កក់​សំបុត្រ​ Malaysia​ Airlines​ ជាមួយ​កាត​ ABA​ សន្សំ​បាន​រហូត​ដល់​ទៅ​ 20%

30/04/2019

កំពុង​រៀប​គម្រោង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​មែន​ទេ​?
សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ ឬ​ Mastercard​ ទាំងអស់​ លោក​អ្នក​អាច​រីករាយ​ចំពោះ​ការ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ​ 20%​ សម្រាប់​សំបុត្រ​យន្តហោះ​ Malaysia​ Airlines​ ទាំង​ Business​ Class​ និង​ Economic​ Class​ ហើយ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ជាង​ 20​ ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​។​ ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គ្រប់​អ្នកដំណើរ​ទាំងអស់​ ដែល​ជាវ​សំបុត្រ​ហោះហើរ​ប្រើ​ ABA​ Visa​ ឬ​ Mastercard​ និង​ចេញដំណើរ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

រក​ឃើញ​គោលដៅ​ធ្វើ​ដំណើរ​របស់​អ្នក​ហើយ​មែន​ទេ​?​ យក​កាត​ ABA​ Visa​ ឬ​ Mastercard​ របស់​អ្នក​ចេញ​មក​ ហើយ​កក់​សំបុត្រ​ឥឡូវនេះ​!

​អំឡុង​ពេល​នៃ​ការ​កក់​សំបុត្រ​៖ 1​ ឧសភា​ ដល់​ 31​ កក្កដា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖ 1​ ឧសភា​ 2019​ ដល់​ 31​ មីនា​ 2020​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

ជំហាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​នេះ​

  1. ចូល​ទៅ​កាន់​ https://www.malaysiaairlines.com/hq/en/campaign/aba-bank.html
  2. ​ជ្រើសរើស​ទីតាំង​ចេញដំណើរ​ និង​គោលដៅ​។​
  3. ជ្រើសរើស​ថ្ងៃ​ចេញដំណើរ​ (​និង​ថ្ងៃ​ត្រលប់​សម្រាប់​សំបុត្រ​ទៅ​មក​)​ ក្នុងអំឡុងពេល​ដែល​បាន​លើក​ឡើង​ខាងលើ​។​
  4. ជ្រើសរើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​ប្រភេទ​កៅអី​។​
  5. បញ្ជាក់​ និង​បង់ថ្លៃ​កក់​របស់​អ្នក​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard​។​

លក្ខខណ្ឌ​ត្រូវ​អនុវត្ត

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​សម្រាប់​ការ​ទិញ​សំបុត្រ​តាម​ https://www.malaysiaairlines.com/hq/en/campaign/aba-bank.html ប៉ុណ្ណោះ​។
  • ផ្តល់​ជូន​អ្នកកាន់កា​ត​ ABA​ Mastercard​ និង​ Visa​ ទាំង​ថ្មី​ទាំង​ចាស់​ (​អនុវត្ត​ចំពោះ​ទាំង​កាត​ផ្លា​ស្ទិ​ក​ និង​កាត​និម្មិត​)​។​
  • អនុវត្ត​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​គោលដៅ​ដែល​ក្រុមហ៊ុន​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ​។​
  • ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ការ​បង់ពន្ធ​ ថ្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ទៀត​ឡើយ​។​
  • ការ​បញ្ចុះតម្លៃ​ត្រូវ​បាន​អនុវត្ត​ជាមួយ​ថ្លៃ​សំបុត្រ​ទាំង​ថ្នាក់​ជំនួញ​ (Business​ Class)​ ទាំង​ថ្នាក់​ធម្មតា​ (Economy​ Class)​ ប៉ុន្តែ​សម្រាប់​តែ​កៅអី​ ថ្នាក់​ និង​កាលវិភាគ​ហោះហើរ​ដែល​នៅ​មាន​ប៉ុណ្ណោះ​។​
  • ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ ឬ​ដោះ​ដូរ​យក​ជា​ប្រាក់​ ឬ​ផលិតផល​អ្វី​ផ្សេង​ឡើយ​។​
  • ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ឬ​ការ​កែប្រែ​ ការ​លុប​ឬ​ការ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។
  • ការ​សម្រេចចិត្ត​របស់​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Malaysia​ Airlines​ ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​កម្មវិធី​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​