​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ JCB​ ចាប់​ដៃគូ​ ដើម្បី​អនុញ្ញាត​ការ​ទទួល​ទូទាត់​ នៅ​កម្ពុជា​

18/Aug/2021

ទីក្រុង​តូ​ក្យូ​ //​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​ 18​ ខែសីហា​ ឆ្នាំ​ 2021​ -​ ក្រុមហ៊ុន​ JCB​ International​ Co.,​ Ltd.​ ជា​ឧ​ប​សម្ពន្ធ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រុមហ៊ុន​ JCB​ Co.,​ Ltd.​ ដែល​ជា​និមិត្តសញ្ញា​សេវា​ទូទាត់​អន្តរជាតិ​តែ​មួយ​គត់​របស់​ប្រទេស​ជប៉ុន​ និង​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ចំកាត់​ (​ធនាគារ​ ABA)​ ដែល​ជា​ធនាគារ​ឈានមុខ​ផ្នែក​សេវា​ធនាគារ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​នៃ​ធនាគារជាតិ​កា​ណា​ដា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ និង​បាន​ប្រកាស​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ទទួល​ទូទាត់​កាត​ JCB​ នៅ​កម្ពុជា​។​

​ភាព​ជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាត​និមិត្តសញ្ញា​ JCB​ នៅ​តាម​បណ្តាញ​ពាណិជ្ជករ​ ABA​ នៅ​ទូ​ទាំង​ប្រទេស​ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ខ្លាំង​ជាង​មុន​ដល់​ម្ចាស់​កាត​ JCB​។​ ក្រុមហ៊ុន​ JCB​ បាន​និង​កំពុង​ពង្រីក​អាជីវកម្ម​ចេញ​កាត​ ក្នុង​ប្រទេស​នៅ​អាស៊ាន​ រួម​មាន​ ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ក្រុមហ៊ុន​ JCB​ និង​ធនាគារ​ ABA​ មាន​ផែនការ​ពង្រីក​ភាព​ជា​ដៃគូ​នេះ​ឲ្យ​ដល់​ពាណិជ្ជករ​ ABA​ ទាំងអស់​ រួម​មានការ​ទទួល​ទូទាត់​តាម​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ និង​ម៉ាស៊ីន​ ATM​ ត្រឹម​ដំណាច់ឆ្នាំ​ 2021​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ JCB​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​របស់​ពិភពលោក​លើ​ផ្នែក​សេវា​ទូទាត់​ប្រាក់​។​ ក្នុង​កិច្ចព្រមព្រៀង​នេះ​ ពាណិជ្ជករ​ ABA​ និង​ម្ចាស់​កាត​ JCB​ នឹង​អាច​ពង្រីក​ឱកាស​នៃ​ការ​ទូទាត់​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​ទូលំទូលាយ​ នៅ​ទូ​ទាំង​ប្រទេស​។​ ដោយ​មាន​ចំណង​សេដ្ឋកិច្ច​ និង​ធុរកិច្ច​ដ៏​រឹង​មាំ​រវាង​កម្ពុជា​ និង​ជប៉ុន​ យើង​ជឿជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​ និង​ប្រជាជន​ជប៉ុន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ពង្រឹង​ប្រសិទ្ធភាព​ឧស្សាហកម្ម​ទូទាត់​ប្រាក់​នៅ​ប្រទេស​កម្ពុជា​”​។​

​លោក​ Yoshiki​ Kaneko​ ប្រធាន​ និង​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​ JCB​ International​ Co.,​ Ltd.​ មាន​ប្រសាសន៍​ថា​៖​ "​យើង​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​។​ ការ​ទទួល​ប្រើប្រាស់​កាត​ JCB​ នៅ​តាម​ពាណិជ្ជករ​ ABA​ នឹង​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​យើង​នៅ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​កម្ពុជា​។​ យើងខ្ញុំ​ជឿជាក់​ថា​ ភាព​ជា​ដៃគូ​នេះ​នឹង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​បន្ថែម​នៃ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​នៅ​ក្នុង​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ​ ហើយ​យើងខ្ញុំ​សង្ឃឹមថានឹង​ស្វែងរក​ឱកាស​ធុរកិច្ច​បន្ថែម​ជាមួយ​ធនាគារ​ ABA”​។​

អំពី​ក្រុមហ៊ុន​ JCB
JCB​ ជា​និមិត្តសញ្ញា​សេវា​ទូទាត់​លំដាប់​សកលលោក​ដ៏​ធំ​មួយ​ និង​ជា​ក្រុមហ៊ុន​ចេញ​កាត​ និង​ទទួល​កាត​ទូទាត់​ឈានមុខ​របស់​ប្រទេស​ជប៉ុន​។​ ក្រុមហ៊ុន​ JCB​ បាន​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​កាត​របស់​ខ្លួន​ក្នុង​ឆ្នាំ​ 1961​ និង​ចាប់ផ្តើម​ពង្រីក​ប្រតិបត្តិការ​ទូ​ទាំង​សកលលោក​ ក្នុង​ឆ្នាំ​ 1981​។​ បណ្តាញ​ប្រតិបត្តិការ​កាត​របស់​ខ្លួន​ មាន​ពាណិជ្ជករ​ជាង​ 36​ លាន​ នៅ​ទូ​ទាំង​ពិភពលោក​។​ កាត​ JCB​ ឥឡូវនេះ​ចេញ​ភាគច្រើន​នៅ​ប្រទេស​និង​តំបន់​នៅ​អាស៊ី​ ដែល​មាន​ម្ចាស់​កាត​ជាង​ 140​ លាន​នាក់​។​ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កំណើន​អន្តរជាតិ​របស់​ខ្លួន​ ក្រុមហ៊ុន​ JCB​ បាន​បង្កើត​សម្ពន្ធ​ជាមួយ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​រាប់រយ​ ទូ​ទាំង​សកលលោក​ ដើម្បី​បង្កើន​វិសាលភាព​ពាណិជ្ជករ​ និង​ចំនួន​ម្ចាស់​កាត​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដ៏​ទូលំទូលាយ​មួយ​ ក្រុមហ៊ុន​ JCB​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល​ និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ និង​ឆ្លើយ​តប​ខ្ពស់​ជូន​អតិថិជន​ទាំងអស់​ទូ​ទាំង​សកលលោក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​៖​ www.global.jcb/en/​។​