​សេវា​ផ្ទេរ​តាម​ IME​ Remit​ ប្តូរ​មក​ជា​ Ria​ Money​ Transfer

24/06/2019

Ria​ Money​ Transfer 3

​អតិថិជន​ជាទី​គោរព​!

Ria​ Money​ Transfer​ (Ria)​ ដែល​ជា​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ទូ​ទាំង​ពិភពលោក​ធំ​ទី​បី​ និង​ IME​ Remit​ (IME)​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​មា​នទី​តាំងនៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ប្រកាស​ថា​ក្រុមហ៊ុន​ទាំង​ពីរ​បាន​រួម​បញ្ចូល​គ្នា​ទាំងស្រុង​ហើយ​ ដើម្បី​ពង្រីក​នូវ​សេវា​ផ្ទេរ​ប្រាក់​ទូ​ទាំង​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​។​

​ការ​ដាក់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ប្រតិបត្តិ​ក្រោម​ឈ្មោះ​ Ria​ Money​ Transfer​ តែ​មួយ​។​ ហើយ​ចាប់ពី​ថ្ងៃ​ទី​ 24​ មិថុនា​ 2019​ តទៅ​ សេវា​ផ្ទេរ​តាម​ IME​ Remit​ ដែល​បាន​ផ្តល់​ជូន​នៅ​សាខា​របស់​ ABA​ ទាំងអស់​ នឹង​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ Ria​ Money​ Transfer​ ផង​ដែរ​។​

​ក្នុង​ការ​បញ្ចូល​គ្នា​រវាង​សេវា​ទាំង​ពីរ​ អតិថិជន​របស់​ធនាគារ​ ABA​ អាច​ផ្ញើ​ ឬ​ទទួល​ប្រាក់​បាន​យ៉ាង​ស្រួល​តាម​រយៈ​បណ្តាញ​ផ្ញើ​ប្រាក់​របស់​ Ria​ Money​ Transfer​ ជាង​ 377,000​ ទីតាំង​នៅ​ក្នុង​ 166​ ប្រទេស​ ដែល​រួម​មាន​ សហរដ្ឋអាមេរិក​ អង់គ្លេស​ ចិន​ កូរ៉េ​ខាងត្បូង​ បារាំង​ ថៃ​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ដ៏​ទៃៗ​ជា​ច្រើន​ទៀត​។​

​ជាមួយនឹង​សេវា​ផ្ទេរ​ប្រាក់​ Ria​ ដែល​មាន​ផ្តល់​ជូន​នៅ​គ្រប់​សាខា​របស់​ធនាគារ​ ABA​ ទាំងអស់​ ការ​ផ្ទេរ​ប្រាក់​មាន​ភាព​ឆាប់រហ័ស​ ហើយ​ការ​ទូទាត់​សាច់ប្រាក់​មាន​លក្ខណៈ​រួចរាល់​សម្រាប់​ការ​មក​យក​នៅ​ពេល​ជាមួយ​គ្នា​ ព្រមទាំង​ពុំ​មានការ​គិតថ្លៃ​សម្រាប់​អ្នក​មក​ទទួល​ប្រាក់​បញ្ញើ​នេះ​ឡើយ​។​

​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​របៀប​ផ្ញើ​ ឬ​ទទួល​ប្រាក់​តាម​រយៈ​ Ria​  និង​លក្ខខណ្ឌ​ថ្មី​ សូម​ចូល​ទៅ​កាន់​ទំព័រ​ផ្ទេរ​ប្រាក់​តាម​ Ria​ Money​ Transfer​ ។​
​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​!