ក្លាយជា​អ្នក​ប្រើ​កាត​ ABA​ UnionPay​ ច្រើន​ជាងគេ​ នឹង​ឈ្នះ​កញ្ចប់​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ ICC​ Singapore!

16/01/2019

ពាន​អន្តរជាតិ​ ឆ្នាំ​2019​ នៅ​ប្រទេស​សិង្ហ​បុរី​ (2019​ ICC​ Singapore)​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ 20​ ខែកក្កដា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី​ ហើយ​ធនាគារ​ ABA​ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ UnionPay​ International​ (UPI)​ សូម​ផ្ដល់​ជូន​កញ្ចប់​ធ្វើ​ដំណើរ​ 1​ សម្រាប់​មនុស្ស​ 2​នាក់​ ដើម្បី​ទៅ​ទស្សនាការ​ប្រកួត​ដ៏​កក្រើក​រវាង​ក្រុម​យក្ស​មក​ពី​តំបន់​អឺរ៉ុប​ដូច​ជា​ Juventus,​ Manchester​ United,​ Inter​ Milan​ និង​ Tottenham​ Hotspur!

ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​15​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​ 15​ ខែមិថុនា​ ឆ្នាំ​2019​ គ្រប់​ម្ចាស់​កាត​ ABA​ UnionPay​ ទាំងអស់​មាន​សិទ្ធិ​ចូលរួម​កម្មវិធី​ ABA​ UnionPay​ Card​ Top​ User​ Contest​ ដើម្បី​មានឱកាស​ឈ្នះ​ កញ្ចប់​ធ្វើ​ដំណើរ​ដ៏​ពិសេស​នេះ​។​ ប្រសិនបើ​លោក​អ្នក​ ជា​ប្រិ​យ​មិត្ត​បាល់ទាត់​ ដែល​មិន​ចង់​រំលង​ការ​ប្រកួត​ 2019​ ICC​ Singapore​ នេះ​ សូម​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​ ABA​ UnionPay​ Card​ Top​ User​ Contest​ នៅ​លើ​ទំព័រ​ Facebook​ របស់​ ABA​ រួច​ហើយ​ចាប់ផ្ដើម​ប្រើ​កាត​ ABA​ UnionPay​ ដើម្បី​ទូទាត់​តាម​ម៉ាស៊ីន​ POS​ នៅ​ក្នុង​ហាង​នានា​ ឬ​ទិញ​អីវ៉ាន់​អន​ឡាញ​។​ ម្ចាស់​កាត​រូប​ណា​ដែល​ មាន​ចំនួន​ប្រតិបត្តិការ​(​មិនមែន​ចំនួន​ទឹកប្រាក់​)​ច្រើន​ជាងគេ​ ក្នុង​រយៈពេល​កំណត់​ខាងលើ​ នឹង​ទទួល​បាន​កញ្ចប់​ធ្វើ​ដំណើរ​ដ៏​រំភើប​រីករាយ​នេះ​។​ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​កាន់តែ​ច្រើន​។​ កញ្ចប់​ធ្វើ​ដំណើរ​នេះ​ មាន​ផ្ដល់​ជូន​៖

  • ​សំបុត្រ​យន្តហោះ​ទៅ​-​មក​ ប្រភេទ​ Economy​ class​ សម្រាប់​មនុស្ស​ 2​នាក់​។
  • ស្នាក់​នៅ​ 2​យប់​ (1​បន្ទប់​)​ នៅ​សណ្ឋាគារ Fullerton​ Hotel​ ប្រទេស​សិង្ហ​បុរី​ ។
  • សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ប្រភេទ​ទី​ 1​ ចំនួន​ 2​សន្លឹក​ដែល​មាន​តម្លៃ​ប្រហែល​ $400​។

កាដូ​ដ៏​អស្ចារ្យ​នេះ​ ខិត​ជិត​ដល់​ដៃ​របស់​អ្នក​ហើយ​។​ សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​កម្រ​មាន​នេះ​ កន្លង​ហួស​ឲ្យ​សោះ​!

រយៈពេលប្រូម៉ូសិន

ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 15​ ខែមិថុនា ឆ្នាំ​2019​។​

ជំហាន​ងាយៗ​ ដើម្បី​ឈ្នះ​៖

  • ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​ លើ​ទំព័រ​ Facebook របស់​ ABA​​ ហើយ​បញ្ជាក់​ការ​ចូលរួម​;​
  • ​ប្រើ​កាត​ ABA​ UnionPay​ ទូទាត់​តាម​ម៉ាស៊ីន​ POS​ ឬ​អន​ឡាញ​។​

លក្ខខណ្ឌ​នានា​៖

  • កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​15​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​15​ ខែមិថុនា​ ឆ្នាំ​2019​ (​គិត​បញ្ចូល​ថ្ងៃ​ទាំង​2)
  • កម្មវិធី​នេះ​ មាន​សុពលភាព​សម្រាប់​ម្ចាស់​កាត​ ABA​ UnionPay​ ចាស់​-​ថ្មី​ទាំងអស់​។​
  • មាន​តែ​ប្រតិបត្តិការ​ពេញ​លក្ខណៈ​ ដែល​ឡើង​ដោយ​ប្រើ​កាត​ ABA​ UnionPay​ នៅ​តាម​ម៉ាស៊ីន​ POS​ ឬ​អន​ឡាញ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ចំណាយ​មាន​សុពលភាព​ (​ការ​ផ្ទេរ​ប្រាក់​,​ ការ​ដក​ប្រាក់​ពី​ ATM,​ បុ​រេ​ប្ប​ទាន​សាច់ប្រាក់​,​ ការ​ផ្ទេរ​សមតុល្យ​ និង​ប្រតិបត្តិការ​ត្រលប់​ មិន​ត្រូវ​បាន​រាប់​ជា​ការ​ចំណាយ​មាន​សុពលភាព​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​)​។
  • ប្រតិបត្តិការ​ពី​កាត​ 2​ផ្សេង​គ្នា​ មិន​អាច​បូក​បញ្ចូល​គ្នា​បាន​ទេ​ ប៉ុន្តែ​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​តាម​កាត​រង​ ឬ​កាត​អម​ ក្រោម​គណនី​តែ​មួយ​ អាច​បូក​បញ្ចូល​គ្នា​បាន​ ដើម្បី​ធ្វើការ​ពិនិត្យ​មើល​សុពលភាព​ចំណាយ​។​
  • ​ធនាគារ​ ABA​ មិន​ទទួលខុសត្រូវ​ឡើយ​លើ​ប្រតិបត្តិការ​ទាំងឡាយ​ណា​ដែល​ពាណិជ្ជករ​ ឬ​អ្នកលក់​ ដាក់​សំណើ​ទូទាត់​មិន​ទាន់​ពេល​។​ មាន​តែ​ប្រតិបត្តិការ​ដែល​មាន​ទិន្នន័យ​ទូទាត់​ចប់​រួចរាល់​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​នេះ​ប៉ុណ្ណោះ​ នឹង​ត្រូវ​រាប់​បញ្ចូល​។​ ប្រតិបត្តិការ​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ​ទូទាត់​ មិន​មាន​សុពលភាព​ឡើយ​។​
  • ធនាគារ​ ABA​ នឹង​ជូនដំណឹង​ដល់​អ្នក​ឈ្នះ​តាម​ទូរស័ព្ទ​ ក្នុង​រយៈពេល​ 1​ស​ប្ដា​ហ៍​ គិត​ចាប់ពី​ថ្ងៃ​ទី​ 16​ មិថុនា​ ឆ្នាំ​2019​។
  • ធនាគារ​ ABA​ នឹង​មាន​បែបបទ​បើក​រង្វាន់​ ហើយ​ធ្វើការ​រៀបចំ​ឲ្យ​អ្នក​ឈ្នះ​ទទួល​រង្វាន់​។​ អ្នក​ឈ្នះ​ត្រូវ​យល់ព្រម​តាម​លក្ខខណ្ឌ​នានា​ពាក់ព័ន្ធ​នឹង​ការ​បើក​រង្វាន់​ ដូច​មាន​បញ្ជាក់​ក្នុង​បែបបទ​បើក​រង្វាន់​។
  • ធនាគារ​ ABA​ និង​ UnionPay​ មិន​ធានា​ជូន​ចំពោះ​គុណភាព​ សេវាកម្ម​ ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​ ពាន​អន្តរជាតិ​ ឆ្នាំ​ 2019 (ICC​ )​ ឡើយ​។​ រាល់​ការ​ទាមទារ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អ្នក​ឈ្នះ​ត្រូវ​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ អ្នក​រៀបចំ​ ICC​ ។​
  • ធនាគារ​ ABA​ និង​ UnionPay រក្សា​សិទ្ធិ​ក្នុង​ការ​ដក​/​ដូរ​ជំនួស​/​កែប្រែ​ឯកសិទ្ធិ​នានា​ ឬ​លក្ខខណ្ឌ​ និង​/​ឬ​លុប​ចោល​ ឬ​ដក​ប្រូ​ម៉ូ​សិន​នេះ​ចេញ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ និង​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ភាគី​ណាមួយ​ឡើយ​។
  • ​ម្ចាស់​កាត​ ABA​ UnionPay​ ដែល​យល់ព្រម​ចូលរួម​ក្នុង​កម្មវិធី​នេះ​ តាម​រយៈ​ការ​ចុះ​ឈ្មោះ​លើ​ទំព័រ​Facebook​ ដូច​បាន​ជម្រាប​ខាងលើ​ មាន​ន័យ​ថា​បាន​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ពាក់ព័ន្ធ​នានា​រួម​ទាំង​លក្ខ​ណ្ឌ​ដែល​បាន​កែ​ជា​បន្តបន្ទាប់​មក​ទៀត​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ UnionPay​ លើ​គ្រប់​បញ្ហា​ពាក់ព័ន្ធ​ គឺជា​ការ​សម្រេច​ផ្លូវការ​។​
  • កម្មវិធី​នេះ​ នឹង​មាន​អ្នក​ឈ្នះ​ម្នាក់​គត់​ ដែល​នឹង​ទទួល​បាន​កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​មនុស្ស​ 2​នាក់​។​
  • ​អ្នក​ឈ្នះ​ និង​ដៃគូ​រួម​ដំណើរ​ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​លើ​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​។