ទទួល​ភាព​រីករាយ​អស្ចារ្យ​ ជាមួយ​កាត​ ABA​ Visa

07/02/2019

ពេល​ចំណាយ​លុយ​ ហេតុ​អ្វី​មិន​ចំណាយ​ក្នុង​តម្លៃ​ដែល​ទាប​ជាង​ធម្មតា​?

ម្ចាស់​កាត​ ABA​ Visa​ ពេល​នេះ​អាច​ទទួល​បានការ​ផ្តល់​ជូន​ និង​បញ្ចុះតម្លៃ​ជា​ច្រើន​ហូរហែ​ នៅ​ពេល​ដែល​ពួក​គេ​ប្រើ​កាត​ ABA​ Visa​ ដើម្បី​បង់ប្រាក់​ទៅ​កាន់​ពាណិជ្ជករ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ការ​ទិញ​អីវ៉ាន់​ ម្ហូបអាហារ​និង​ភេសជ្ជៈ​ កីឡា​និង​ការ​កម្សាន្ត​ សេវា​សុខភាព​ និង​ការ​ផ្តល់​ជូន​ជា​ច្រើន​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក​ និង​ក្រៅប្រទេស​។​

ពាណិជ្ជករ​នីមួយៗ​ផ្តល់​ប្រូ​ម៉ូ​សិន​ដោយ​យោង​ទៅ​តាម​លក្ខខណ្ឌ​រៀងៗ​ខ្លួន​។​ សូម​ចូល​ទៅ​កាន់ ​វិ​ប​សាយ​ Visa​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ផ្តល់​ជូន​ចុង​ក្រោយ​។​

អំឡុង​ពេល​ប្រូ​ម៉ូ​សិន​​

ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 30​ កញ្ញា​ 2019

កុំ​ភ្លេច​ប្រើ​កាត​ ABA​ Visa​ របស់​អ្នក​សម្រាប់​ការ​ជាវ​ពេល​ក្រោយ​ដើម្បី​រីករាយ​នឹង​ការ​ផ្តល់​ជូន​ពិសេស​នេះ​!

ចង់​មាន​កាត​ ABA​ Visa​ ហ្នឹង​គេ​ដែរ​ទេ​?​ សូម​ទៅ​កាន់​សាខា​ ABA​ ណាមួយ​នៅ​ថ្ងៃនេះ​ ដើម្បី​ស្នើ​សុំ​ និង​ចាប់ផ្តើម​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍​ដែល​ផ្តល់​ជូន​!​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ ទំព័រ​កាត​ទូទាត់​។​

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • ​ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​ម្ចាស់​កាត​ ABA​ Visa​ ទាំង​ថ្មី​ទាំង​ចាស់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​សម្រាប់​តែ​ការ​ជាវ​នៅ​កន្លែង​ពាណិជ្ជករ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ និង​សម្រាប់​តែ​អ្នក​ប្រើ​កាត​ Visa​ តែ​ប៉ុណ្ណោះ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ត្រូវ​បាន​ប្រើ​បញ្ចូល​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ដទៃ​ ប័ណ្ណ​បញ្ចុះតម្លៃ​ ប្រូ​ម៉ូ​សិន​ ឬ​ការ​ផ្តល់​ជូន​ពិសេស​ដទៃ​ទៀត​ឡើយ​។​
  • ​ផលិតផល​ និង​សេវា​ទាំងអស់​ផ្តល់​ជូន​សម្រាប់​អ្នក​មក​មុន​បាន​មុន​ និង​ផ្តល់​ជូន​រហូត​ដល់​អស់ពី​ស្តុក​។​
  • ​ពាណិជ្ជករ​ទាំងអស់​អាច​ផ្តល់​រយៈពេល​នៃ​ប្រូ​ម៉ូ​សិន​ផ្សេងៗ​គ្នា​។​ ស្វែង​យល់​បន្ថែម​ពី​ពាណិជ្ជករ​ដែល​ចូលរួម​ និង​ការ​ផ្តល់​ជូន​របស់​ពួក​គេ​តាម​រយៈ​លីង​វិ​ប​សាយ​របស់​ Visa​ ខាងលើ​។​ សូម​ទាក់ទង​ផ្ទាល់​ជាមួយ​ពាណិជ្ជករ​ដែល​ចូលរួម​ផ្ទាល់​សម្រាប់​សាកសួរ​ព័ត៌មាន​បន្ថែម​។​
  • ​ប្រូ​ម៉ូ​សិន​ទាំងអស់​មិន​អាច​ធ្វើការ​ផ្ទេរ​ និង​មិន​អាច​ប្តូរ​ជា​ប្រាក់​វិញ​បាន​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ Visa​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ ឬ​កែប្រែ​ លុប​ ឬ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Visa​ ចំពោះ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយនឹង​មិន​មានការ​ឆ្លើយឆ្លង​ឡើយ​។​