​ការ​ទូទាត់​តាម​កាត​ UPI​ ពេល​នេះ​មាននៅ​ក្នុង​ PayWay​ របស់​ ABA​ ហើយ​

29/11/2019

UPI​ card​ payments​ 3UPI​ card​ payments​ 3

ធនាគារ​ ABA​ សូម​ប្រកាស​ថា​ ការ​ទូទាត់​ប្រាក់​តាម​កាត​ Union​ Pay​ International​ (UPI)​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​ ទៅ​ក្នុង​មធ្យោបាយ​ទូទាត់​អន​ឡាញ PayWay​ ដែល​អនុញ្ញាតិ​ឲ្យ​ពាណិជ្ជករ​ក្នុងស្រុក​ ទទួល​បាន​ជម្រើស​ទូទាត់​តាម​អន​ឡាញ​ភ្លាមៗ​ច្រើន​ជាង​មុន​ បន្ថែម​ទៅ​លើ​ជម្រើស​ទូទាត់​តាម​ Mastercard,​ Visa​ និង​ ABA​ PAY​ ដែល​មាន​ស្រាប់​។​

នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​2019​ នេះ​ ប្រព័ន្ធ​ PayWay​ ត្រូវ​បាន​ទទួលស្គាល់​ថា​ ​ជាដំណោះស្រាយ​អាជីវកម្ម​អន​ឡាញ​ដ៏​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​សុវត្ថិភាព​ ស្រួល​ប្រើប្រាស់​ និង​ងាយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​របស់​ពាណិជ្ជករ​។​ វា​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម​ និង​អ្នក​ផ្តល់​សេ​វាសា​ធារ​ណៈ​ នូវ​ជម្រើស​ទូទាត់​បន្ថែម​ ជាមួយនឹង​បទ​ពិសោធន៍​បង់ប្រាក់​ងាយស្រួល​ និង​អាច​ភ្ជាប់​ជាមួយ​វិ​ប​សាយ​ ឬ​កម្មវិធី​ទូរស័ព្ទ​ iOS​ ឬ​ Android​ របស់​អាជីវករ​បាន​យ៉ាង​ល្អ​។​ បន្ថែម​ពីលើ​នេះ​ទៀត​ PayWay​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​លើកកម្ពស់​ ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ផង​ដែរ​ ព្រោះ​វា​អាច​ទទួល​ការ​ទូទាត់​បាន​ទាំង​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​។​ សេវាកម្ម​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​សេវា​ប្រចាំខែ​ឡើយ​។

ចង់​ដាក់​បញ្ចូល​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ ដែល​ឈ្នះ​រង្វាន់​នេះ​ ទៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​ ដើម្បី​បង្កើន​ការ​លក់​អន​ឡាញ​ ដែរ​ទេ​?​ សូម​ទាក់ទង​មក​ក្រុមការងារ​ផ្នែក​លក់​របស់​យើង​ តាម​រយៈ​ paywaysales(at)ababank.com.​ ឬ​ ចូល​ទៅ​កាន់​ payway.com.kh​ សម្រាប់​ព័ត៌មាន​បន្ថែម​។​