រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​បន្ទប់​សណ្ឋាគារ​ផ្ដាច់មុខ​ 8%​ សម្រាប់​កាត​ ABA​ Visa​ និង​ Mastercard

15/Jan/2019

ការ​ធ្វើ​ដំណើរ​លើក​ក្រោយ​របស់​អ្នក​ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​កាន់តែ​សប្បាយ​រីករាយ​ ព្រោះ​កាត​ Visa​ និង​ Mastercard​ របស់​ ABA​ ធានា​ផ្ដល់​ការ​បញ្ចុះតម្លៃ​ 8%​ លើ​កន្លែង​ស្នាក់​នៅ​មួយ​ចំនួន​ទូ​ទាំង​ពិភពលោក​។​ លោក​អ្នក​ អាច​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​ភ្លាមៗ​ ដោយ​គ្រាន់តែ​ធ្វើការ​កក់​បន្ទប់​សណ្ឋាគារ​លើ​វិ​ប​សាយ​ពិសេស​របស់​ Booking.com​ https://www.booking.com/ababank និង​បង់ប្រាក់​តាម​កាត។

សូម​ប្រាកដ​ថា​ អ្នក​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​លើក​ក្រោយ​ដោយ​មាន​កាត​ Visa​ និង​ Mastercard​ របស់​ ABA​ ដើម្បី​ចំណេញ​ពី​ការ​ផ្ដល់​ជូន​ពិសេស​ផ្ដាច់មុខ​នេះ​។​ សូម​ប្រញាប់​រួសរាន់​ ព្រោះ​ការ​ផ្ដល់​ជូន​នេះ​ មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​ 15​ ឧសភា​ ប៉ុណ្ណោះ​!

មិន​ទាន់​មាន​ ABA​ Visa​ និង​ Mastercard​ ទេ​មែន​ទេ​?​ សូម​ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ធនាគារ​ ABA​ មួយ​ណា​ក៏​បាន​ ឬ​បើក​កាត​និម្មិត​ដោយ​ឥត​គិតថ្លៃ​ តាម​ ABA​ Mobile​ ដើម្បី​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។​

ដើម្បី​បាន​ចំណេញ​ពី​ប្រូ​ម៉ូ​សិន​នេះ​ តាម​រយៈ​ជំហាន​ងាយៗ​ខាងក្រោម​៖

  • ចូល​ទៅ​កាន់​៖ https://www.booking.com/ababank ។
  • ជ្រើសរើស​ទិស​ដៅ​របស់​អ្នក​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ។
  • ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ដែល​មាន​ដែល​មាន​រូប​កាដូ និង​ជ្រើស​បន្ទប់​ដែល​មាន​ពាក្យ​ ‘Pay​ now’​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​*។
  • បង់ប្រាក់​តាម​ ABA​ Visa​ ឬ​ Mastercard​ និង​មើល​អត្រា​បញ្ចុះតម្លៃ​។
  • បញ្ជាក់​ការ​ទូទាត់​។

*​ចំនួន​បញ្ចុះតម្លៃ​ នឹង​បង្ហាញ​ពេល​បញ្ចុះតម្លៃ​។​

រយៈពេលប្រូម៉ូសិន

ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 15 ឧសភា 2019។

លក្ខខណ្ឌ​៖

  • ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្ដល់​ជូន​ផ្ដាច់មុខ​ សម្រាប់​កាត​ Visa​ និង​ Mastercard​ ទាំង​ចាស់​ ទាំង​ថ្មី​។​ប្រើ​កាត​និម្មិត​ Visa​ និង​ Mastercard​ ក៏​អាច​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ផង​ដែរ​។​
  • ចន្លោះ​ពេល​កក់​:​ 15​ មេសា​ ដល់​ 15​ ឧសភា​ 2019​ (​គិត​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​
  • ​រយៈពេល​ស្នាក់​នៅ​:​ ថ្ងៃ​ណា​ក៏​បាន
  • ​ទទួល​បានការ​បញ្ចុះតម្លៃ​ភ្លាម​ 8%​ ពេល​កក់​បន្ទប់​សណ្ឋាគារ​នានា​ជុំវិញ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​។​
  • ម្ចាស់​កាត​ ត្រូវ​កក់​ និង​បង់ប្រាក់​ភ្លាមៗ​ ដោយ​ប្រើ​ ABA​ Visa​ ឬ​ Mastercard​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​មាន​ផ្ដល់​ជូន​សម្រាប់​ការ​បង់ប្រាក់​លើក​ក្រោយ​ នៅ​សណ្ឋាគារ​ឡើយ​។​ 
  • ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ភ្លាមៗ​ ត្រូវ​កក់​តាម​ booking.com/ababank​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ និង​មិន​អាច​បូក​បញ្ចូល​គ្នា​,​ មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ជា​ផលិតផល​ផ្សេង​ទៀត​បាន​,​ និង​មិន​អាច​ប្រើ​បូក​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ សេវា​ដែល​មាន​បញ្ចុះតម្លៃ​ស្រាប់​,​ និង​សេវា​ដែល​មាន​ថ្លៃថេរ​ឡើយ​ (​លុះត្រា​ណា​មានការ​បញ្ជាក់​)​។​
  • ការ​បញ្ចុះតម្លៃ​ភ្លាមៗ​ នឹង​បង្ហាញ​លើ​ទំព័រ​កក់​ ក្រោយ​ពី​អតិថិជន​បញ្ចូល​លេខ​កាត​ ABA​ ទាំង​ 16​ខ្ទង់​ (​លើកលែង​កាត​ UnionPay​ International)​។
  • លក្ខខណ្ឌ​នៃ​ប្រូ​ម៉ូ​សិន​នេះ​ អាច​នឹង​ផ្លាស់​ប្ដូរ​ ដោយ​ Booking.com​ និង​ ABA​ Bank​។​ ប្រសិនបើ​មាន​បញ្ហា​ទំនាស់​ណាមួយ​កើតឡើង​ ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ជា​ការ​សម្រេច​ផ្លូវការ​។​
  • ធនាគារ​ ABA​ និង​ Booking.com​ រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ប្រូ​ម៉ូ​សិន​នេះ​បាន​គ្រប់ពេលវេលា​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​នឹង​ត្រូវ​ព្យួរ​ទុក​ ឬ​លុប​ចោល​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​