ធនាគារ​ ABA​ ចូលរួម​ SME​ Expo​ ដើម្បី​បង្ហាញ​ពី​ផលិតផល​ធនាគារ​ទំនើប​

23/07/2019

ABA​ joins​ SME​ Expo 1ABA​ joins​ SME​ Expo 1
ABA​ joins​ SME​ Expo 2ABA​ joins​ SME​ Expo 2
ABA​ joins​ SME​ Expo 3ABA​ joins​ SME​ Expo 3
ABA​ joins​ SME​ Expo 4ABA​ joins​ SME​ Expo 4
ABA​ joins​ SME​ Expo 5ABA​ joins​ SME​ Expo 5
ABA​ joins​ SME​ Expo 6ABA​ joins​ SME​ Expo 6

ធនាគារ​ ABA​ មាន​មោទនភាព​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ Gold​ Sponsor​ នៅ​ក្នុង​ព្រឹត្តិការណ៍​ SME​ Expo​ Cambodia​ 2019​ ដើម្បី​ធ្វើការ​ណែនាំ​ផលិតផល​ធនាគារ​ដ៏​ទំនើប​របស់​ខ្លួន​ ជូន​ដល់​អ្នកចូលរួម​ និង​អ្នក​តាំង​ពិ​ពណ៌​ផ្សេងៗ​ទៀត​។​ ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ Sen​ Sok​ នា​ថ្ងៃ​ទី​ 20​ –​ 21​ ខែកក្កដា​ ឆ្នាំ​ 2019។

SME​ Expo​ គឺជា​ព្រឹត្តិការណ៍​ពិ​ពណ៌​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ដែល​មាន​គោលបំណង​ប្រមូលផ្តុំ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ធុរកិច្ច​ថ្មី​ និង​អ្នក​ទទួល​សិទ្ធិ​លក់​បន្ត​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​លើកកម្ពស់​ផលិតផល​ និង​សេវាកម្ម​របស់​ពួក​គេ​ទៅ​កាន់​អតិថិជន​ ដែល​ជា​ពាណិជ្ជករ​ និង​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​។​

ក្នុងអំឡុងពេល​នៃ​ការ​តាំង​ពិ​ពណ៌​ពីរ​ថ្ងៃនេះ​ ក្រុមការងារ​ឯកទេស​របស់​ធនាគារ​ ABA​ បាន​ផ្តល់​ប្រឹក្សា​ពី​ ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​បើក​គណនី​ និង​កម្ចី​ធនាគារ​ដើម្បី​ពង្រីក​អាជីវកម្ម​ ដល់​អ្នក​ចួ​ល​រួម​ជា​ច្រើន​នាក់​។​ អ្នកចូលរួម​ការ​តាំង​ពិ​ពណ៌​ជាង​ 100​ នាក់​ បាន​មាន​បំណង​បើក​គណនី​ធនាគារ​ដំបូង​របស់​ពួក​គេ​ជាមួយ​ធនាគារ​ ABA​ ហើយ​ក្រុម​បុគ្គលិក​បើក​គណនី​ដល់​កន្លែង​របស់​ធនាគារ​បាន​ជួយ​ពួក​គេ​ ក្នុង​ការ​បើក​គណនី​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តង​។​ បន្ថែម​ពីលើ​នេះ​ទៀត​ ប្រធាន​សាខា​ ABA​ ពីរ​រូប​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​នៅ​លើ​វេទិកា​ ចែករំលែក​ព័ត៌មាន​ពី​និន្នាការ​ផ្នែក​ហិរញ្ញវត្ថុ​ ជា​ពិសេស​ខាង​ផ្នែក​ដំណោះស្រាយ​ឌី​ជី​ថ​ល​ឈានមុខ​។​

ជា​សរុប​ មាន​ក្រុមហ៊ុន​ចំនួន​ 45​ មក​ពី​វិស័យ​ផ្សេងៗ​ បាន​ចូលរួម​នៅ​ក្នុង​ការ​តាំង​ពិ​ពណ៌​ពីរ​ថ្ងៃនេះ​។​ ព្រឹត្តិការណ៍​ក៏​បាន​ទាក់ទាញ​អ្នកចូលរួម​ជាង​ 5,000​ នាក់​ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។​

ផ្តួចផ្តើម​នៅ​ក្នុង​ឆ្នាំ​ 2018​ SME​ Expo​ បាន​ព្យាយាម​ជំរុញ​វិស័យ​ឯកជន​កម្ពុជា​ ឲ្យ​ឈាន​ឈ្ពោះ​ទៅ​មុខ​មួយ​កម្រិត​ទៀត​ តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​សម្រាប់​សហគ្រិន​តូចៗ​ និង​ខ្នាត​តូច​និង​មធ្យម​ ការ​ផ្សព្វផ្សាយ​ផ្លា​ក​សញ្ញា​អាជីវកម្ម​របស់​ខ្លួន​ និង​ការ​លើកកម្ពស់​ផលិតផល​ក្រុង​ស្រុក​។​