែលវីសា ឬម៉ាស្ទ័រកាត U.S.A. Inc ទទួលបាន ឬ អត្រាកំណត់របស់រដ្ឋាភិបាលសម្រាប់កាលបរិច្ចេទដែលអាចអនុវត្តបាន។ ក្នុងករណីនីមួយៗ ប្រសិនបើអ្នកទទួលបានទឹកប្រាក់ជារូបិយប័ណ្ណ ឬនៅប្រទេសផ្សេង ក្រៅពីរូបិយប័ណ្ណ ឬប្រទេសដែលអ្នកបានបើកកាត យើងនឹងបង្កើនអត្រាប្ដូររូបិយប័ណ្ណលើចំនួនប្រតិបត្តិការ និងរក្សាចំនួននេះជាថ្លៃសេវាកម្មរបស់យើង។ ការទូទាត់នេះ គឺអាស្រ័យលើ និងបន្ថែមលើអត្រាប្ដូររូបិយប័ណ្ណ ដែលបង្កើតឡើងដោយ វីសា ឬ ម៉ាស្ទ័រកាត U.S.A. Inc ។
10. វិក្កយបត្រ
អ្នកគួរយក ឬសុំវិក្កយបត្ររាល់ពេលអ្នកធ្វើប្រតិបត្តិការ។ អ្នកយល់ព្រម រក្សាទុកវិក្កយបត្រដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយប្រតិបត្តិការរបស់អ្នក។ បន្ថែមលើនេះទៀត អ្នកអាចផ្ទៀងផ្ទាត់ប្រតិបត្តិការនៅក្នុងប្រវត្តិ ប្រតិបត្តិការ និងរបាយការណ៍គណនីធនាគារ ជាមួយវិក្កយបត្រដែលអ្នកបានទិញ។ អ្នកយល់ព្រមផ្ដល់ដំណឹងដល់យើង សម្រាប់រាល់ដំណើរអាក់ខាន, អប្រក្រតីភាព, ភាពមិនស៊ីគ្នា, ការដក ឬដកមិនត្រឹមត្រូវនូវទឹកប្រាក់ ឬអ្វីផ្សេងៗ, ដំណើរការ ឬការបង់ប្រាក់ ដែលបង្កឡើងដោយប្រតិបត្តិការខុសច្បាប់, ការបន្លំ, ឬខ្លះភាពត្រឹមត្រូវ, ការធ្វេសប្រហែល ឬអំពើណាមួយដោយអ្នកណាម្នាក់។
អ្នកថែមទាំងយល់ព្រមទៀតថា ប្រសិនបើអ្នកមិនបានជូនដំណឹងដល់យើងជាលាយលក្ខណ៍អក្សរ សម្រាប់រាល់ដំណើរអាក់ខាន, អប្រក្រតីភាព, ភាពមិនស៊ីគ្នា, ការដក ឬដកមិនត្រឹមត្រូវនូវទឹកប្រាក់ ឬអ្វីផ្សេងក្នុងរយៈពេលម្ភៃមួយ (21)ថ្ងៃ គិតចាប់ពីថ្ងៃនៃការជូនដំណឹង នោះគណនីឬកំណត់ត្រារបស់ធនាគារ ត្រូវបានចាត់ទុកថាជាភស្តុតាងនៃប្រតិបត្តិការ និងសមតុល្យក្នុងគណនី ហើយត្រូវបានចាត់ទុកថាអ្នកបានទទួលយក យល់ព្រមលើកំណត់ត្រាទាំងអស់។
11. ការទទួលបានព័ត៌មានសមតុល្យ និងប្រតិបត្តិការសម្រាប់កាតនិម្មិតរបស់អ្នក
អ្នកគួរតាមដានលើចំនួនទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់អ្នក។ អ្នកអាចនឹងទទួលបានព័ត៌មានឬពិនិត្យមើលចំនួនទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់អ្នក តាមកម្មវិធី ABA Mobile ឬ បណ្ដាញឌីជីថលណាមួយផ្ដល់ជូនដោយ ABA។
12. ការរក្សាការសម្ងាត់
យើងអាចនឹងផ្ដល់ព័ត៌មាននេះទៅភាគីទីបី អំពីកាតនិម្មិតរបស់អ្នក ឬ ប្រតិបត្តិការដែលអ្នកបានធ្វើឡើងដោយប្រើប្រាស់កាតនិម្មិតរបស់អ្នក ចំពោះករណី (1) ពេលមានភាពចាំបាច់សម្រាប់ការបញ្ចប់ប្រតិបត្តិការ (2) ដើម្បីផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌរបស់កាតនិម្មិតសម្រាប់ភាគីទីបី (3) ដើម្បីអនុលោមតាមស្ថាប័នរដ្ឋាភិបាល, សាលដីកាតុលាការ ឬ តម្រូវការផ្នែកច្បាប់ផ្សេងៗ (4) អ្នកផ្ដល់ការអនុញ្ញាតដល់យើងជាលាយលក្ខណ៍អក្សរ (5) ចំពោះនិយោជិត, សាវនករ, ដៃគូចែកចាយ, អ្នកផ្គត់ផ្គង់សេវា ឬមេធាវីតាមតម្រូវការ។
13. ការទទួលខុសត្រូវរបស់យើងចំពោះប្រតិបត្តិការមិនបានសម្រេច
មិនមានករណីណាមួយដែលយើងទទួលខុសត្រូវលើការខូចខាត (រួមមានការបាត់បង់កម្រៃ), ការខូចខាតខ្លាំង, ខូចខាតធ្ងន់ធ្ងរនោះឡើយ។ យើងនឹងមិនទទួលខុសត្រូវក្នុងករណីដូចជា (1) មិនមែនជាកំហុសរបស់យើង ដោយសារអ្នកមិនមានសមតុល្យគ្រប់គ្រាន់ដើម្បីបញ្ចប់ប្រតិបត្តិការនោះ (2) អ្នកផ្គត់ផ្គង់ផលិតផល ឬសេវាមិនទទួលយកការទូទាត់តាមកាតនិម្មិត ឬមិនព្រមសងប្រាក់អ្នកវិញ (3) ប្រសិនបើម៉ាស៊ីនទូទាត់នោះ មិនដំណើរការត្រឹមត្រូវឬមានភាពមិនប្រក្រតី ហើយអ្នកក៏បានដឹងពីបញ្ហានេះមុនធ្វើប្រតិបត្តិការនេះដែរ (4) ប្រសិនបើកាតរបស់អ្នកត្រូវបានបិទមិនឲ្យបើកប្រើបាន បន្ទាប់ពីអ្នកបានជូនដំណឹងថាកាតនោះត្រូវបានគេលួច ឬបាត់ (5) ប្រសិនបើមានប្រាក់បង្កក ឬប្រាក់នោះត្រូវមានចំណាត់ការផ្លូវច្បាប់ ឬបន្ទុកកំណត់ក្នុងការប្រើប្រាស់ផ្សេងទៀត (6) ប្រសិនបើយើងពិនិត្យឃើញថាប្រតិបត្តិការរបស់អ្នកធ្វើឡើងដោយខុសច្បាប់ (7)ករណីប្រធានស័ក្តិកើតមានឡើងដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់យើង (ដូចជាអគ្គិភ័យ, ទឹកជំនន់, កុំព្យូទ័រ ឬទំនាក់ទំនងមិនដំណើរការ) ក្នុងការការពារឲ្យប្រតិបត្តិការបានជោគជ័យ ឬ (8) ករណីលើកលែងផ្សេងទៀតដែលបានធ្វើជាមួយអ្នកក្នុងកិច្ចព្រមព្រៀងនេះ។
14. ក្នុងករណីមានបញ្ហាអាក់ដំណើរការ ឬ បញ្ហានានាអំពីកាតនិម្មិត និងគណនីភ្ជាប់ជាមួយ
អ្នកត្រូវទូរស័ព្ទមកមជ្ឈមណ្ឌលប្រឹក្សាសេវាអតិថិជនរបស់យើង តាមរយៈលេខ (855) 23 225 333 ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ប្រសិនបើអ្នកជួបបញ្ហាអាក់ដំណើរការណាមួយកើតឡើងក្នុងគណនីដែលភ្ជាប់ជាមួយកាតនិម្មិតរបស់អ្នក។
15. បញ្ហាបាត់កាត ឬកាតត្រូវគេលួច/ប្រតិបត្តិការខុសច្បាប់
ប្រសិនបើអ្នកជឿជាក់ថាព័ត៌មានកាតនិម្មិតរបស់អ្នកត្រូវបានគេលួចហើយ សូមទូរស័ព្ទមកលេខ (855) 23 225 333 ឬអ្នកអាចបិទដំណើរការកាតនិម្មិតរបស់អ្នកជាបន្ទាន់តាមរយៈកម្មវិធី ABA Mobile។
16. ការទទួលខុសត្រូវរបស់អ្នកចំពោះប្រតិបត្តិការខុសច្បាប់
អ្នកយល់ព្រមប្រើប្រាស់កាតនិម្មិត និង លេខសំងាត់ (PIN),OTP(One Time Passcode), ឈ្មោះប្រើ (Username),ពាក្យសម្ងាត់(password) និងកូដណាមួយសម្រាប់ចូលទៅក្នុងគណនីរបស់អ្នកតាមបណ្ដាញឌីជីថលដោយភាពប្រយ័ត្នប្រយែងខ្ពស់បំផុតនៅពេលដែលអ្នកចូលប្រើប្រាស់សេវាឌីជីថល ដូចជាកម្មវិធី ABA Mobile, iBanking ។ល។ សូមជូនដំណឹងមកដល់យើងភ្លាម ប្រសិនបើអ្នកជឿជាក់ថាកាតនិម្មិតរបស់អ្នក និង/ឬ OTP ត្រូវបានគេលួច ឬបាត់។
ដូចគ្នានេះដែរ ប្រសិនបើអ្នកឃើញថាប្រវត្តិប្រតិបត្តិការរបស់អ្នក មានប្រតិបត្តិការខ្លះកើតមានឡើង ដោយអ្នកមិនបានធ្វើ រួមជាមួយប្រតិបត្តិការជាមួយលេខកាត ឬលេខគណនីរបស់អ្នកផង ឬអ្នកជឿជាក់ថា មានប្រតិបត្តិការខ្លះធ្វើឡើងដោយមិនមានការអនុញ្ញាតពីអ្នក សូមជូនដំណឹងមកយើងជាបន្ទាន់ ឬបិទដំណើរការកាតរបស់អ្នកភ្លាមតែម្ដង។ អ្នកត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការបង្ហាញក្នុងគណនីដែលភ្ជាប់ជាមួយកាតនិម្មិតរបស់អ្នក។ ទាំងអស់នោះជាការត្រូវទទួលខុសត្រូវរបស់អ្នកទាំងស្រុងក្នុងការរក្សាសេចក្ដីលំអិតអំពីការប្រើប្រាស់សេវាធនាគាររបស់អ្នក ដែលរួមបញ្ចូលដោយមិនកំណត់លើ ឈ្មោះប្រើ, កូដ PIN, លេខកាត, កាលផុតសុពលភាព, OTP ។ល។ សូមជូនដំណឹងមកដល់យើងភ្លាម ប្រសិនបើអ្នកជឿជាក់ថាកាតនិម្មិតរបស់អ្នក និង/ឬ OTP ត្រូវបានគេលួច ឬបាត់។ ដូចគ្នានេះដែរ ប្រសិនបើអ្នកឃើញថាប្រវត្តិប្រតិបត្តិការរបស់អ្នក មានប្រតិបត្តិការខ្លះកើតមានឡើង ដោយអ្នកមិនបានធ្វើ រួមជាមួយប្រតិបត្តិការជាមួយលេខកាត ឬលេខគណនីរបស់អ្នកផង ឬអ្នកជឿជាក់ថា មានប្រតិបត្តិការខ្លះធ្វើឡើងដោយមិនមានការអនុញ្ញាតពីអ្នក សូមជូនដំណឹងមកយើងជាបន្ទាន់ ឬបិទដំណើរការកាតរបស់អ្នកភ្លាមតែម្ដង។
អ្នកត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការបង្ហាញក្នុងគណនីដែលភ្ជាប់ជាមួយកាតនិម្មិតរបស់អ្នក។ ទាំងអស់នោះជាការត្រូវទទួលខុសត្រូវរបស់អ្នកទាំងស្រុងក្នុងការរក្សាសេចក្ដីលំអិតអំពីការប្រើប្រាស់សេវាធនាគាររបស់អ្នក ដែលរួមបញ្ចូលដោយមិនកំណត់លើ ឈ្មោះប្រើ, កូដ PIN, លេខកាត, កាលផុតសុពលភាព, OTP ។ល។
17. ការកែសម្រួល និងការលុបចោល
យើងអាចនឹងធ្វើការកែសម្រួល ឬផ្លាស់ប្ដូរ ខនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានគ្រប់ពេលវេលា។ អ្នកនឹងទទួលបានការជូនដំណឹងអំពីការផ្លាស់ប្ដូរដែលស្របតាមច្បាប់ មុនពេលការផ្លាស់ប្ដូរនោះចូលជាធរមាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការផ្លាស់ប្ដូរនោះធ្វើឡើងដើម្បីការពារសុវត្ថិភាព យើងនឹងធ្វើការផ្លាស់ប្ដូរដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។ យើងអាចនឹងលុបចោល ឬបង្កកកាតរបស់អ្នក ឬកិច្ចព្រមព្រៀងនេះបានគ្រប់ពេលវេលា។
18. មិនមានការធានាចំពោះផលិតផល និងសេវា
យើងមិនទទួលខុសត្រូវលើគុណភាព, សុវត្ថិភាព, ភាពស្របច្បាប់ ឬ លក្ខណសម្បត្តិផ្សេងទៀតនៃផលិតផល ឬសេវាដែលអ្នកបានទិញដោយប្រើប្រាស់កាតនិម្មិតរបស់អ្នកឡើយ។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយអ្នកផ្គត់ផ្គង់សេវានិងផលិតផល ដើម្បីធានាថា អ្នកទទួលបានផលិតផលនិងសេវាតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទិញលក់ជាមួយអ្នកលក់៕
លក្ខខណ្ឌទូទៅ និងលក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។