សេវា​ផ្ទេរ​ប្រាក់​ SWIFT​ ជា​ដុល្លារ​អូស្ត្រាលី​ ឥឡូវនេះ​មាននៅ​ធនាគារ​ ABA​ ហើយ​

09/01/2020

សេវា​ផ្ទេរ​ប្រាក់​ SWIFT​ ជា​ដុល្លារ​អូស្ត្រាលី​ ឥឡូវនេះ​មាននៅ​ធនាគារ​ ABA​ ហើយ​សេវា​ផ្ទេរ​ប្រាក់​ SWIFT​ ជា​ដុល្លារ​អូស្ត្រាលី​ ឥឡូវនេះ​មាននៅ​ធនាគារ​ ABA​ ហើយ​

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង​ ABA​ សូម​ប្រកាស​បើក​ដំណើរការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ SWIFT​ ជា​ប្រាក់​ដុល្លារ​អូស្ត្រាលី​។​ ឥឡូវនេះ​អតិថិជន​របស់​យើង​អាច​ផ្ទេរ​/​ទទួល​ប្រាក់​ ពី​មិត្ត​ភ័ក្តិ​ ឬ​សាច់ញាតិ​ ឬ​ដៃគូ​អាជីវកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយ​អត្រា​ប្ដូរ​ប្រាក់​ប្រកួតប្រជែង​ ហើយ​ប្រាក់​ផ្ទេរ​នឹង​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ទទួល​យ៉ាង​ឆាប់រហ័ស​ និង​ដោយ​សុវត្ថិភាព​។​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​បន្ទាប់​របស់​អ្នកជា​ AUD​ សូម​ជ្រើសរើស​ធនាគារ​ JPMorgan​ Chase,​ N.A.​ ,​ ស៊ី​ដ​នី​ (​លេខ​កូដ​ SWIFT:​ CHASAU2X)​ ដែល​ជា​ធនាគារ​ឆ្លើយឆ្លង​នៃ​ការ​ផ្ទេរ​ប្រាក់​។​

លើស​ពី​នេះ​ទៀត​ យើង​ក៏​បន្ត​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ “​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​តាម​ប្រព័ន្ធ​ SWIFT”​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​អាច​ទទួល​ប្រាក់​ជា​ AUD​ ទៅ​ក្នុង​គណនី​ធនាគារ​ ABA​ របស់​ពួក​គេ​ដោយ​មិន​គិតថ្លៃ​។​ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ដល់​ជូន​នេះ​ សូម​ចុច​លីង​ខាងលើ​ ។​

​ធនាគារ​ ABA​ ផ្តល់​ជូន​ សេវា​ផ្ទេរ​ប្រាក់​លឿន​,​ រហ័ស​,​ គួរ​ទុកចិត្ត​,​ និង​សន្សំ​សំចៃ​ ដល់​អតិថិជន​នៅ​ពេល​អតិថិជន​ធ្វើការ​ផ្ញើ​ ឬ​ទទួល​ប្រាក់​ទៅ​ /​ មក​ពី​ប្រទេស​ច្រើន​ជាង​ 200​ប្រទេស​។​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​ សូម​ចូល​ទៅ​ទំព័រ​ ផ្ទេរ​តាម​ SWIFT​ របស់​យើង​។