​ធនាគារ​ ABA​ គាំទ្រ​ Sipar​ ក្នុង​ការ​លើកកម្ពស់ ​អក្ខរកម្ម​ និង​លទ្ធភាព​ការងារ​ដល់​ជន​ក្រីក្រ​

26/Oct/2021

ABA Sipar kh 1ABA Sipar kh 1
ABA Sipar KH 2ABA Sipar KH 2
ABA Sipar 3ABA Sipar 3
ABA Sipar 4ABA Sipar 4

​ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​នៅ​កម្ពុជា​ មាន​សេចក្ដី​សោម​ន្ស​រីករាយ​បាន​ធ្វើការ​បរិច្ចាគ​សម្ភារៈ​សិក្សា​សម្រាប់​គាំទ្រ​គម្រោង​ Sipar’s​ Youth​ Employability​ ដែល​បាន​ដាក់​ដំណើរការ​ក្នុង​ខែតុលា​ ឆ្នាំ​ 2021​ ដើម្បី​លើកកម្ពស់​លទ្ធភាព​ការងារ​ និង​ការ​ចូលរួម​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​របស់​យុវជន​នៅ​តំបន់​ជនបទ​។​ ABA​ ប្ដេជ្ញា​យ៉ាង​មុតមាំ​ដើម្បី​ជួយ​សហគមន៍​ក្នុងស្រុក​ និង​ចូលរួម​ចំណែក​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា​ស្រប​តាម​គុណ​តម្លៃ​សាជីវកម្ម​របស់​ខ្លួន​។​

គម្រោង​ 3​ ឆ្នាំ​របស់​ Sipar​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD)​ និង​មាន​គោលបំណង​ពង្រឹង​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​ក្នុង​បរិបទ​ក្រោយ​កូ​វី​ដ​ 19​ តាម​រយៈ​បណ្ដាញ​អង្គការ​យុវជន​ផ្អែក​លើ​សហគមន៍​ឬ​ហៅ​ថា​ក្លឹ​ប​យុវជន​។​

ក្លឹ​ប​យុវជន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​ការ​ប្រើប្រាស់​មាតិកា​អប់រំ​ និង​សម្ភារៈ​អាន​តាម​រយៈ​បណ្ណាល័យ​ចល័ត​របស់​ Sipar​។​ វា​មិន​ត្រឹមតែ​ផ្ដល់​ឱកាស​ដល់​កុមារ​ និង​យុវជន​ក្រីក្រ​ឲ្យ​ចូល​ប្រើប្រាស់​កម្មវិធី​ដែល​ធ្វើការ​លើ​អក្ខរកម្ម​ និង​មុខ​វិជ្ជា​សិក្សា​ដូច​ជា​គណិត​វិទ្យា​ និង​វិទ្យាសាស្ដ្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​ព័​ត៍​មាន​ទាក់ទង​នឹង​ការ​ណែនាំ​អាជីព​ការងារ​ ស្វែងរក​ការងារ​ និង​ជម្រើស​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​ទី​ 12​ និង​វាយតម្លៃ​ជំនាញ​របស់​គេ​ផង​ដែរ​។​

លោក Igor​ Zimarev​ នាយក​ទីផ្សារ​របស់​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​ការ​អប់រំ​គឺជា​សមាសធាតុ​ផ្សំ​យ៉ាង​សំខាន់​នៃ​ជីវិត​ដែល​ចាំបាច់​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​បុគ្គល​គ្រប់​រូប​។​ យើង​សូម​កោតសរសើរ​ដល់​គំនិត​ផ្ដួចផ្ដើម​របស់​ Sipar​ ក្នុង​ការ​ជួយ​ដល់​កុមារ​ និង​យុវជន​កម្ពុជា​ទទួល​បានការ​អប់រំ​ និង​ឱកាស​ការងារ​។​ ពួក​យើង​ជឿជាក់​ថា​វិភាគទាន​របស់​យើង​នឹង​អាច​ឲ្យ​ Sipar​ បន្ដសកម្មភាព​បណ្ដុះបណ្ដាល​ និង​អប់រំ​ ដូច​ជា​បង្កើន​បណ្ដាញ​អចិន្ដ្រៃយ៍​ និង​បណ្ណាល័យ​ចល័ត​ក៏​ដូច​ជា​សម្ភារៈ​អាន​ដើម្បី​កំណើន​អត្រា​អក្ខរកម្ម​ និង​បណ្ដុះ​ទម្លាប់​ការ​អាន​ដល់​កុមារ​ និង​យុវវ័យ​​​​”។​​

លោក ហុក សុទ្ធិ​ នាយក​គ្រប់គ្រង​ Sipar​ មាន​ប្រសាសន៍​ថា​៖​ “​ពួក​យើង​មាន​មោទនភាព​ និង​រីករាយ​ជា​ខ្លាំង​ដែល​ ABA​ ជា​ក្រុមហ៊ុន​ឯកជន​ឯកទេស​លើ​វិស័យ​ធនាគារ​បាន​ចូលរួម​ជាមួយ​បេសកកម្ម​របស់​យើង​ ដើម្បី​កំណើន​អត្រា​អក្ខរកម្ម​ ក៏​ដូច​ជា​លើកទឹកចិត្ត​បណ្ដុះ​ទម្លាប់​ការ​អាន​នៅ​កម្ពុជា​។​ ការ​បរិច្ចាគ​នេះ​នឹង​ផ្ដល់​ផល​ប៉ះពាល់​ជា​វិ​ជ្ច​មាន​ដល់​គម្រោង​របស់​យើង​ដើម្បី​បង្កើន​ឱកាស​ការងារ​ និង​ពង្រឹង​ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​នៅ​ទី​ជនបទ​។​ សូម​ថ្លែងអំណរគុណ​សម្រាប់​ការ​ចូលរួម​របស់​អ្នក​”

Sipar​ គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ 1991​។​ អង្គការ​នេះ​ធ្វើ​ប្រតិបត្តិការ​លើ​អក្ខរកម្ម​ និង​កម្មវិធី​អប់​រំជា​ច្រើន​ដែល​ផ្ដោត​លើ​សហគមន៍​ដែល​ខ្វះខាត​  និង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​គរុកោសល្យ​ដល់​គ្រឹះស្ថាន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ អាជ្ញាធរ​ សហគមន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​។​ សម្រាប់​ព័​ត៍​មាន​បន្ថែម​ទាក់ទង​នឹង​សកម្មភាព​របស់​ Sipar​ សូម​ចូល​ទៅ​កាន់ http://www.sipar.org/en។​