​ការ​ប្រកួត​ ABA​ ITF​ Junior​ Series​ 2019​ បាន​ឈាន​ដល់ទី​បញ្ចប់​យ៉ាង​ជោគជ័យ​!

13/12/2019

ABA​ ITF​ Junior​ Series​ 2019 6ABA​ ITF​ Junior​ Series​ 2019 6
ABA​ ITF​ Junior​ Series​ 2019 7ABA​ ITF​ Junior​ Series​ 2019 7
ABA​ ITF​ Junior​ Series​ 2019 8ABA​ ITF​ Junior​ Series​ 2019 8
ABA​ ITF​ Junior​ Series​ 2019 9ABA​ ITF​ Junior​ Series​ 2019 9
ABA​ ITF​ Junior​ Series​ 2019 10ABA​ ITF​ Junior​ Series​ 2019 10

ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​ ABA​ Bank​ ITF​ Junior​ Series​ 2019​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​23​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​7​ ខែធ្នូ​ ត្រូវ​បាន​បញ្ចប់​ទៅ​បាន​យ៉ាង​ជោគជ័យ​ នៅ​ម​ជ្ឍ​មណ្ឌលកីឡា​វាយ​កូន​បាល់​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ការ​ប្រកួត​ចុង​ក្រោយ​នេះ​ បាន​ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ 188​នាក់​ មក​ពី​ 24​ប្រទេស​ផ្សេងៗ​គ្នា​ ដើម្បី​ប្រកួត​សន្សំ​ពិន្ទុ​បន្ថែម​សម្រាប់​ ITF​ World​ Junior​ Ranking​ Points​ លំដាប់​ពិភពលោក​។​

ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្វិតស្វាញ​ ហើយ​កីឡាករ​ទាំងអស់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ប្រជែង​យក​ជើងឯក​ទៅ​តាម​ប្រភេទ​ជ័យ​លា​ភ័យ​នីមួយៗ​។​ យើង​បាន​រក​ឃើញ​ជើងឯក​ជ័យ​លា​ភី​ដូច​តទៅ​៖​ សម្រាប់​ការ​ប្រកួត​មួយ​ទល់​នឹង​មួយ​ផ្នែក​នារី​ កីឡាការិនី​ Jeong​ Moon​ មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ទួល​ជ័យ​លា​ភី​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​ ហើយ​ Yuxuan​ Yang​ មក​ពី​ចិន​ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ស​ប្តា​ហ៍​ទី​ពីរ​។​ ចំណែក​ការ​ប្រកួត​មួយ​ទល់​នឹង​មួយ​ផ្នែក​បុរស​ កីឡាករ​ Yu-Chen​ Chiu​ មក​ពី​ប្រទេស​តៃប៉ិ​ បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​ ចំណែកឯ​ Suphawat​ Saeoui មក​ពី​ប្រទេស​ថៃ​ បាន​ជ័យ​លា​ភី​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ពីរ​។​

​នៅ​ក្នុង​ការ​ប្រកួត​ជា​ដៃគូរ​ពីរ​ទល់​នឹង​ពីរ​ផ្នែក​នារី​ ជ័យ​លា​ភី​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​បាន​ទៅ​លើ​ Jimin​ Kwon​ និង​ Jeong​ Moon​ មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ចំណែកឯ​ជ័យ​លា​ភី​ស​ប្តា​ហ៍​ទី​ពីរ​ បាន​ទៅ​លើ​ Yuxuan​ Yang​ និង​ Zixuan​ Zeng​ មក​ពី​ប្រទេស​ចិន​។​ ចំណែក​ផ្នែក​បុរស​ Wanseok​ Kang​ និង​ Hyeondeok​ Yoon​ មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ជា​អ្នក​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​ ហើយ​ Nathan​ Jattavapornvanit​ និង Suphawat​ Saeoui​ មក​ពី​ប្រទេស​ថៃ​ជា​អ្នក​ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ពីរ​។​

“​យើង​ពិតជា​រីករាយ​ណាស់​ ដែល​បាន​សហការ​ជាមួយ​ ធនាគារ​ ABA​ រៀបចំ​ព្រឹត្តិការណ៍​ ITF​ Juniors​ មួយទៀត​ដ៏​ជោគជ័យ​។​ វា​ជា​ការ​លើកទឹកចិត្ត​មួយ​ ដែល​ចំនួន​អ្នក​មក​ចូលរួម​ប្រកួត​ មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ ជាមួយនឹង​ការ​ចូលរួម​ពី​ប្រទេស​ដល់​ទៅ​ 24​ នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​ពី​រស​ប្តា​ហ៍​កន្លង​ទៅ​នេះ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ទេព​ រិ​ទ្ធី​វិត​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​

“​ក្នុង​កម្រិត​ប្រទេស​ យើង​មានការ​ចូលរួម​ខ្ពស់​ពី​កីឡាករ​កម្ពុជា​ ដែល​មាន​រហូត​ដល់​ទៅ​ 20​នាក់​។​ បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ យើង​មាន​តែ​ 4​ ទៅ​ 5​ នាក់​ប៉ុណ្ណោះ​។​ យើង​មើលឃើញ​ថា​ នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​ និង​នៅ​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​សម្រាប់​អនាគត​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ព្រោះ​យុវជន​របស់​យើង​ បាន​ខិតខំ​ប្រកួតប្រជែង​ឱ្យ​បាន​ទៀងទាត់​ជាង​មុន​”​ គាត់​បាន​បន្ថែម​។​