ធនាគារ ABA ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន បញ្ចូលសាច់ប្រាក់ថ្មីសម្រាប់ការដាក់ប្រាក់

12/08/2013

ធនាគារ ABA ចាប់ផ្តើមដាក់ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន
ប​ញ្ចូល ​សាច់ប្រា​ក់ថ្មី​ ​សម្រាប់​ការ​ដាក់​ប្រាក់បញ្ញើ និងទូទាត់ថ្លៃ​សេវានានា 24 ម៉ោង ក្នុង 7 ថ្ងៃ។ ស្វ័យសេវានេះអនុញ្ញាត ​ឲ្យអតិថិជ​នរបស់ធនាគារ ABA ធ្វើការទូទាត់ថ្លៃសេវា​នានាឲ្យក្រុមហ៊ុនផ្តល់ សេវា ខុសៗគ្នា​ព្រមទាំងធ្វើការដាក់ប្រាក់បញ្ញើ ជាសាច់ប្រាក់​ ចូលក្នុង គណនីធនាគារ ABA Bank ផងដែរ។!

អត្ថប្រយោជន៍ចម្បងរបស់ម៉ាស៊ីនបញ្ចូលសាច់ប្រាក់នេះគឺថា ឥឡូវនេះ អតិថិជនអាច ដាក់ប្រាក់បញ្ញើ ធ្វើ​ប្រតិបត្តិការ​ចូលទៅក្នុងគណនីធនាគារ ABA ដោយងាយស្រួយ និង សូម្បី តែធ្វើការទូទាត់ប្រាក់កម្ចី​ដោយពុំ​ចាំបាច់​មកការិយាល័យធនាគារឡើយ។ នៅក្នុងគម្រោងនេះ យើងបានដោះស្រាយបញ្ហា​របស់អតិថិជន​ដែល​មានការរវល់ ដែលមានពេលវេលាមាន កំណត់មកកាន់ការិយាល័យធនាគារ ABA និងដាក់ប្រាក់ក្នុងគណនី​របស់ខ្លួននៅពេលធ្វើការងារ។

ឥឡូវនេះ អតិថិជនអាចដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ ឬធ្វើការទូទាត់ប្រាក់កម្ចីកាន់តែងាយស្រួល នៅពេលដែល​ខ្លួនចង់ក្នុងរយៈពេល 24 ក្នុង 7 ថ្ងៃ។

មិនត្រឹមតែអាចពឹងពាក់បានក្នុងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់នៅបញ្ជរធនាគារ ABA ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងកាន់តែលឿន និងងាយស្រួល។

សម្រាប់នាពេលបច្ចុប្បន្ននេះ យើងមានម៉ាស៊ីនបញ្ចូលសាច់ប្រាក់ចំនួនប្រាំរូចទៅហើយ ដែលមានម៉ាស៊ីន​បញ្ចូល​សាច់ប្រាក់បួននៅក្នុងរាជធានីភ្នំពេញ៖

ការិយាល័យកណ្តាលនៅមហាវិថីព្រះសីហនុ

សាខាកណ្តាលមហាវិថីព្រះមុនីវង្ស

សាខាបុរីកីឡានៅក្នុងមជ្ឈមណ្ឌលអាជីវកម្ម “Delano”កែងផ្លូវ 134 & 169 សង្កាត់វាលវង់ ខណ្ឌ 7 មករា

និងនៅក្នុងសាខាសៀមរាប។

ស្របពេលជាមួយគ្នានេះដែរ យើងនឹងធ្វើការបង្កើន​ចំនួនសាខាស្វ័យសេវាទាំងនេះថែមទៀត។