Emirates​ បញ្ចុះតម្លៃ​ផ្តាច់មុខ​សម្រាប់​ ABA

14/01/2019

ដំណើរ​កំសាន្ត​ថ្មីៗ​ និង​អត្ថប្រយោជន៍​ជា​ច្រើន​កំពុង​រង​ចាំ​ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard!

​រហូត​ដល់​ថ្ងៃ​ទី​ 30​ មេ​សា​ 2019​ ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard​ ទទួល​បានការ​បញ្ចុះតម្លៃ​ផ្តាច់មុខ​រហូត​ដល់​ 10%​ ពេល​ដែល​កក់​សំបុត្រ​យន្តហោះ​ពី​ក្រុមហ៊ុន​ Emirates​ និង​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​កាន់​ទិស​ដៅ​ទាំង​ 150​ ដែល​ក្រុមហ៊ុន​ប្រតិបត្តិការ​។ ​ការ​ផ្តល់​ជូន​នេះ​ ក៏​មាន​សុពលភាព​សម្រាប់​ការ​ទិញ​សំបុត្រ​ត្រលប់​ដែល​ចេញពី​ភ្នំពេញ​ទៅ​កាន់​គោលដៅ​ទាំងអស់​របស់​ក្រុមហ៊ុន​ Emirates​ ផង​ដែរ​។​

យក​កាត​ ABA​ របស់​អ្នក​ចេញ​មក​ ហើយ​ធ្វើ​ដំណើរ​តាម​ Emirates​ ជាមួយ​ការ​បញ្ចុះតម្លៃ​នៅ​ថ្ងៃនេះ​!

អំឡុង​ពេល​កក់៖​​ 11​ កុម្ភៈ​ ដល់​ 30​ មេ​សា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)។

អំឡុង​ពេល​ធ្វើ​ដំណើរ​​៖ 14​ កុម្ភៈ​ ដល់​ 30​ កញ្ញា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)។

រយៈពេលប្រូម៉ូសិន

ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 30​ ខែមេសា​ ឆ្នាំ​2019​។​

ទីតាំង​ចេញដំណើរ​​៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

ជំហាន​ងាយៗ​ក្នុង​ការ​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ចូល​ទៅ​កាន់​ www.emirates.com/ababank
  • ជ្រើសរើស​ភ្នំពេញ​ជាទី​តាំង​ចេញដំណើរ​របស់​អ្នក​ និង​ជ្រើសរើស​គោលដៅ​។​
  • ជ្រើសរើស​ថ្ងៃ​ចេញដំណើរ​ (​និង​ថ្ងៃ​ត្រលប់​សម្រាប់​សំបុត្រ​ទៅ​មក​)​ ក្នុងអំឡុងពេល​ដែល​បាន​លើក​ឡើង​ខាងលើ​។​
  • ​ជ្រើសរើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​ប្រភេទ​កៅអី​។​
  • ធ្វើការ​បញ្ជាក់​ និង​បង់ថ្លៃ​កក់​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard

​មិន​ទាន់​មាន​កាត​ ABA​ ណាមួយ​ទេ​មែន​ទេ​?​ ដាក់​ពាក្យ​ស្នើ​សុំ​នៅ​សាខា​ ABA​ ណាមួយ​ក៏​បាន​ ហើយ​រីករាយ​ជាមួយនឹង​ការ​ផ្តល់​ជូន​មាន​កំណត់​នៅ​ថ្ងៃនេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​កាតទូទាត់​។​

​លក្ខខណ្ឌ​ត្រូវ​អនុវត្ត​

  • ​ប្រូ​ម៉ូ​សិន​នេះ​អនុវត្ត​ចំពោះ​ទាំង​ Economic​ Class​ និង​ Business​ Class​។​
  • ការ​បញ្ចុះតម្លៃ​ 10%​ ចំពោះ​ការ​កក់​កៅអី​ក្នុង​តម្លៃ​ប្រភេទ​ Flex,​ Flex​ Plus​ និង​ 5%​ សម្រាប់​ប្រភេទ​ Saver​។​ សូម​ចុច​ទី​នេះ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រភេទ​តម្លៃ​កៅអី​ Flex,​ Flex​ Plus​ និង​ Saver​ ។​
  • ​ផ្តល់​ជូន​អ្នកកាន់កា​ត​ ABA​ Visa​ និង​ Mastercard​ទាំង​ថ្មី​ទាំង​ចាស់​ (​អនុវត្ត​ចំពោះ​ទាំង​កាត​ផ្លា​ស្ទិ​ក​ និង​កាត​និម្មិត​)​។​
  • អនុវត្ត​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​គោលដៅ​ដែល​ក្រុមហ៊ុន​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​អនុវត្ត​ចំពោះតែ​ថ្លៃ​សំបុត្រ​យន្តហោះ​តែ​ប៉ុណ្ណោះ​ ហើយ​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ការ​គិតថ្លៃ​បន្ថែម​ផ្សេងៗ​ទៅ​លើ​ប្រេង​ឥន្ទ​នៈ​ និង​ពន្ធ​អាករ​របស់​ភាគី​ទី​បី​ឡើយ​។​
  • ​ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ ឬ​ដោះ​ដូរ​យក​ជា​ប្រាក់​ ឬ​ផលិតផល​អ្វី​ផ្សេង​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Emirates​ ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​កម្មវិធី​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​