PayWay​ អនុញ្ញាត​ឲ្យ​មានការ​ទូទាត់ ​ថ្លៃ​សេវា​ចុះបញ្ជី​អាជីវកម្ម​នៅ​លើ​ Single​ Portal​ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

15/Jun/2020

aba payway with mef 4aba payway with mef 4
aba payway with mef 5aba payway with mef 5
aba payway with mef 6aba payway with mef 6

​ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកា​សភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រួល​ដល់​ការ​ប្រមូល​ការ​ទូទាត់​នៅ​លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ Single​ Portal​ ដែល​ទើបតែ​ប្រកាស​ដាក់​ដំណើរការ​សម្រាប់​ការ​ចុះបញ្ជី​អាជីវកម្ម​អន​ឡាញ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជា​ច្រើន​ផ្សេង​ទៀត​។​​​

ដោយ​មានការ​គាំទ្រ​ពី​ PayWay​ ជា​ប្រព័ន្ធ​ទូទាត់​តាម​អន​ឡាញ​ដែល​ទទួល​បាន​ពានរង្វាន់​របស់​ធនាគារ​ ABA​ ថ្នាល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Single​ Portal​ ជា​ដំណោះស្រាយ​តាម​អន​ឡាញ​រួម​មួយ​សម្រាប់​ការ​ចុះបញ្ជី​អាជីវកម្ម​ ការ​បង់ពន្ធ​ និង​ការ​បង់ថ្លៃ​សេវា​ ព្រមទាំង​ការ​ទូទាត់​ផ្សេងៗ​ពី​ម្ចាស់​អាជីវកម្ម​ និង​អ្នក​បង់ពន្ធ​។​​

ថ្នាល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជំនួស​ និង​សម្រាល​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​អន​ឡាញ​រួម​មួយ​ដែល​ភ្ជាប់​ទៅ​នឹង​ក្រសួង​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ជា​ច្រើន​ ដូច​ជា​ ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​​

ដោយ​មាន​ក្រសួង​ជា​ច្រើន​នឹង​ភ្ជាប់​បន្ថែម​ទៀត​ នោះ​ម្ចាស់​អាជីវកម្ម​កម្ពុជា​នឹង​អាច​ធ្វើការ​ទូទាត់​នានា​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​អាជីវកម្ម​របស់​ពួក​គេ​ និង​ការ​ទូទាត់​ជា​ប្រាក់​រៀល​ខ្មែរ​ ដោយ​ប្រើប្រាស់​ ABA​ PAY​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​បែប​ឌី​ជី​ថ​ល​របស់​កម្មវិធី​ ABA​ Mobile​  ឬ​កាត​  Visa​ កាត​ Mastercard​ ឬ​កាត​ UnionPay​ International​ របស់​ពួក​គេ​។​

ការ​ទូទាត់​អាច​ធ្វើ​ទៅ​បាន​ដោយ​សុវត្ថិភាព​បាន​គ្រប់ពេលវេលា​តាម​រយៈ​ www.registrationservices.gov.kh​ ។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ចុះបញ្ជី​សេវាកម្ម​ និង​ថ្លៃ​សេវា​របស់​ក្រសួង​នីមួយៗ​ សូម​ចុច​ ត្រង់នេះ​។​