ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints

27/02/2016

ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា FootprintsABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints
ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា FootprintsABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints
ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា FootprintsABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints
ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា FootprintsABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints
ABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា FootprintsABA គាំទ្រ “ទិវាគ្រួសារ” នៅសាលា Footprints

នេះជាឆ្នាំទី2ហើយ ដែលធនាគារABA មានមោទនភាព ឧបត្ថម្ភគាំទ្រដល់ “ទិវាគ្រួសារ” រៀបចំដោយ សាលាអន្តរជាតិ Footprints នៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៏នេះបានប្រព្រឹត្តទៅ នៅថ្ងៃទី13 និង 27 ខែកុម្ភៈ ឆ្នាំ 2016 ក្នុងក្លឹបកីឡាដោនថោន។  ព្រឹត្តិការណ៏លើកទី1 សម្រាប់សិស្ស ដែលមានអាយុ 6 ឆ្នាំឡើងទៅ ឯព្រិត្តិការណ៏លើកទី2 សម្រាប់សិស្ស នៅមតេ្តយ្យសិក្សា ដែលមានអាយុរ ពីឆ្នាំ 2 ដល់ 5 ឆ្នាំ។

គោលបំណងសំខាន់នៃ “ទិវាគ្រួសារ” នេះធ្វើឡើងដើម្បី រឹតចំណងទាក់ទង ក្នុងគ្រួសារ បង្ករឪកាសឲ្យកូនៗ មានពេលវេលាកាន់តែច្រើននៅជាមួយ ឪពុកម្តាយ របស់ពួកគេព្រមទាំងទទួលបាន មនោសញ្ចេតនាស្និទ្ធស្នាល តាមរយៈការចូលរួមសកម្មភាពជាច្រើនក្នុងនោះ ធនាគារABA ក៏បានរៀបចំ ល្បែងកំសាន្តមួយចំនួន សម្រាប់ ក្មេងៗផងដែរដូចជា ការគូរមុខ និង ការគូសគំនូពណ៌ជាដើម។

“យើងមានសេចក្តីរីករាយ ដោយបានឃើញក្រុមគ្រួសារ និង សហគមន៍របស់ពួកគេ កាន់តែស្និទ្ធស្នាលជាមួយគ្នា ក្នុងអំឡុងថ្ងៃនោះ” នេះជាប្រសាសន៍ លោកស្រី ចាប ច័ន្ទឌីណា ប្រធានទំនាក់ទំនងសាធារណៈ ធនាគារABA។ លោកស្រីបានបន្ថែមទៀតថា “ព្រឹត្តិ្កការណ៏នេះ គឺស្របតាមគោលការណ៍ ទំនួលខុសត្រូវសង្គម របស់ធនាគារយើង និង បានរួមចំណែកជាវិជ្ជមានដល់សហគមន៍ ដោយដើរតួនាទីផ្តល់ប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ អតិថិជនយើង”។

មានអ្នកចូលរូមសរុបប្រមាណជា 1200 នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ រូមមាន សិស្សានុសិស្ស ឪពុកម្តាយ និង មិត្តភក្តិ របស់ពួកគេ។ មានសកម្មភាព លេងកំសាន្តយ៉ាងសំបូរបែប សម្រាប់ក្មេងៗបានលេងកំសាន្តរួមមាន  ល្បែងបញ្ជូនបាល់ ការប្រកួតប្រជែងប៉េងប៉ោងទឹក បោះកង ប៊ូលីង ជាដើម ។ល។ និង ។ល។ “ទិវាគ្រួសារ” ក៏មានចាប់ឆ្នោតផ្សងសំណាងផងដែរ។

អំពីសាលាហ្វូតព្រីន 

ហ្វូតព្រីន ជាសាលាដែលផ្តោត ជាចម្បងក្នុងការបង្កើន គុណភាពអប់រំ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សាលានេះ បានបង្កើតឡើងនៅ ឆ្នាំ 2007 ដែលមានសិស្ស ត្រឹមតែ១០នាក់ និងបានរីកចម្រើន យ៉ាងឆាប់រហ័ស ដោយមានបីសាខានាពេលបច្ចុប្បន្ន ដោយមាន សិស្សានុសិស្សជាច្រើន ចាប់ពីថ្នាក់កុមារដ្ឋាន ដល់ថ្នាក់ទី៨ មានកម្មវិធីសិក្សា ជាពីរភាសាគ្របដណ្តប់ លើកម្មវិធីសិក្សាស្នូល ទាំង៤រូមមាន គណិតវិទ្យា , ភាសា សិល្បៈ វិទ្យាសាស្រ្ត និងសង្គម ។ កុំព្យូទ័រ សុខភាព សិល្បៈ កីឡាហែលទឹក និង ការអប់រំរាងកាយ ត្រូវបានដាក់បញ្ចូល ផងដែរ វិធីសាស្រ្តក្នុងការរៀន មានការរួមបញ្ចូលគ្នាជាច្រើន ដើម្បីសម្រេចបាន នូវគុណភាពអប់រំដ៏ប្រសើរ។ បច្ចុប្បន្ននេះ សាលា ហ្វូតព្រីន បានងារជាបេក្ខភាពសាលាលំដាប់ថ្នាក់អន្តរជាតិ របស់សមាគមសាលានិងវិទ្យាល័យបស្ចឹមប្រទេស។ ក្នុងអំឡុងឆ្នាំសិក្សា 2014-15 សាលាគ្រោង នឹងចុះបញ្ជីការ ជាមួយកម្មវិធីប្រឡងCambridge អន្ដរជាតិ សម្រាប់កម្មវិធី ប្រឡងអនុវិទ្យាល័យរបស់ពួកគេ។