ABA​ ផ្តល់​កម្ចី​ SME​ នៅ​ក្នុង​គម្រោង ​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

30/Apr/2020

ab sme confinance kh

​លក្ខខណ្ឌ​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​ 2020​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្ងៃ​ទី ​26​ ខែឧសភា​ ដែល​មាន​រយៈពេល​ឥណទាន​វែង​ជាង​មុន​ ជាមួយ​វិសាលភាព​គ្រប់​ដណ្ដប់​អាជីវកម្ម​/​លក្ខខណ្ឌ​ផ្ដល់​កម្ចី​ទូលំទូលាយ​ជាង​មុន​ និង​រយៈពេល​បង់​សង​កាន់តែ​ប្រសើរ​។​

​ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ទី​បី​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​នៃ​ធនាគារជាតិ​កា​ណា​ដា​ បាន​ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​ 2020​ (SCFS)​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ផ្តល់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ក្នុង​ប្រទេស​។​

​គម្រោង​កម្ចី​នេះ​អនុញ្ញាត​ឲ្យ​ធនាគារ​ ABA​ ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សម្រាប់​ចំណាយ​ដើមទុន​របស់​ពួក​គេ​ (​រហូត​ដល់​ 300,000​ ដុល្លារ​)​ និង​ដើមទុន​បង្វិល​ (​រហូត​ដល់​ 200,000​ ដុល្លារ​)​ ដោយ​មាន​អត្រា​ការ​ប្រាក់​ពិសេស​ត្រឹមតែ​ 7%​ ក្នុង​មួយ​ឆ្នាំ​ និង​សម្រាប់​រយៈពេល​រហូត​ដល់​ 84​ ខែ​។

​ដើម្បី​មាន​លក្ខណៈ​ពេញ​សិទ្ធិ​សម្រាប់​កម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SCFS)​ នេះ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវ​តែ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​នេះ​​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លក្ខខណ្ឌ​តម្រូវ​នៃលក្ខណៈ​ពេញ​សិទ្ធិ​របស់​កម្ចី​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​របស់​ធនាគារ​ ABA​។​

​យើង​សូម​អញ្ជើញ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ទាំងអស់​ដែល​កំពុង​ត្រូវការ​កម្ចី​សម្រាប់​ចំណាយ​ដើមទុន​ ឬ​ដើមទុន​បង្វិល​ឲ្យ​មក​ទាក់ទង​ធនាគារ​ ABA​ តាម​ទូរស័ព្ទ​ 023​ 225​ 333​ (​មាន​សេវា​ 24/7)​ ឬ​ផ្ញើ​អ៊ីមែល​មក​កាន់​ info(at)ababank.com។​