ឥ​ឡូវ​នេះ​ ABA​ និង​ TrueMoney​ អាច​ផ្ទេរ​ប្រាក់​ទៅ​មក​បាន​ហើយ​!

27/05/2019

ឥ​ឡូវ​នេះ​ ABA​ និង​ TrueMoney​

ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​គោលបំណង​ផ្ដល់​ភាព​ងាយស្រួល​បន្ថែម​ដល់​ការ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​របស់​អតិថិជន​ ឥឡូវនេះ​ ធនាគារ​ ABA​ បាន​ពង្រីក​កិច្ចសហការ​ដៃគូ​ ជាមួយ​ TrueMoney​ ដើម្បី​ ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ផ្ទាល់​ ទៅ​មក​ រវាង​គណនី​ ABA​ និង​ TrueMoney​ e-wallet​ ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ទូរស័ព្ទ​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ និង​ កម្មវិធី​ TrueMoney​។​

ក្រោម​កិច្ចសហការ​ក្នុង​ជំហាន​ថ្មី​នេះ​ អតិថិជន​ អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ TrueMoney​ ទៅ​ ABA​ រហូត​ដល់​ទៅ​ 2,500​ដុល្លារ​អា​មេ​រិ​ក​ ឬ​ 10,000,000​រៀល​ ក្នុង​មួយ​ថ្ងៃ​។​ បច្ចុប្បន្ន​នេះ​ ការ​ផ្ទេរ​ប្រាក់​ពី​ គណនី​ ABA​ ទៅ​ TrueMoney​ wallet​ អាច​ធ្វើ​បាន​ក្នុង​ចំនួន​ដល់​ 1,000​ដុល្លារ​អា​មេ​រិ​ក​ ឬ​ 4,000,000​រៀល​ក្នុង​មួយ​ថ្ងៃ​។​ មធ្យោបាយ​នេះ​ ជួយ​ឲ្យ​ម្ចាស់​គណនី​ និង​អតិថិជន​កម្ចី​ ABA​ អាច​បញ្ចូល​ប្រាក់​ក្នុង​គណនី​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ តាម​រយៈ​ទូរស័ព្ទ​ដៃ​។​

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​នេះ​ សូម​ចូល​ទៅ​កាន់​ ទំព័រ​ សេវា​ផ្ទេរ​ប្រាក់​ រវាង​ TrueMoney​ និង​ ABA​ ។

កាលពី​ខែតុលា​ ឆ្នាំ​2018​ ធនាគារ​ ABA​ និង​ TrueMoney​ បាន​សហការ​ជា​ដៃគូ​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ABA​ ក្នុង​ការ​ផ្ទេរ​ប្រាក់​។​ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ អតិថិជន​ ABA​ អាច​បង់​កម្ចី​បាន​ ដោយ​គ្រាន់តែ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​ពួក​គាត់​នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ TrueMoney​ ជាង​ 9,800​ទីតាំង​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ភ្នាក់ងារ​​ TrueMoney