ប្រឹក្សាសន្តិសុខ Phishing (Phishing Security Advisory)

19/05/2012

គោរពជូនអតិថិជន និងដៃគូដ៏មានតម្លៃជារាប់អាន

នេះជាសារដ៏មានសារសំខាន់ពីធនាគារ ABA ហើយសារនេះ​ត្រូវបានចេញ​ដោយសារតែការកើត មាន​វែបសាយត៍ phishing។

Phishing គឺជាបច្ចេកទេសមួយដែលអ្នកក្លែងបន្លំប្រើប្រាស់ដើម្បីទទួលបានព័ត៌មានរសើបនានាដូចជា​លេខកូដ​សម្ងាត់ ការចូលសេវាធនាគារតាមអ៊ីនធឺណិត និងព័ត៌មានលម្អិតអំពីកាតធនាគារ​ដោយបង្កើត​វែបសាយត៍ក្លែង​បន្លំ ឬផ្ញើអ៊ីមែលឬសារដែលបន្លំថាជាសារមកពីស្ថាប័ន ដែលអាចទុកចិត្តបាន។

ប្រសិនបើលោកអ្នកទទួលបានអ៊ីមែល ឬសារជាអត្ថបទដែលសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក មិនត្រូវចុចលើ​តំណភ្ជាប់ (link) នោះឡើយ ឬផ្តល់ព័ត៌មានលម្អិតអំពីការចូលសេវាធនាគារតាម អ៊ីនធឺណិត ឬសេវាធនាគារ​តាម​ទូរស័ព្ទឡើយ។ សូមបញ្ជូនបន្តនូវអ៊ីមែលសង្ស័យ​ ឬព័ត៌មានលម្អិត អំពីសារជាអត្ថបតដែល​សុំព័ត៌មានផ្ទាល់ខ្លួន​របស់លោកអ្នកទៅកាន់អ៊ីមែល info@ababank.com បន្ទាប់មកលុបសារនោះចេញពីក្នុងប្រអប់សារ (inbox) របស់លោកអ្នក​ដោយពុំចាំបាច់ធ្វើការ ឆ្លើយតបឡើយ។ ព័ត៌មាននេះនឹងត្រូវប្រើប្រាស់​ដើម្បីជួយកាត់បន្ថយ​ការក្លែង​បន្លំតាមអ៊ីនធឺណិត។

ប្រសិនបើលោកអ្នកគិតថា លោកអ្នកអាចក្លាយជាជនរងគ្រោះដោយសារតែវែបសាយត៍ Phishing ឬ​ប្រភេទ​ក្លែងបន្លំតាមអ៊ីនធឺណិតផ្សេងទៀត សូមទូរស័ព្ទមកកាន់យើងឲ្យបានឆាប់តាមដែលអាច ធ្វើបាន​តាមទូរស័ព្ទ +855 23 225 333។

ដើម្បីការពារលោកអ្នកពីការវាយតម្លៃក្នុងផ្នែក phishing យើងសូមផ្តល់អនុសាសន៍ជូនអ្នក ប្រើប្រាស់ឲ្យ៖

1. ប្រើប្រាស់ web browser security tools

2. ជានិច្ចកាល ត្រូវចាកចេញពីសេវាធនាគារ និងការប្រើប្រាស់ និងគណនីតាមអ៊ីនធឺណិតផ្សេង ទៀតមុនពេល​ទៅប្រើវែបសាយត៍ផ្សេងទៀត

3. ត្រូវមានការសង្ស័យពីផ្ទាំងបង្ហាញ​ដែលលេចចេញក្នុងផ្នែកវែបសាយត៍ ប្រសិនបើលោកអ្នក មិនបានចុច hyperlink ទេនោះ។

4. ជានិច្ចកាល ត្រូវពិនិត្យថាតើលោកអ្នកកំពុងស្ថិតនៅក្នុងអាសយដ្ឋានវែបសាយត៍ត្រឹមត្រូវរបស់ ធនាគារ www.ababank.net ដែរឬយ៉ាងណា។ ពុំមានវែបសាយត៍ផ្សេងទៀតសម្រាប់ធនាគារ ABA ទេ ប្រសិនបើ​លោកអ្នកចូលប្រើប្រាស់វែបសាយត៍ណាមួយដែល​មានអត្តសញ្ញាស្រដៀងគ្នាទៅ នឹងវែបសាយត៍របស់យើង សូមរាយការណ៍ជូនយើងតាមរយៈអ៊ីមែល info@ababank.com។

ABA iBanking មានបញ្ជាក់បច្ចេកវិទ្យាមានសុវត្ថិភាពបំផុតសម្រាប់ធ្វើការបញ្ជាក់ ដែលមាន លក្ខណៈជាពិសេស​មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ។ ធនាគារ ABA មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសុវត្ថិភាពសេវាធនាគារតាម អ៊ីនធឺណិតជូនដល់អតិថិជន ការប្រឹក្សា​សន្តិសុខនេះគឺដើម្បីអប់រំអតិថិជនរបស់យើង និងប្រាប់ពួក គាត់ឲ្យដឹងពីការវាយប្រហារ phishing។