ប្រូ​ម៉ូ​សិន​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ សម្រាប់​ការ​ផ្ទេរ​ចូល​តាម​ប្រព័ន្ធ​ SWIFT​ ត្រូវ​បាន​បន្ត​

21/01/2019

ប្រូ​ម៉ូ​សិន​ “​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ សម្រាប់​ការ​ផ្ទេរ​ចូល​តាម​ប្រព័ន្ធ​ SWIFT”​ ត្រូវ​បាន​បន្ត​រហូត​ដល់​ចុងឆ្នាំ​ 2019!

យើង​នាំ​យក​នូវ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នេះ​ ជូន​ដល់​អតិថិជន​របស់​យើង​ ដែល​ទទួល​ប្រាក់​ផ្ទេរ​ពី​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​តាម​រយៈ​ SWIFT​ ជា​រូបិយប័ណ្ណ​ អ៊ឺ​រ៉ូ​ (EUR),​ ផោន​(GBP),​ បាត​ (THB),​ ដុល្លារ​សិង្ហ​បូ​រី​ (SGD),​ ឬ​ ប្រាក់​យ៉​ន់​ចិន​ (CNY)​ ចាប់ពី​ពេល​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2019​។​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ​ ប្រាក់​ផ្ទេរ​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ ABA​ របស់​អតិថិជន​ដោយ​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ឡើយ​។​

ចាប់​យក​អត្ថប្រយោជន៍​នៃ​ការ​ផ្តល់​ជូន​នេះ​ ហើយ​សូម​ជ្រើសរើស​ប្រើ​គណនី​ធនាគារ​ ABA​ ដើម្បី​បាន​ចំណេញ​បន្ថែម​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​លើក​ក្រោយ​!

រយៈពេល​ប្រូ​ម៉ូ​សិន​៖ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019​។

ព័ត៌មាន​តម្រូវ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​ SWIFT​ មក​កាន់​គណនី​ ABA

​ដើម្បី​ទទួល​បាន​ប្រាក់​ផ្ទេរ​ចូល​តាម​ SWIFT​ លោក​អ្នក​ត្រូវ​ផ្តល់​ព័ត៌មាន​ខាងក្រោម​ដល់​អ្នក​ផ្ទេរ​ ឬ​អ្នក​ផ្ញើ​

  • ​ឈ្មោះ​ធនាគារ​ទទួល​៖​ ធនាគារ​ វឌ្ឍនៈ​អាស៊ី​ចំកាត់​(ABA)
  • ឈ្មោះ​គណនី​៖​ [​ឈ្មោះ​គណនី​របស់​អ្នក​]
  • លេខ​គណនី​៖​ [​លេខ​គណនី​ទាំង​ 9​ ខ្ទង់​របស់​អ្នក​ ចាប់ផ្តើម​ពី​ 000]
  • លេខ​កូដ​ SWIFT៖​ ABAAKHPP
  • អាសយដ្ឋាន​ធនាគារ​ទទួល​៖​ អគារ​លេខ​ 148​ មហាវិថី​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​
  • ធនាគារ​ដៃគូ​៖​ សូម​ជ្រើសរើស​ធនាគារ​ណាមួយ​ក្នុង​ចំណោម​ធនាគារ​ដៃគូ​របស់​ ABA​ ទៅ​តាម​រូបិយ​បណ្ណ​នៃ​ប្រាក់​បញ្ញើ​៖
    • សម្រាប់​ការ​ផ្ទេរ​ជា​ប្រាក់​ អ៊ឺ​រ៉ូ​ (EUR)​ –​ Commerzbank,​ Germany​ (SWIFT​ កូដ​ COBADEFF)​ ឬ​ National​ Bank​ of​ Canada​ (SWIFT​ កូដ​ BNDCCAMMINT)
    • សម្រាប់​ការ​ផ្ទេរ​ជា​ប្រាក់​ ផោន​ (GBP)​ –​ Standard​ Chartered​ Bank,​ UK​ (SWIFT​ កូដ​SCBLGB2L)
    • សម្រាប់​ការ​ផ្ទេរ​ជា​ប្រាក់​ បាត​ (THB)​ –​ Standard​ Chartered​ Bank,​ Thailand​ (SWIFT​ កូដ​SCBLTHBX)
    • សម្រាប់​ការ​ផ្ទេរ​ជា​ប្រាក់​ ដុល្លារ​សិង្ហ​បូ​រី​ (SGD)​ –​ DBS​ Bank,​ Singapore​ (SWIFT​ កូដ​DBSSSGSG)
    • សម្រាប់​ការ​ផ្ទេរ​ជា​ប្រាក់​ (​យ៉​ន់​ចិន​)​ –​ China​ Construction​ Bank,​ China​ (SWIFT​ កូដ​PCBCCNBJ)​

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​៖​

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ SWIFT​ ចូល​មក​កាន់​គណនី​ធនាគារ​ ABA​ តាម​រយៈ​ធនាគារ​ដៃគូ​ និង​តាម​រូបិយ​បណ្ណ​ដែល​បាន​លើក​ឡើង​ខាងលើ​តែ​ប៉ុណ្ណោះ​។​
  • ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ SWIFT​ ជា​ អ៊ឺ​រ៉ូ​ (EUR),​ ផោន​ (GBP),​ បាត​ (THB),​ ដុល្លារ​សិង្ហ​បូ​រី​ (SGD)​ និង​ យ៉​ន់​ចិន​ (CNY)​ នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ប្រាក់​ដុល្លារ​ ហើយ​បញ្ចូល​ទៅ​ក្នុង​គណនី​ប្រាក់​ដុល្លារ​របស់​អតិថិជន​ ឬ​អ្នក​ទទួល​។​ ថ្លៃ​សេវា​ទទួល​ប្រាក់​របស់​ធនាគារ​ ABA​ នឹង​មិន​ត្រូវ​បាន​គិតថ្លៃ​ឡើយ​។​
  • ចំនួន​ទឹកប្រាក់​ផ្ទេរ​ចូល​តាម​ SWIFT​ មិន​មាន​កំណត់​ឡើយ​។​
  • ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ ឬ​កែប្រែ​ លុប​ ឬ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មា​ការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​រយៈ​ SWIFT​ សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ។​