ធនាគារ ABA ចូលរួមក្នុងបណ្ដាញ ងាយស្រួលដកសាច់ប្រាក់ (Easy Cash) ដើម្បីឲ្យកាន់តែមានភាពងាយស្រួល

29/Jun/2015

ធនាគារ ABA ចូលរួមក្នុងបណ្ដាញ ងាយស្រួលដកសាច់ប្រាក់ (Easy Cash) ដើម្បីឲ្យកាន់តែមានភាពងាយស្រួល

ក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងបាន អនុម័តរាល់នីតិវិធីចាំបាច់ទាំងអស់កាលពីខែមិថុនា ឆ្នាំ២០១៥ រួចមក ធនាគារ ABA បានចូលរួមក្នុងបណ្ដាញ ងាយស្រួលដកសាច់ប្រាក់ (Easy Cash) ដែលជាបណ្ដាញ ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួលដល់ម្ចាស់បណ្ណរបស់ធនាគារខ្លួនថែម ទៀត។

គំនិតផ្ដួចផ្ដើមនេះផ្ដល់ជូនម្ចាស់បណ្ណ VISA របស់ធនាគារ ABA នូវភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់គណនីរបស់ ខ្លួននៅក្នុងធនាគារ ABA តាមរយៈម៉ាស៊ីន ATM ជាច្រើនកន្លែង របស់ធនាគារដៃគូនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីពេលនេះតទៅម្ចាស់បណ្ណ VISA ទាំងអស់របស់ធនាគារ ABA អាចដក សាច់ប្រាក់ ឬពិនិត្យមើលសមតុល្យគណនីរបស់ខ្លួននៅតាមម៉ាស៊ីន ATM ដែលជាសមាជិកបណ្ដាញ Easy Cash ណាមួយ ដោយចំណាយថ្លៃកម្រៃជើងសារសមរម្យ៖

ប្រតិបត្តិការដកសាច់ប្រាក់៖ ០,៥០ដុល្លារប្រតិបត្តិការពិនិត្យមើលសមតុល្យ៖ ០,១០ដុល្លារប្រតិបត្តិការទាំងអស់របស់ ម្ចាស់បណ្ណធនាគារ ABA នៅតាមបណ្ដាម៉ាស៊ីន ATM របស់ធនាគារ ABA គឺនៅតែឥតគិតថ្លៃដដែល។

ជាការចូលរួមផ្ដល់យោបល់នៅក្នុងឱកាសនេះដែរ លោក Sanzhar Abdullayev ប្រធានផ្នែកសេវាចេញបណ្ណបាន បញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួម ក្នុងបណ្ដាញ Easy Cash ATM នេះហើយ ធ្វើឲ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។” នេះគឺជាបោះជំហាន ដ៏ធំធេងមួយឆ្ពោះទៅរកការលើកកម្ពស់សេវា និងការថែទាំអតិថិជនរបស់យើង។ ខ្ញុំសង្ឃឹមថាធនាគារក្នុងស្រុក កាន់តែច្រើននឹង ចូលរួមនៅក្នុងបណ្ដាញ Easy Cash នេះនាពេលអនាគតដើម្បីឲ្យការប្រើប្រាស់បណ្ណទូទាត់នៅ ក្នុងប្រទេសកម្ពុជាកាន់តែមានអត្ថប្រយោជន៍ចំពោះប្រជាជនកម្ពុជា។”

តាមរយៈការចូលរួមនៅក្នុងបណ្ដាញនេះ ធនាគារ ABA បានក្លាយជាអ្នកចូលរួមទីប្រាំបីនៅក្នុង បណ្ដាញ Easy Cash នេះ ដែលអាចឲ្យអតិថិជនប្រើប្រាស់ប័ណ្ណរបស់ខ្លួននៅតាមម៉ាស៊ីន ATM របស់ធនាគារកាថេយូណៃធីត ធនាគារ មេគង្គកម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារសហពាណិជ្ជ ធនាគារកម្ពុជាសាធារណៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស ធនាគារកម្ពុជាអាស៊ី និងធនាគារ ABA ដែលមានបិទស្លាកសញ្ញាងាយស្រួលដកសាច់ប្រាក់ (Easy Cash)។ បច្ចុប្បន្ន បណ្ដាញ Easy Cash មាននៅតាមបណ្ដាម៉ាស៊ីន ATM ចំនួនជាង ៤៤០កន្លែង ហើយនឹងមានការដំឡើងម៉ាស៊ីននេះបន្ថែម ទៀតដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនខ្លួន។

បច្ចុប្បន្ន បណ្ដាញ Easy Cash កំពុងចរចាជាមួយប្រព័ន្ធទូទាត់ដ៏ពេញនិយមលំដាប់ថ្នាក់ពិភពលោកចំនួនពីរផ្សេង ទៀតគឺប្រព័ន្ធ MasterCard និង China UnionPay ដើម្បីរួមបញ្ចូលប្រព័ន្ធទាំងពីរនេះនៅក្នុងបណ្ដាញ។ ការបញ្ចូលនេះ ក៏នឹងអាចឲ្យម្ចាស់ប័ណ្ណនៅក្នុងប្រព័ន្ធទាំងពីរនេះទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បណ្ដាញ Easy Cash ATM ផងដែរ។

ចាប់ពីថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៥ ធនាគារ ABA មានម្ចាស់បណ្ណកំពុងដំណើរការជាង ៤៧.០០០គណនី និងបាន ក្លាយជាបណ្ដាញ ATM ធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា ដែលមានម៉ាស៊ីន ATM ចំនួន ១១០កន្លែង។

បណ្ដាញ Easy Cash គឺជាបណ្ដាញ ATM ក្នុងស្រុកសម្រាប់ Visa Plus ដែលដំណើរការរួមគ្នាដោយធនាគារសមាជិក ទាំងប្រាំបីនៅក្នុងប្រទេសកម្ពុជា។ បណ្ដាញនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨។