ABA និង Visa ណែនាំការទូទាត់ប្រាក់តាមកូដ QR ជាផ្លូវការនៅកម្ពុជា

20/12/2018

ABA និង Visa ណែនាំការទូទាត់ប្រាក់តាមកូដ QR ជាផ្លូវការនៅកម្ពុជាABA និង Visa ណែនាំការទូទាត់ប្រាក់តាមកូដ QR ជាផ្លូវការនៅកម្ពុជា

ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា ថ្ងៃនេះបានសហការជាមួយវីសា ដែលជាក្រុមហ៊ុនផ្តល់សេវាបង់ប្រាក់ឌីជីថលឈានមុខគេមួយនៅក្នុងពិភពលោក និងធនាគារពាណិជ្ជបួនទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីបើកដំណើរការបង់ប្រាក់តាមរយៈកូដ QR នៅក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើទូរស័ព្ទដៃរបស់ពួកគេដើម្បីស្គែនបង់ប្រាក់ជាមួយវីសាបាន។

ការទូទាត់ប្រាក់តាមកូដ QR របស់វីសា គឺជាដំណោះស្រាយនៃការទូទាត់ប្រាក់តាមទូរស័ព្ទយ៉ាងមានសុវត្ថិភាព និងងាយស្រួល ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ABA ប្រើប្រាស់កម្មវិធី ABA Mobile នៅលើទូរស័ព្ទរបស់ខ្លួនស្គែនកូដ QR ដើម្បីផ្ទេរប្រាក់ពីគណនីរបស់ពួកគេទៅកាន់គណនីរបស់អ្នកលក់។

នៅក្នុងព្រឹត្តិការណ៍បើកសម្ភោធឲ្យប្រើប្រាស់ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលថ្ងៃនេះ យើងបានដាក់ឲ្យដំណើរការដោយជោគជ័យនូវមុខងារទូទាត់តាមកូដ QR ដែលមិនប្រើសាច់ប្រាក់ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន វីសា។ ការស្គែនបង់ប្រាក់តាមរយៈសេវាក្រុមហ៊ុនវីសា ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ធនាគារ ABA ព្រោះមុខងារនេះអនុញ្ញាតឲ្យពួកគាត់បង់ប្រាក់ថ្លៃផលិតផល ឬសេវាផ្សេងៗ តាមរយៈទូរស័ព្ទដៃរបស់ខ្លួនបាន បើទោះបីជាពួកគាត់មិនមានសាច់ប្រាក់ ឬកាតធនាគារក៏ដោយ។ មុខងារនេះ ក៏ផ្ដល់អត្ថប្រយោជន៍ផងដែរដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ព្រោះថាជម្រើសថ្មីនៃការទូទាត់នេះ មិនតម្រូវឲ្យមានការចំណាយបន្ថែមនោះឡើយ។ មធ្យោបាយទូទាត់ប្រាក់តាមកូដ QR អាចជួយពន្លឿននូវវឌ្ឍនភាពប្រទេសឲ្យក្លាយទៅជាសង្គមដ៏ទំនើបដែលមិនចាំបាច់ប្រើសាច់ប្រាក់”។

នៅក្នុងកម្មវិធីបើកឲ្យប្រើប្រាស់ មានធនាគារប្រាំបានចូលរួមក្នុងការសម្រួលដំណើរការទូទាត់ប្រាក់តាមកូដ QR ជាមួយពាណិជ្ជកររបស់ពួកគេ ដែលធ្វើឲ្យសេវានេះមានផ្តល់ជូនយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ពេលនេះ ម្ចាស់កាត ABA Visa (រួមទាំងវីសាកាតនិមិ្មតផងដែរ) អាចប្រើ ABA Mobile របស់ពួកគេដើម្បីស្គែន និងបង់ប្រាក់ជាមួយពាណិជ្ជករដែលមានផ្លាក “ស្គែនដើម្បីបង់ប្រាក់ជាមួយវីសា”។ ពាណិជ្ជករទាំងនោះរួមមាន Master Suki Soup Group, EFG Group (The Pizza Company, Bar BQ Plaza, Swenson’s, Dairy Queen and Krispy Kreme), Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food (Tous Les Jours, Asia Kitchen, Lotteria Burger), Zando, Park Café និងហាងជាច្រើនទៀត។ 

ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការបើកឲ្យមានការទូទាត់ប្រាក់តាមរយៈកូដ QR គឺជាការវិវឌ្ឍដ៏សំខាន់មួយក្នុងវិស័យទូទាត់ប្រាក់ឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់ទូរស័ព្ទដៃ និងបេច្ចេកវិទ្យាកូដ QR ផ្តល់នូវវិធីសាស្ត្របង់ប្រាក់ដ៏មានប្រសិទ្ធិភាពសម្រាប់អាជីវកម្ម ដើម្បីចាប់ផ្តើមទទួលយកការទូទាត់អេឡិចត្រូនិច និងសម្រាប់អតិថិជនក្នុងការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជំនួសឲ្យការពឹងផ្អែកលើសាច់ប្រាក់។”

រាល់ប្រតិបត្តិការតាមកូដ QR របស់វីសា ត្រូវបានដំណើរការតាមរយៈប្រព័ន្ធជាសាកលរបស់វីសាឈ្មោះថា VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងការផ្តល់ទំនុកចិត្តពីវីសាក្នុងការផ្តល់ការទូទាត់ប្រាក់តាមរយៈកូដ QR។ ប្រទេសកម្ពុជាបានស្ថិនៅក្នុងបញ្ជីប្រទេសនៅក្នុងតំបន់ ដែលការទូទាត់ប្រាក់តាមកូដ QR ត្រូវបានអនុវត្ត រួមមានប្រទេស ឥណ្ឌូនេស៊ី វៀតណាម ថៃ និងឥណ្ឌា។

ដោនឡូដ ABA Mobile ដែលមានសុវត្ថិភាព និងឥតគិតថ្លៃ ដោយចុចលើរូប App Store របស់ទូរស័ព្ទដៃខាងក្រោម។