បង់ថ្លៃ​វិក្កយបត្រ​ទឹក​ដោយ​ស្គែ​ន​ Barcode​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile!

18/Feb/2021

Water Bill Payment Via Barcode khWater Bill Payment Via Barcode kh

កម្មវិធី​ ABA​ Mobile​ ទទួល​បានការ​ដំឡើង​សមត្ថភាព​ថ្មី​មួយទៀត​នៅ​ផ្នែក​បង់ថ្លៃ​វិក្កយបត្រ​ដែល​ឥឡូវនេះ​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បង់ថ្លៃ​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ដោយ​ស្គែ​ន​ Barcode​ នៅ​លើ​វិក្កយបត្រ​របស់​ខ្លួន​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​។​

បង់ថ្លៃ​វិក្កយបត្រ​ទឹក​ដោយ​ស្គែ​ន​ Barcode​ វិក្កយបត្រ​ គឺ​ងាយស្រួល​ និង​អាច​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ ទូទាត់ប្រាក់
  • ចុចលើ ទឹកភ្លើងសំរាម ហើយជ្រើសយក រដ្ឋាករទឹកស្វយ័តភ្នំពេញ
  • ជ្រើសរើស ស្គែន barcode
  • ​ដាក់​កា​មេ​រ៉ា​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​ចំ​ Barcode​ នៅ​ផ្នែក​ខាងក្រោម​វិក្កយបត្រ​
  • ​ចូល​ប្រើ​ និង​ចុច​លើ​ប៊ូ​តុង​ បង់​ឥឡូវ​
  • ​បញ្ជាក់​ជាមួយ​លេខ​សម្ងាត់​ PIN​ 4​ ខ្ទង់​ ជា​ការ​ស្រេច​។​

​ការ​បង់ថ្លៃ​វិក្កយបត្រ​ទឹក​ដោយ​ស្គែ​ន​ Barcode​ ក៏​អាច​ធ្វើ​ឡើង​សម្រាប់​គំរូ​ដែល​អ្នក​ប្រើប្រាស់​រក្សា​ទុក​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ផង​ដែរ​។​ ​សូម​ពិនិត្យ​វិក្កយបត្រ​នានា​ដែល​អ្នក​អាច​បង់​តាម​កម្មវិធី​ ABA​ Mobile​ នៅ​ទំព័រ​ ​បង់​វិក្កយបត្រ​​ របស់​យើង​។

​ ​កម្មវិធី​ ABA​ Mobile​ ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​ ដូចនេះ​ សូម​បន្ត​តាមដាន​ ដើម្បី​ទទួល​ព័ត៌មាន​ពីមុខ​ងារ​ និង​ការ​ដំឡើង​សមត្ថភាព​ថ្មីៗ​! ​អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ពី​ app​ store​ របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ និង​បើក​គណនី​រហ័ស​ ABA​ ដោយ​មិនបាច់​អញ្ជើញ​ទៅ​សាខា​ធនាគារ​៖