ធនាគារ АВАឧបត្ថម្ភជើងឯកលោតសេះ(Equestrian Jumping Championship)

29/01/2013

ធនាគារ ABA បានក្លាយជាឧបត្ថម្ភធំនៃការប្រកួត កីឡាលោតសេះលើកទី 9 នៅរាជធានីភ្នំពេញ - “Norodom Sihanouk du Cambodge”.

ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំឡើងដោយ​សហព័ន្ធជិះសេះកម្ពុជា (CEF) និងខេមបូឌា ខុនទ្រីក្លឹប។ ការប្រកួតនេះ​ត្រូវបានរៀបចំនៅថ្ងៃទី20, 27 ខែមករា និងថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2013 នៅក្នុងបរិវេណខេមបូឌា ខុនទ្រីក្លឹប។ អ្នកចូលរួមប្រកួត​ក្នុងក្របខ័ណ្ឌមួយចំនួន៖ ការគ្រប់គ្រងសេះតូច (សម្រាប់មនុស្សវ័យក្មេង) បង្ហាញពីការលោតនៅត្រឹម 50, 70 និង 90 cm (GP)។

នៅចាប់ផ្តើមព្រឹត្តិការណ៍ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមាន ប្រសាសន៍ថា៖ “ធនាគារ ABA ឧបត្ថម្ភសកម្មភាពនេះជាលើកដំបូង ហើយយើងមានក្តីរីករាយដែល ការប្រកួតនេះ​មានការពេញ​និយមខ្លំាង។ យើងមានក្តីរីករាយខ្លាំងបំផុតដែលពិនិត្យឃើញថា ព្រឹត្តិការណ៍នេះ បានទាក់ទាញមនុស្សវ័យក្មេង​យ៉ាងច្រើនកុះករ។ ទាំងអស់នេះ​ធ្វើឲ្យយើង ជឿជាក់ថាព្រឹត្តិការណ៍នេះមានអនាគតយ៉ាងប្រសើរ ហើយ​យើង​មានក្តីរីករាយក្នុងក្លាយជាផ្នែកមួយ នៃ ព្រឹត្តិការណ៍នេះ”។

ការប្រកួតនេះ​ត្រូវរៀបចំឡើងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ហើយជាទូទៅ បានទាក់ទាញអ្នកគាំទ្រ យ៉ាងច្រើន​ឲ្យចូលរួមកីឡាដ៏រីករាយមួយនេះ។ តាមការរំពឹងទុក នៅថ្ងៃទី10 ខែកុម្ភៈ ពិធីបិទការ ប្រកួត និងការប្រគល់រង្វាន់​ជូនអ្នកឈ្នះ នឹងធ្វើឡើងក្រោមអធិបតីរបស់តំណាងដ៏ខ្ពស់ខ្ពង់​ពី ព្រះបរមរាជវាំង។ រង្វាន់សម្រាប់អ្នកឈ្នះ​នឹងត្រូវ​ប្រគល់ជូនដោយ Artisan d'Angkor។ ជាមួយគ្នា នេះផងដែរ នឹងមានការប្រគល់រង្វាន់ជាសាច់ប្រាក់ពីសំណាក់ឮ CEF ជូនអ្នកជិះឆ្នើមបំផុតដែល សំដែងការលោតសេះបានពី 70 cm ទៅ 90 cm។

សូមកត់សម្គាល់ថា ការចូលរួមព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃចាប់ពីម៉ោង 10 ព្រឹក រហូតដល់ 5 ល្ងាច។

អំពីខេមបូឌា ខុនទ្រី ក្លឹប៖

ខេមបូឌា ខុនទ្រី ក្លឹប (CCC) គឺជាក្លឹបឯកជនដំបូងនៅក្នុងព្រះរាជាណាចក្រកកម្ពុជាដែលបានបើក នៅឆ្នាំ 2009។ ក្លឹប និងសណ្ឋាគារ CCC “Urban Retreat” នាំឲ្យមានសន្តិសុខក្នុងចិត្ត និងភាព ស្ងៀមស្ងាត់តាមរយៈសេវាយ៉ាង​ច្រើនរមណីយដ្ឋានក្នុងសណ្ឋាគារ និងសកម្មភាពកីឡាដែលមាន ផ្ទៃដីឋានសួគ៌សន្តិភាពចំនួន 25,000៖ តេនីស វាយសី សួនស្មៅលេងបាល់ អាងហែលទឹកប្រៃ ប្រវែង 25 ម៉ែត្រ និង​មជ្ឈមណ្ឌលជិះសេះនៅក្នុងរាជធានីភ្នំពេញ។