សូមណែនាំ មុខងារថ្មី ក្នុងកម្មវិធី ABA Mobile ឆាតក្នុងអេបផ្ទាល់(ABA Mobile In-App Chat) សម្រាប់ការសន្ទនារឿងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព!
11/Jul/2024
ABA ដែលជាធនាគារដែលផ្តល់ ដំណោះស្រាយសេវាធនាគារឌីជីថលប្រកបដោយនវានុវត្តន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយ នៅក្នុងកម្មវិធីទូរស័ព្ទ គឺ មុខងារឆាតក្នុងអេបផ្ទាល់ (ABA Mobile In-App Chat)។
មុខងារឆាតក្នុងអេបផ្ទាល់នេះ អនុញ្ញាតឲ្យអតិថិជនជជែកអំពីរឿងលុយកាក់ជាមួយក្រុមគ្រួសារ មិត្តរួមការងារ មិត្តភ័ក្តិ ឬអ្នកលក់អនឡាញ ដោយមិនបាច់ប្តូរពីអេបមួយទៅមួយផ្សេងទៀតឡើយ។ បន្ថែមពីលើនេះទៀត អតិថិជនក៏អាចផ្ញើប្រាក់ភ្លាមៗនៅក្នុងឆាត ដោយភាពងាយស្រួលនិងសុវត្ថិភាព។
មុខងារនេះក៏កាត់បន្ថយហានិភ័យនៃការផ្ញើប្រាក់ដោយចៃដន្យទៅខុសគណនី ដោយសារកម្មវិធីឆាតនេះអាចប្រើបានតែជាមួយអ្នកដែលមាននៅក្នុង “គំរូទូទាត់ប្រចាំ” ឬ “បញ្ជីទំនាក់ទំនង” របស់អតិថិជនប៉ុណ្ណោះ។ បច្ចេកវិទ្យាការពារឯកជនភាព (end-to-end encryption) នឹងធានាថាគ្មាននរណាម្នាក់ សូម្បីតែបុគ្គលិក ABA អាចមើលឃើញការសន្ទនាផ្នែកហិរញ្ញវត្ថុរបស់អ្នកទេ។
មួយវិញទៀត មុខងារឆាតក្នុងអេបផ្ទាល់នេះដើរតួជាកន្លែងតែមួយសម្រាប់ការសន្ទនានានា ដែលធ្វើឲ្យការចាត់ចែងលុយមានភាពងាយស្រួល ដោយអតិថិជនអាចពិភាក្សាគ្នាពីការជួយចេញថ្លៃជួល ទូទាត់វិក្កយបត្រអាហារពេលល្ងាច ឬការចែករំលែកថ្លៃទិញទំនិញជាដើម ទាំងមិនចាំបាច់ចេញពីអេប ABA Mobile ឡើយ។ ការប្រើប្រាស់កញ្ចប់ស្ទីគ័រ ដែលបង្កើតឡើយពិសេសសម្រាប់មុខងារនេះ នឹងធ្វើឲ្យបទពិសោធន៍សន្ទនារបស់អ្នកកាន់តែប្រសើរ និងរស់រវើក។
ដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះ អតិថិជន ABA Mobile ត្រូវតែអាប់ដេត ABA Mobile ដល់កំណែចុងក្រោយគេបំផុត។ មុខងារឆាតក្នុងអេបផ្ទាល់នេះ ស្ថិតនៅកែងខាងស្តាំ នៃស្គ្រីនរបស់អេប។
ក្នុងនាមជាធនាគារមួយដែលត្រួសត្រាយផ្លូវក្នុងវិស័យធនាគារឌីជីថល ABA បន្តផ្តល់ជូននូវសេវានវានុវត្តស្របតាមតម្រូវការរបស់អតិថិជន ជាមួយបទពិសោធន៍ធនាគារដ៏ងាយស្រួលនិងសុវត្ថិភាព។