ចំណេញ​រហូត​ដល់​ ១៥​ ភាគរយ​ ពេល​ប្រើ​ ABA​ Mastercard​ តាម​ Agoda.com​

01/May/2018

មាន​គម្រោង​ទៅ​ដើរ​លេង​ ឬ​ Count​ Down​ ឆ្នាំ​ថ្មី​ តាម​បណ្តា​ប្រទេស​ជិតខាង​ដូច​ជា​ សិង្ហ​បុរី​ ថៃ​ ឬ​ម៉ា​ឡេ​ស៊ី​ មែន​ទេ​?

ប្រសិនបើ​មាន​ យើងខ្ញុំ​ក៏​មាន​ដំណឹង​ល្អ​សម្រាប់​អ្នកផង​ដែរ​!

ឥឡូវនេះ​លោក​អ្នក​អាច​ចំណេញ​បាន​ 15%​ នៅ​ពេល​កក់​បន្ទប់​សណ្ឋាគារ​នៅ​រៀងរាល់ថ្ងៃ​ពុធ​ ឬ​ទទួល​បាន​ 10%​ ពេល​កក់​នៅ​ថ្ងៃ​ផ្សេងៗ​ទៀត​ លើ​វិ​ប​សាយ​ Agoda.com​ ដោយ​ចាយ​តាម​កាត​ ABA​ Mastercard​។​

​ការ​បញ្ចុះតម្លៃ​ ផ្តល់​ជូន​សម្រាប់​ការ​កក់​ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ 01​ ដល់​ 31​ តុលា​ ឆ្នាំ​2018​ និង​សម្រាប់​ការ​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​2019​។​

តើ​អ្នក​នៅ​រង់ចាំ​អ្វី​ទៀត​?​ កក់​សណ្ឋាគារ​ដែល​អ្នក​ពេញចិត្ត​ឥឡូវនេះ​ ហើយ​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ជា​ពិសេស​ពី​ ABA​ Mastercard​។​

​ជំហាន​ងាយៗ​ ពី​ការ​កក់​សណ្ឋាគារ​ របស់​អ្នក

  • ចូល​ទៅ​កាន់ https://www.agoda.com/mastercardkh
  • ​ជ្រើសរើស​សណ្ឋាគារ​ និង​រយៈពេល​ស្នាក់​នៅ​ ដែល​អ្នក​ពេញចិត្ត​*
  • ទូទាត់​ប្រាក់​ជាមួយ​កាត​ ABA​ Mastercard​ ហើយ​រក​មើល​អត្រា​បញ្ចុះតម្លៃ​**
  • ​​​បញ្ជាក់​ការ​ទូទាត់​ប្រាក់​។​

*​ជ្រើសរើស​បន្ទប់​សណ្ឋាគារ​ដែល​មាន​ពាក្យ​ “Promotion​ Eligible”​ ដែល​មាន​ក្នុង​ប្រទេស​ សិង្ហ​បូ​រី​ ថៃ​ ឬ​ម៉ា​ឡេ​ស៊ី​។​ ប្រភេទ​បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ Hotel”​ មិន​មាន​សិទ្ធិ​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
**​ប្រសិនបើ​អត្រា​បញ្ចុះតម្លៃ​មិន​បង្ហាញ​ឲ្យ​ឃើញ​ សូម​ចាកចេញ​សិន​ សឹម​ចាប់ផ្តើម​ឡើង​វិញ​។​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ ABA​ Mastercard​ សូម​ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ធនាគារ​ ABA​ មួយ​ណា​ក៏​បាន​ ហើយ​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​។​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់ របស់​យើង​។

លក្ខខណ្ឌ

  • បញ្ចុះតម្លៃ​15%​ ផ្តល់​ជូន​ចំពោះ​ការ​កក់​រៀងរាល់ថ្ងៃ​ពុធ​ និង​ 10%​ សម្រាប់​ការ​កក់​នៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​ស​ប្តា​ហ៍​។​
  • ​រយៈពេល​កក់​៖​ 01​ តុលា​ -​ 30​ តុលា​ 2018​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​2)
  • ​រយៈពេល​ស្នាក់​នៅ​៖​ 01​ តុលា​ -​ 31​ មក​រា​ 2019​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​2)
  • ​រាល់​ការ​ទូទាត់​ទាំងអស់​ត្រូវធ្វើ​ជាមួយ​កាត​ ABA​ Mastercard
  • ​ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្តល់​ជូន​ចំពោះតែ​ការ​កក់​បន្ទប់​សណ្ឋាគារ​ ដែល​បង់ប្រាក់​មុន​តែ​ប៉ុណ្ណោះ​ និង​សម្រាប់​តែ​ការ​កក់​តាម​វិ​ប​សាយ​ https://www.agoda.com/mastercardkh
  • ​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ ផ្តល់​ជូន​តែ​ចំពោះ​តម្លៃ​បន្ទប់​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​ (​មិន​រាប់​បញ្ចូល​កម្រៃ​ផ្សេង​ទៀត​ដូច​ជា​ ពន្ធ​ក្នុងស្រុក​ ថ្លៃ​សេវាកម្ម​ ការ​គិត​ប្រាក់​បន្ថែម​ ព្រមទាំង​ការ​ចំណាយ​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​នោះ​ទេ​)​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ និង​មិន​អាច​បូក​បញ្ចូល​គ្នា​,​ មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ជា​ផលិតផល​ផ្សេង​ទៀត​បាន​,​ និង​មិន​អាច​ប្រើ​បូក​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ សេវា​ដែល​មាន​បញ្ចុះតម្លៃ​ស្រាប់​,​ និង​សេវា​ដែល​មាន​ថ្លៃថេរ​ឡើយ​ (​លុះត្រា​ណា​មានការ​បញ្ជាក់​)​។​
  • ​ប្រូ​ម៉ូ​សិន​ចុះថ្លៃ​នេះ​ នឹង​ត្រូវ​បង្ហាញ​នៅ​លើ​ទំព័រ​បង់ប្រាក់​បន្ទាប់​ពី​វាយ​បញ្ចូល​លេខ​កាត​ ABA​ Mastercard​ ដែល​មាន​សុពលភាព​ត្រឹមត្រូវ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​ផ្តល់​ជូន​សម្រាប់​ “​អ្នក​កក់​មុន​ បាន​មុន​”​។​
  • Mastercard​ និង​/​ឬ​ Agoda​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នៅ​គ្រប់ពេល​ ប្រសិនបើ​ថវិកា​សរុប​ត្រូវ​បាន​ចំណាយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ គឺ​ស្ថិត​ក្នុង​លក្ខ​ខ​ន្តិ​កៈ​របស់​ Agoda.com,​ Mastercard​ និង​ធនាគារ​ ABA​។​ ករណី​មាន​វិវាទ​ណាមួយ​កើតឡើង​ សេចក្តីសម្រេច​របស់​ Agoda.com​ ជា​សេចក្តី​ស​ម្រ​ច​ចុង​ក្រោយ​។​
  • ​ធនាគារ​ ABA,​ Agoda.com​ និង​/​ឬ​ Mastercard​ អាច​ធ្វើការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ណាមួយ​បាន​គ្រប់ពេល​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​នឹង​ត្រូវ​ព្យួរ​ទុក​ ឬ​លុប​ចោល​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​លក្ខណៈ​ឯករាជ្យ​ និង​មិន​ទាក់ទង​នឹង​ការ​ផ្តល់​ជូន​ ឬ​ការ​រៀបចំ​ណា​ផ្សេង​ទៀត​ របស់​ Mastercard​ និង​ម្ចាស់​កាត​ឡើយ​ (​ឧ​.​ មធ្យោបាយ​ទូទាត់​)​ ដែល​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​សម្រេចចិត្ត​របស់​ Mastercard​ តែ​1​គត់​ ហើយ​ក៏​ជា​អ្វី​ដែល​ Mastercard​ គឺជា​ភាគី​តែ​1​គត់​ដែល​ទទួលខុសត្រូវ​ និង​ប្រឈម​មុខ​ច្បាប់​ផង​ដែរ​។​