ABA​ ដាក់​ដំណើរការ​សេវា​ PayWay ​ដើម្បី​ពង្រីក​អាជីវកម្ម​តាម​អន​ឡាញ​នៅកម្ពុជា​

17/07/2017

ABA​ ដាក់​ដំណើរការ​សេវា​ PayWay ​ដើម្បី​ពង្រីក​អាជីវកម្ម​តាម​អន​ឡាញ​នៅកម្ពុជា​ABA​ ដាក់​ដំណើរការ​សេវា​ PayWay ​ដើម្បី​ពង្រីក​អាជីវកម្ម​តាម​អន​ឡាញ​នៅកម្ពុជា​

ធនាគារ​ ABA​ សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កា​ណា​ដា​បាន​ដាក់​ឲ្យ​ដំណើរការ​មធ្យោបាយ​ទូទាត់​តាម​អន​ឡាញ​ដ៏​ទំនើប​ ដើម្បី​ជា​ជំនួយ​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​។​ សេវាកម្ម​ថ្មី​មានឈ្មោះ​ថា​ PayWay​។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តម្រូវការ​របស់​អាជីវកម្ម​ក្នុងស្រុក​ សេវា​ PayWay​ ផ្តល់​សុវត្ថិភាព​,​ ងាយស្រួល​ដំឡើង​ជាមួយ​វិ​ប​សាយ​ ឬ​ប្រព័ន្ធ​លក់ដូរ​របស់​អតិថិជន​ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ដែល​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​លក់ដូរ​ផលិតផល​ ឬ​សេវាកម្ម​នានា​តាម​អន​ឡាញ​ និង​ការ​ទទួល​បានការ​ទូទាត់​ភ្លាមៗ​។​

​បច្ចុប្បន្ន​នេះ​ សេវា​ PayWay​ អនុញ្ញាត​ឲ្យ​អាជីវករ​កម្ពុជា​ទទួលយក​ការ​ទូទាត់​តាម​រយៈ​ ម៉ា​ស្ទ័​រកា​ត​ ឬ​កាត​វី​សា​ដោយ​ផ្ទាល់​ចូល​ទៅ​កាន់​គណនី​ធនាគារ​ផ្ទាល់​តែ​ម្តង​។​ នា​ពេល​អនាគត​ខាង​មុខ​ យើង​នឹង​បង្កើន​ជម្រើស​បន្ថែម​សម្រាប់​ទម្រង់​នៃ​ការ​ទូទាត់​។​

​សេវា​ថ្មី​នេះ​ផ្តល់​អត្រា​តម្លៃ​ជាទី​ពេញចិត្ត​ និង​ក្លាយជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ប្រភេទ​អាជីវកម្ម​នានា​ដូច​ជា​ ក្រុមហ៊ុន​អាកាសចរណ៍​,​ សេវាកម្ម​ធ្វើ​ដំណើរ​តាម​អន​ឡាញ​,​ ហាង​លក់ទំនិញ​អន​ឡាញ​,​សេវា​ដឹក​ជញ្ជូន​អាហារ​,​ សេវា​សណ្ឋាគារ​,​ ភោជនីយដ្ឋាន​,​ និង​អាជីវកម្ម​ដទៃ​ទៀត​។​ ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ PayWay​ នេះ​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ABA​ ដែល​ប្តេជ្ញា​ផ្តល់​ជូន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ទំនើប​បំផុត​ ដែល​សម​ស្រប​តាម​កំណើន​នៃ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ Zokhir​ Rasulov​ នាយក​ផ្នែក​ធនាគារ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​នៅ​ធនាគារ​ ABA​ យើង​តែងតែ​សង្កេត​ពី​បរិបទ​ផ្លាស់​ប្តូរ​របស់​ទីផ្សារ​ក្នុងស្រុក​។​ ដោយ​កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ការ​និយម​ប្រើប្រាស់​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​មានការ​កើនឡើង​ ធ្វើ​ឲ្យ​ទម្លាប់​នៃ​ការ​ទិញ​ទំនិញ​ក៏​មានការ​ផ្លាស់​ប្តូរ​ដែរ​។​ ដូច្នេះ​ហើយ​យើង​បាន​អភិវឌ្ឍ​ និង​ដាក់​ឲ្យ​ដំណើរការ​សេវា​ PayWay​ នេះ​ឡើង​ដើម្បី​ជា​ដំណោះស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​ក្នុង​ទីផ្សារ​និង​ជួយ​សម្រួល​ដល់​ការ​ទូទាត់​នៃ​ប្រភេទ​ពាណិជ្ជកម្ម​ទាំងនេះ​។​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖​ “​សេវា​ PayWay​ ផ្តល់​ជូន​នូវ​បទ​ពិសោធ​នៃ​ជម្រើស​ទូទាត់​ដែល​មាន​ភាព​ងាយស្រួល​ហើយ​ងាយ​បំផុត​ក្នុង​ការ​សហការ​ជាមួយនឹង​វិ​ប​សាយ​ដែល​មាន​ស្រាប់​របស់​ពាណិជ្ជករ​ ឬ​ក៏​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ប្រ​តិ​បត្ត​ការ​ iOS​ ឬ​ក៏​ Android​។​”

ជាមួយ​ PayWay​ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់ពេលវេលា​ នូវ​រាល់​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​វិ​ប​សាយ​ ឬ​ប្រព័ន្ធ​លក់ដូរ​ណាមួយ​របស់​អ្នក​ ហើយ​អ្នក​អាច​គ្រប់គ្រង​ការ​លក់ដូរ​តាម​រយៈ​មធ្យោបាយ​ដ៏​ជំនាញ​មួយ​នេះ​ពី​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​

សម្រាប់​ព័​ត៍​មាន​បន្ថែម​ទាក់ទង​នឹង​សេវា​ PayWay​ សូម​ចូល​ទៅ​កាន់ ​payway.ababank.com