ប្រូម៉ូសិនសម្បូរហូរហៀរ សម្រាប់ ABA Mastercard

22/01/2019

​ក្នុង​នាម​ជា​ម្ចាស់​ ABA​ Mastercard​ អ្នក​មិន​ត្រឹមតែ​ទទួល​បាន​ភាព​ងាយស្រួល​ និង​ភាព​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​សាច់ប្រាក់​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ និង​កម្មវិធី​ពិសេសៗ​ពី​ពាណិជ្ជករ​ទូ​ទាំង​ពិភពលោក​ទៀត​ផង​ ដោយ​រាប់​ចាប់ពី​ការ​ធ្វើ​ដំណើរ​ ដល់​ការ​ទិញ​ដូរ​ ការ​ញ៉ាំ​អាហារ​ និង​ការ​កម្សាន្ត​នានា​។​

ប្រូ​ម៉ូ​សិន​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ជូន​ ដោយ​យោង​ទៅ​តាម​លក្ខខណ្ឌ​អនុវត្ត​របស់​ពាណិជ្ជករ​ដែល​ចូលរួម​នីមួយៗ​។​ ដើម្បី​ជ្រាប​អំពី​ការ​ផ្ដល់​ជូន​ថ្មីៗ​ សូម​ចុចទីនេះ

សូម​ប្រើ​ Mastercard​ របស់​អ្នក​សម្រាប់​ការ​ជាវ​លើក​ក្រោយ​ ហើយ​រីករាយ​ជាមួយនឹង​ផលប្រយោជន៍​នានា​!

​អំឡុង​ពេល​ប្រូ​ម៉ូ​សិន

​​ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់​ ថ្ងៃ​ទី​ 31​ ធ្នូ​ 2019 ។

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • ​ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​ម្ចាស់​ ABA​ Mastercard​ ទាំង​ថ្មី​ទាំង​ចាស់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​សម្រាប់​តែ​ការ​ជាវ​នៅ​កន្លែង​ពាណិជ្ជករ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ និង​សម្រាប់​តែ​អ្នក​ប្រើ​ Mastercard​ តែ​ប៉ុណ្ណោះ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ត្រូវ​បាន​ប្រើ​បញ្ចូល​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ដទៃ​ ប័ណ្ណ​បញ្ចុះតម្លៃ​ ប្រូ​ម៉ូ​សិន​ ឬ​ការ​ផ្តល់​ជូន​ពិសេស​ដទៃ​ទៀត​ឡើយ​។​
  • ផលិតផល​ និង​សេវា​ទាំងអស់​ផ្តល់​ជូន​សម្រាប់​អ្នក​មក​មុន​បាន​មុន​ និង​ផ្តល់​ជូន​រហូត​ដល់​អស់ពី​ស្តុក​។​
  • ​ពាណិជ្ជករ​ទាំងអស់​អាច​ផ្តល់​រយៈពេល​នៃ​ប្រូ​ម៉ូ​សិន​ផ្សេងៗ​គ្នា​។​ ស្វែង​យល់​បន្ថែម​ពី​ពាណិជ្ជករ​ដែល​ចូលរួម​ និង​ការ​ផ្តល់​ជូន​របស់​ពួក​គេ​តាម​រយៈ​លីង​វិ​ប​សាយ​ខាងលើ​។​ សូម​ទាក់ទង​ផ្ទាល់​ជាមួយ​ពាណិជ្ជករ​ដែល​ចូលរួម​ផ្ទាល់​សម្រាប់​សាកសួរ​ព័ត៌មាន​បន្ថែម​។​
  • ​ប្រូ​ម៉ូ​សិន​ទាំងអស់​មិន​អាច​ធ្វើការ​ផ្ទេរ​ និង​មិន​អាច​ប្តូរ​ជា​ប្រាក់​វិញ​បាន​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ Mastercard​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ ឬ​កែប្រែ​ លុប​ ឬ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​

ចង់​ក្លាយជា​ម្ចាស់​ ABA​ Mastercard​ ដែរ​ឬទេ​?​ សូម​ទៅ​កាន់​សាខា​ ABA​ ណាមួយ​នៅ​ថ្ងៃនេះ​ ដើម្បី​ស្នើ​សុំ​ និង​ចាប់ផ្តើម​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ជា​ពិសេស​នេះ​!​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​កាត​ទូទាត់​។​