កម្មវិធី​ Xero​ ភ្ជាប់​ជាមួយ​ប្រព័ន្ធ ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​

09/Sep/2021

Xero​ integrates​ with​ ABA IBB en

​ធនាគារ​ ABA​ ប្រកាស​ថា​ Xero​ ដែល​ជា​កម្មវិធី​គណនេយ្យ​នៅ​លើ​អ៊ីនធឺណិត​ដ៏​ពេញ​និយម​ ឥឡូវនេះ​ បាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ (IBB)​ ដែល​ជា​ផ្នែក​មួ​ួ​យ​នៃ​ការ​បន្ត​អភិវឌ្ឍន៍​បណ្តាញ​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ធនាគារ​។​

ឥឡូវនេះ​ ម្ចាស់​អាជីវកម្ម​អាច​ភ្ជាប់​គណនី​ Xero​ ជាមួយនឹង​គណនី​ក្រុមហ៊ុន​ ABA​ របស់​ខ្លួន​ និង​អនុវត្ត​នូវ​មុខងារ​កត់ត្រា​បញ្ជី​។​ ដោយសារ​ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ អ្នក​ប្រើប្រាស់​កម្មវិធី​ Xero​ អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ ដូច​ខាងក្រោម​៖​

  • ​ទាញ​យក​ប្រតិបត្តិការ​ពី​គណនី​ក្រុមហ៊ុន​ ABA​ ចូល​ទៅ​ក្នុង​កម្មវិធី​ Xero​ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​តាម​ពេលវេលា​ជាក់ស្តែង​។​
  • ​ចំណេញ​ពេល​ និង​កាត់​បន្ថយ​កំហុសឆ្គង​ដោយ​មិនបាច់​ត្រូវ​បញ្ចូល​ទិន្នន័យ​ដោយ​ដៃ​។​
  • ​​បែងចែក​ប្រតិបត្តិការ​ឥណទាន​ ឬ​ឥណ​ពន្ធ​ ជា​ចំណូល​ ឬ​ចំណាយ​ ដោយ​ស្វ័យប្រវត្តិ​។
  • ​ទទួល​បាន​ទិន្នន័យ​ហិរញ្ញវត្ថុ​បច្ចុប្បន្នភាព​ ដោយសារ​ការ​ភ្ជាប់​ប្រព័ន្ធ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ (IBB)​ និង​កម្មវិធី​ Xero​ ធ្វើ​សម​កាល​កម្ម​ជា​ប្រចាំ​។​

ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ (IBB)​ ចំណេញ​ពេល​ ដោយ​ធ្វើ​ឲ្យ​ងាយស្រួល​នូវ​ការងារ​បញ្ជី​គណនេយ្យ​បញ្ចូល​ដោយ​ដៃ​ ដូច្នេះ​ពួក​គេ​មាន​ពេល​ និង​កម្លាំង​បន្ថែម​សម្រាប់​កំណើន​អាជីវកម្ម​របស់​ខ្លួន​។​

ដើម្បី​ដឹង​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​​ភ្ជាប់​ប្រព័ន្ធ​គណនេយ្យ​​ Xero​ នៅ​លើ​វិ​ប​សាយ​របស់​ធនាគារ​យើងខ្ញុំ​។​

​​​ប្រសិនបើ​អ្នក​មិន​ទាន់​ប្រើ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​របស់​អ្នក​ និង​ចង់​ដឹង​បន្ថែម​អំពី​ផលិតផល​នេះ​ សូម​ទាក់ទង​ក្រុមការងារ IBB​ របស់​យើងខ្ញុំ​តាម​អ៉ីនមែល​​ [email protected]remove-this.ababank.com​ ​ឬ [email protected]remove-this.ababank.com ឬទូរស័ព្ទ​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​យើងខ្ញុំ​តាម​លេខ​ 023​ 925​ 333​។