ធនាគារ ABA ឧបត្ថម្ភ គម្រោង My Finance Fitness សិក្ខាសាលាអប់រំផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ

14/02/2017

ធនាគារ ABA ឧបត្ថម្ភ គម្រោង My Finance Fitness សិក្ខាសាលាអប់រំផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុធនាគារ ABA ឧបត្ថម្ភ គម្រោង My Finance Fitness សិក្ខាសាលាអប់រំផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ

​ដោយ​តែងតែ​អនុវត្ត​ និង​គោរព​តាម​គោលការណ៍​ចូលរួម​ការងារ​សង្គម​ CSR​ និង​ចូលរួម​ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សិក្ខាសាលា​អប់រំ​ផ្តោត​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មានឈ្មោះ​ថា​ គម្រោង​ My​ Finance​ Fitness​ ដែល​រៀបចំ​ដោយ​ក្លិប​យុវជន​របស់​សកល​វិទ្យាល័យ​ ហ្សា​ម៉ា​ន់​។​ សិក្ខាសាលា​នេះ​បាន​ប្រារ​ព្វ​ឡើង​ក្នុង​សាលា​ 3​ ផ្សេង​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​03​ ដល់​ ថ្ងៃ​ទី​07​ ខែកុម្ភៈ​ ឆ្នាំ​ 2017​។​​

គោលបំណង​នៃ​សិក្ខាសាលា​នេះ​ គឺ​ចង់​ផ្តល់​ឲ្យ​សិស្ស​នូវ​មូលដ្ឋាន​គ្រឹះ​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដូច​ជា​ការ​ធ្វើ​ផែនការ​ចំណាយ​ វប្ប​ធ​ម៍​នៃ​ការ​សន្សំ​ប្រាក់​ និង​គំនិត​យោបល់​បន្ថែម​ការ​ត្រិះ​រះ​ពិចារណា​មុន​ពេល​ចំណាយ​នានា​។

​​លោក​ Igor​ Zimarev​ ប្រធាន​នាយកដ្ឋាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ បើ​យោង​តាម​ គោលការណ៍​របស់​យើង​ យើង​ពិតជា​រីករាយ​ក្នុង​ការ​ឧបត្ថម្ភ​ គម្រោង​ “My​ Finance​ Fitness”​ ពីព្រោះ​ថា​ សិក្ខាសាលា​បែប​នេះ​អាច​ជួយ​ដល់​សិស្សានុសិស្ស​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​រៀបចំ​សិស្ស​ទាំងអស់​ឲ្យ​ ត្រៀមខ្លួន​សម្រាប់​អនាគត​ខាង​មុខ​។​ លោក​ក៏​បន្ថែម​ទៀត​ថា​៖​ យើង​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​គំនិត​ផ្តួចផ្តើម​នេះ​ នឹង​ជួយ​សិស្សានុសិស្ស​ឲ្យ​យល់​ពី​ សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ថវិកា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ក្នុ​ជីវិត​។​​

សិក្ខាសាលា​ 3​ដង​ នេះ​មាន​សិស្សានុសិស្ស​ចូលរួម​សរុប​ 170​នាក់​ ដែល​មាន​អាយុ​ពី​15​ ដល់​ 25​ឆ្នាំ​ ដែល​មក​ពី​ស្ថាប័ន​អប់រំ​ចំនួន​ 3​ ផ្សេង​គ្នា​រួម​ទាំង​សា​សា​សុវណ្ណ​ភូមិ​(​សាខា​ទេព​ផ​ន​ និង​ទួល​គោក​)​ និង​សាកលវិទ្យាល័យ​កម្ពុជា​។​ សិក្ខាសាលា​នីមួយៗ​មាន​រយៈពេល​ 90​នាទី​ ដែល​មាន​រួម​ប​ញ្ជូ​ល​នូវ​ប្រធានបទ​៖​ តម្លៃ​នៃ​សាច់ប្រាក់​ វដ្ត​ជីវិត​នៃ​ការ​ប្រើប្រាស់​លុយ​ វិធី​ក្នុង​ការ​គ្រប់គ្រង​លុយ​ ចំណាយ​ចាំបាច់​ ចំណាយ​មិន​ចាំបាច់​ និង​មាន​វគ្គ​ផ្សេងៗ​ទៀត​។​​

កញ្ញា​ សា​រុន​ ប៊ុ​ន​ណា​លី​ន​ ជា​អ្នកគ្រប់គ្រង​គម្រោង​ “My​ Finance​ Fitness”​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ គម្រោង​ មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​បង្រៀន​ ហើយ​យើង​ទទួល​បានការ​ចូលរួម​យ៉ាង​ស្វាហាប់​ពី​សិស្ស​។​ ណា​លី​ន​ បន្ថែម​ទៀត​ថា​ យើង​នឹង​ត្រៀម​បន្ត​សិក្ខាសាលា​នៅ​ខែ​ក្រោយៗ​ទៀត​ ក្នុង​សាលា​ និង​សកល​វិទ្យាល័យ​នានា​ក្នុងឆ្នាំនេះ​។​