ធនាគារ ABA ចាប់ដៃគូសហការជាមួយធនាគារ Woori

28/09/2017

ធនាគារ ABA ចាប់ដៃគូសហការជាមួយធនាគារ Wooriធនាគារ ABA ចាប់ដៃគូសហការជាមួយធនាគារ Woori

ធនាគារ​ ABA​ បាន​ចាប់​ដៃគូ​ទំនាក់ទំនង​ជាមួយ​ធនាគារ​ Woori​ ដើម្បី​ពង្រឹង​សេវា​ផ្ទេរ​ប្រាក់​ទៅ​ និង​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ចាប់ពី​ពេល​នេះ​តទៅ​ អតិថិជន​របស់​ ABA​ ទាំងអស់​នឹង​អាច​រីករាយ​ជាមួយ​បណ្តាញ​ផ្ទេរ​ប្រាក់​ដែល​លឿន​រហ័ស​ មាន​សុវត្ថិភាព​ខ្ពស់​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ​ក្នុង​តម្លៃ​សមរម្យ​។​​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ធនាគារ​ ABA​ បាន​បើក​គណនី​ជា​រូបិយប័ណ្ណ​វុន​ (KRW)​ និង​ដុល្លារ​អា​មេ​រិ​ក​ (USD)​ ជាមួយ​ធនាគារ​ Woori​ ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​សម្រាប់​អតិថិជន​របស់​យើង​ ដែល​មាន​តម្រូវការ​អាជីវកម្ម​ឬ​ សេវា​បុគ្គល​ទាក់ទង​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​។​”​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖”​ អតិថិជន​របស់​យើង​មាន​តម្រូវការ​កាន់តែ​ច្រើន​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​ និង​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ដូច្នេះ​ការ​ចាប់ដៃ​គូរ​សហការ​ជាមួយ​ធនាគារ​ Woori​ គឺជា​ការ​ចាំបាច់​បំផុត​សម្រាប់​បំពេញ​នូវ​តម្រូវការ​នេះ​។​”​ ​​

កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​ធនាគារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួលស្គាល់​ចំពោះ​កិត្តិនាម​ និង​ទំនុកចិត្ត​របស់​ធនាគារ​ ABA​ ពី​អន្តរជាតិ​និង​ទូ​ទាំង​តំបន់​។​ ចំពោះ​តារាង​នៃ​បណ្តាញ​ដៃគូ​របស់​ធនាគារ​ ABA​ ផ្សេងៗ​ទៀត​ សូម​ចូល​ទៅ​កាន់ ​ទំព័រនេះ

អំពី​ធនាគារ​ Woori
ធនាគារ​ Woori​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Woori​ Financial​ Group​ ។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1899​ ឥឡូវនេះ​ធនាគារ​មាន​ផ្តល់​ពហុ​សេវាកម្ម​ដល់​អាជីវកម្ម​,​ សេវា​បុគ្គល​,​ សេវា​វិនិយោគ​ធនាគារ​ជូន​ដល់​អតិថិជន​ប្រមាណ​ 21​ លាន​នាក់​ ជាមួយ​សាខា​ក្នុងស្រុក​ប្រមាណ​ 1,000​ កន្លែង​ និង​សាខា​ក្រៅប្រទេស​ជាង​200​កន្លែង​ទូ​ទាំង​ 25​ប្រទេស​ដែល​រួម​មាន​ ប្រទេស​អូស្ត្រាលី​,​ ចិន​,​ ហុងកុង​,​ សិង្ហ​បុរី​,​ ឥណ្ឌា​,​ អង់គ្លេស​,​ សហរដ្ឋអាមេរិក​,​ ឥណ្ឌូ​នេ​ស៊ី​,​ និង​ប្រទេស​វៀតណាម​។​ ធនាគារ​ Woori​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​ពី​ស្ថាប័ន​អន្តរជាតិ​ដូច​ជា​ ‘Aa2’,​ ‘AA’​ និង​ ‘AA-‘​ ពី​ Moody’s,​ Standard​ &​ Poor’s​ (S&P)​ និង​ស្ថាប័ន​Fitch​ ។​​