ការ​ផ្តល់​ជូន​ពិសេស​រយៈពេល​ពេញ ​១​ឆ្នាំ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ និង​កែ​សម្ផស្ស។

23/Oct/2018

​ការពារ​គឺ​ប្រសើរ​ជាង​ព្យាបាល​ ហើយ​ការ​ត្រួតពិនិត្យ​សុខភាព​ទៀងទាត់​អាច​ជួយ​លោក​អ្នក​បាន​!

ជាមួយ​កាត​ ABA​ UnionPay​ លោក​អ្នក​អាច​ទទួល​បាន​កញ្ចប់​ជាទី​ពេញចិត្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​ធ្វើតេស្ត​សុខភាព​ ដោយ​មានការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​ នៅ​តាម​បណ្តារ​មន្ទីរពេទ្យ​ដែល​មាន​ស្តង់ដារ​ខ្ពស់ៗ​ក្នុង​ប្រទេស​ថៃ​។​ ប្រូ​ម៉ូ​សិន​នេះ​ ក៏​មាន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូត​ដល់​ ៥០%​ ផង​ដែរ​ ទៅ​លើ​ការ​ព្យាបាល​និង​ថែរក្សា​សម្ផស្ស​នៅ​តាម​គ្លីនិក​ថៃ​ល្បីៗ​។​

ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​រហូត​ដល់​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។

​ចាប់​យក​ឱកាស​នេះ​ ដើម្បី​ឲ្យ​ជីវិត​ស៊ី​វី​ល័យ​ពេញ​ដោយ​សុខភាព​ ជាមួយ​កាត​ ABA​ UnionPay!

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង។

លក្ខខណ្ឌ​៖

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ផ្តល់​ជូន​ម្ចាស់​កាត​ ABA​ UnionPay​ ទាំងអស់​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​
  • ការ​ទូទាត់​ប្រាក់​នៅ​មន្ទីរពេទ្យ​ ឬ​គ្លីនិក​ត្រូវ​តែ​ធ្វើ​ឡើងជា​មួយ​កាត​ ABA​ UnionPay​ របស់​អ្នក​។​
  • ការ​បញ្ចុះតម្លៃ​មិន​ត្រូវ​បាន​ផ្តល់​ជូន​ នៅ​ពេល​មាន​ប្រូ​ម៉ូ​សិន​ ឬ​ការ​ផ្តល់​ជូន​ដទៃ​ទៀត​ទេ​។​
  • សូម​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ ឬ​គ្លីនិក​ដោយ​ផ្ទាល់​សម្រាប់​ព័ត៌មាន​បន្ថែម​។​
  • ធនាគារ​ ABA​ និង​ UnionPay​ International​ មិនមែន​ជា​អ្នក​ផ្តល់​សេវា​សុខភាព​ ហើយ​មិន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ផល​ប៉ះពាល់​ បាត់បង់​ ឬ​បញ្ហា​ណាមួយ​ដែល​កើតឡើង​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ដែល​បណ្តាល​មក​ពី​ ឬ​ទាក់ទង​នឹង​ដំណើរការ​ និង​/​ឬ​ វិធីសាស្ត្រ​ព្យាបាល​នោះ​ឡើយ​។​
  • UnionPay​ International​ រក្សា​សិទ្ធិ​ក្នុង​ការ​ដក​ និង​/​ឬ​ កែប្រែ​ការ​ផ្តល់​ជូន​ និង​លក្ខខណ្ឌ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​ UnionPay​ International​ ជា​អ្នក​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​ការ​ឆ្លើយឆ្លង​នឹង​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​នោះ​ឡើយ​។​

មន្ទីរពេទ្យ​ និង​គ្លីនិក​ដែល​ចូលរួម​

  • មន្ទីរពេទ្យ​៖​ មន្ទីរពេទ្យ​បាងកក​,​ មន្ទីរពេទ្យ​បាង​ប៉ាក​ក​៩ ​អន្តរជាតិ​,​ មន្ទីរពេទ្យ​ប៉ាវ​ឡូ​,​ មន្ទីរពេទ្យ​ប្រា​អាំ​៩,​ មន្ទីរពេទ្យ​ផា​យ៉ា​ថៃ​ ផា​យ៉ា​ថៃ​១​ ផា​យ៉ា​ថៃ​២​ និង​ផា​យ៉ា​ថៃ​៣,​ មន្ទីរពេទ្យ​វិ​ជ្ជ​ថា​នី​,​ និង​មន្ទីរពេទ្យ​វិជ័យ​វេជ្ជ​អន្តរជាតិ​។​
  • គ្លីនិក​សម្ផស្ស​៖​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ APEX,​ គ្លីនិក​ BB,​ គ្លីនិក​ Doctor​ Life,​ គ្លីនិក​ Hydrohealth,​ គ្លីនិក​ La​ Grace,​ គ្លីនិក​ Lisa​ Frances,​ គ្លីនិក​ Preema​ Medica​ @SparSha,​ គ្លីនិក​ Romrawin,​ គ្លីនិក​ La​ Prairie,​ មជ្ឈមណ្ឌល​សម្រក​ទម្ងន់​ SparSha​ Slimming​។​

មើលព័ត៌មានលម្អិតនៅ ទីនេះ។ សម្រាប់កម្មវិធីផ្តល់ជូនផ្សេងៗទៀតរបស់ UnionPay សូមចូលទៅកាន់ ទំព័រនេះ​។