បញ្ចុះតម្លៃ​ដល់​ទៅ​ 8%​ សម្រាប់​ការ​កក់​នៅ​លើ​ Agoda​ ជាមួយ​ ABA​ cards

10/04/2019

សម្រាប់​ម្ចាស់​កាត​ ABA​ ទាំងអស់​ដែល​ចូល​ចិត្តការ​ធ្វើ​ដំណើរ​!​ ឥលូវ​នេះ​ លោក​អ្នក​អាច​រីករាយ​នឹង​ការ​បញ្ចុះតម្លៃ​ផ្តាច់មុខ​ 8%​ សម្រាប់​ការ​កក់​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សិង្ហ​បុរី​ និង​ 6%​ សម្រាប់​ការ​កក់​នៅ​ក្នុង​ប្រទេស​ដទៃៗ​ទៀត​តាម​រយៈ​វិ​ប​សាយ​របស់​ Agoda​ ដែល​ត្រូវ​បាន​កំណត់​នៅ​ខាងក្រោម​។​ ប្រូ​ម៉ូ​សិន​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ 10​ មេសា​ ដល់​ 31​ កក្កដា​ 2019​ ហើយ​អនុវត្ត​សម្រាប់​ម្ចាស់​កាត​ ABA​ Visa,​ Mastercard​ និង​ UPI​ ទាំងអស់​។​

​អំឡុង​ពេល​នៃ​ការ​កក់​៖​ ពី​ថ្ងៃ​ទី​ 10​ មេសា​ ដល់​ 31​ កក្កដា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​)
អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​៖​ ពី​ថ្ងៃ​ទី​ 10​ មេសា​ ដល់​ 31​ ធ្នូ​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​)

ជំ​ហ៊ាន​ងាយៗ​ក្នុង​ការ​កក់​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​៖

  • ចូល​ទៅ​កាន់​ https://www.agoda.com/ababank
  • ជ្រើសរើស​សណ្ឋាគារ​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​*
  • ទូទាត់​ប្រាក់​ដោយ​ប្រើ​កាត​ ABA​ (Visa,​ Mastercard​ ឬ​ UPI)​ ហើយ​ពិនិត្យ​មើល​អត្រា​បញ្ចុះតម្លៃ​**
  • បញ្ជាក់​ពី​ការ​បង់ប្រាក់​

*ជ្រើស​បន្ទប់​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”​ សំគាល់​។​ បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ hotel”​ មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។
**​ប្រសិនបើ​មិន​មាន​បង្ហាញ​ការ​បញ្ចុះតម្លៃ​ទេ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​ម្ដងទៀត​។

ត្រូវការ​កាត​ ABA​ មែន​ទេ​?​ សូម​ស្នើ​សុំ​កាត​ ABA​ នៅ​តាម​សាខា​ណាមួយ​នៅ​ថ្ងៃនេះ​ ដើម្បី​រីករាយ​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេសៗ​ជា​ច្រើន​។​ ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ ទំព័រ​កាត​ទូទាត់​ របស់​យើងខ្ញុំ.

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • ចុះថ្លៃ​ 8%​ សម្រាប់​ការ​កក់​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សិង្ហ​បុរី​ប៉ុណ្ណោះ​ ហើយ​ 6%​ សម្រាប់​ការ​កក់​ក្នុង​ប្រទេស​ដទៃ​ផ្សេងៗ​ទៀត​។
  • ត្រូវ​ទូទាត់​តាម​កាត​ Visa/Mastercard/UPI​ របស់​ ABA​។
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​បន្ទប់​សណ្ឋាគារ​ (​ទូទាត់​មុន​ប៉ុណ្ណោះ​)​ ទូ​ទាំង​ពិភពលោក​ តាម​វិ​ប​សាយ​​ https://www.agoda.com/ababank
  • ប្រូ​សិន​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​លើ​តម្លៃ​បន្ទប់​ប៉ុណ្ណោះ​ (​ដោយ​មិន​រួម​បញ្ចូល​ថ្លៃ​ពន្ធ​ក្នុងស្រុក​,​ ថ្លៃ​សេវា​ផ្សេងៗ​,​ ការ​គិតថ្លៃ​បន្ថែម​,​ ការ​ប្រើប្រាស់​សេវា​ផ្សេងៗ​ផ្ទាល់ខ្លួន​ឡើយ​)​។
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង​,​ មិន​អាច​បូក​រួម​បញ្ចូល​គ្នា​,​ មិន​អាច​ដូរ​យក​ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​,​ និង​មិន​អាច​បូក​បញ្ចូល​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ និង​ទំនិញ​បញ្ចុះតម្លៃ​ និង​ទំនិញ​ដាច់​ថ្លៃ​ផ្សេងៗ​ (​លើកលែង​មានការ​បញ្ជាក់​ពិសេស​)​។​
  • ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ​ មាន​បង្ហាញ​តែ​នៅ​លើ​ទម្រង់​បែបបទ​កក់​បន្ទប់​ ក្រោយ​ពី​លោក​អ្នក​បញ្ចូល​លេខ​កាត​ ABA​ Visa/Mastercard/​ UPI​ ដែល​ត្រឹមត្រូវ​រួច​ហើយ​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ ឈរ​លើ​គោលការណ៍​ “​អ្នក​កក់​មុន​ បាន​មុន​”​។​
  • Visa,​ Mastercard,​ UPI,​ ឬ​ Agoda​ សូម​រក្សា​សិទ្ធិ​បញ្ឈប់​ការ​ផ្តល់​ជូន​នេះ​នៅ​ពេល​ណាមួយ​ បើសិនជា​កញ្ចប់​ថវិការ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ត្រូវ​បាន​បញ្ចប់​មុន​កាលកំណត់​។
  • ប្រូ​ម៉ូ​សិន​នេះ​ អាស្រ័យ​តាម​លក្ខខណ្ឌ​របស់​ Agoda.com,​ Visa,​ Mastercard,​ UPI,​ និង​ ធនាគារ​ ABA​។​ ករណី​មាន​ជម្លោះ​ណាមួយ​កើត​មាន​ឡើង​ នោះ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ និង​/​ឬ​ Agoda.com​ ត្រូវ​ចាត់​ទុក​ថា​កា​រស​ម្រ​ច​ចិត្ត​ផ្លូវការ​ចុង​ក្រោយ​។​
  • ធនាគារ​ ABA,​ Agoda.com,​ និង​/​ឬ​ Visa,​ Mastercard,​ និង​ UPI​ មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​បាន​គ្រប់ពេលវេលា​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​ត្រូវ​បាន​ផ្អាក​ ឬ​ធ្វើ​មោឃភាព​គ្រប់ពេលវេលា​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។